អ្នកចិត្តសាស្ត្ររកឃើញការប៉ះ ៤ប្រភេទ ដែលធ្វើឱ្យសុខុមាលភាពមនុស្សប្រសើរឡើង

ជាទូទៅមនុស្សនឹងមានអារម្មណ៍កក់ក្ដៅ នៅពេលទទួលបានការឱបពីមនុស្សជាទីស្រឡាញ់ ឬការកាន់ដៃជាមួយគូស្នេហ៍។ ប៉ុន្តែអ្វីដែលមនុស្សជាច្រើនមិនបានដឹងនោះគឺការប៉ះរាងកាយ មិនគ្រាន់តែជាភាសាកាយវិការសាមញ្ញប៉ុណ្ណោះទេ។ វាជាធាតុដ៏សំខាន់នៅក្នុងទំនាក់ទំនង។

បើតាម WE Forum ការប៉ះ គឺជាតម្រូវការមូលដ្ឋានរបស់មនុស្ស ។ វាមានឥទ្ធិពលចំពោះសុខុមាលភាព ការអភិវឌ្ឍខួរក្បាល និងជួយឱ្យយើងអាចកសាងទំនាក់ទំនងក្នុងសង្គមបានល្អ។ តាមការស្រាវជ្រាវរបស់សាស្ត្រចារ្យ Michael Banissy អ្នកជំនាញផ្នែកចិត្តសាស្ត្រ បានបង្ហាញពីការប៉ះចំនួន ៤ប្រភេទ ដែលមានឥទ្ធិពលមកលើសុខុមាលភាពមនុស្ស។

. ការឱបអាចកាត់បន្ថយភាពតានតឹង ៖ ការស្រាវជ្រាវបង្ហាញថា ទាំងការឱបអ្នកដទៃ និងឱបខ្លួនឯង គឺសុទ្ធតែអាចបន្ថយកម្រិតអរម៉ូនស្ត្រេស កទីសូល (Cortisol) ក្នុងរាងកាយ។ នៅពេលដែលមនុស្សទទួលបានការឱបពីមនុស្សជាទីស្រឡាញ់របស់គេជាប្រចាំ គេអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃរឈាមបេះដូង ជំងឺសម្ពាធឈាម ជំងឺមហារីក និងធ្វើឱ្យគេមានអារម្មណ៍ល្អរាល់ថ្ងៃ។

. ការប៉ះថ្នមៗអាចបន្ថយការឈឺចាប់៖ មូលហេតុដែលធ្វើឱ្យការប៉ះថ្មមៗ អាចកាត់បន្ថយការឈឺចាប់ ដោយសារតែសកម្មភាពនេះជាប់ទាក់ទងទៅនឹង សរសៃប្រសាទនៅក្នុងស្បែកដែលមានឈ្មោះថា C-tactile afferents ដែលមានតួនាទីបញ្ចេញអរម៉ូន អុកស៊ីតូស៊ីន (Oxytocin) ដែលធ្វើ​ឱ្យចិត្តស្ងប់ ។ ជាពិសេស ការប៉ះថ្នមៗ អាចកាត់បន្ថយសកម្មភាពខួរក្បាល ដែលទាក់ទងនឹងការឈឺចាប់។

. ការកាន់ដៃទប់ទល់នឹងការថប់បារម្ភ ៖ ការស្រាវជ្រាវបង្ហាញថា ការកាន់ដៃគ្នាអាចជួយកាត់បន្ថយការថប់បារម្ភ នៅក្នុងស្ថានការណ៍តានតឹង។ បើតាម National Library of Medicine របស់អាមេរិក បានរកឃើញថា អ្នកជំងឺដែលកាន់ដៃគិលានុបដ្ឋាយិការ នៅអំឡុងពេលវះកាត់ អាចកាត់បន្ថយការថប់បារម្ភ និងកម្រិតនៃអរម៉ូនអាដ្រេណាលីននៅក្នុងខ្លួនគេ។ ក្រៅពីនេះមានការសិក្សាជាច្រើនទៀត ដែលសុទ្ធតែបានបង្ហាញថា ការកាន់ដៃមនុស្សសិទ្ធិស្នាល ឬមនុស្សជាទីស្រឡាញ់ អាចកាត់បន្ថយការថប់បារម្ភ ក្នុងស្ថានការណ៍តានតឹងណាមួយ។

. ការម៉ាស្សាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន៖ អត្ថប្រយោជន៍នៃការម៉ាស្សាមានច្រើន និងចម្រុះ ដែលក្នុងនោះមានដូចជា ការកាត់បន្ថយភាពតានតឹង ការបំបាត់ការឈឺចាប់ និងការផ្ដល់នូវអារម្មណ៍សម្រាក។ ហេតុផលដែលការម៉ាស្សាត្រូវបានផ្ដល់អត្ថប្រយោជន៍ទាំងអស់នេះ ដោយសារតែ នៅពេលម៉ាស្សាធ្វើឱ្យមានការផ្លាស់ប្ដូរសកម្មភាពប្រព័ន្ធប្រសាទ Vegal និង Parasympathetic ដែលជាសរសៃរប្រសាទ ផ្ដល់នូវអារម្មណ៍សម្រាក និងកាត់បន្ថយភាពតានតឹង។

យ៉ាងណាមិញ ជាលក្ខណៈធម្មជាតិ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តឱ្យអ្នកដទៃប៉ះនោះទេ ខណៈអ្នកខ្លះទៀតប្រហែលជាចូលចិត្តការប៉ះប្រភេទណាមួយ មិនមែនគ្រប់ប្រភេទនៃការប៉ះឡើយ។ ប៉ុន្តែអ្នកអនុវត្តការប៉ះក្នុងប្រភេទណាមួយក្នុងកាលៈទេសៈចាំបាច់ នៅពេលដែលមាននរណាម្នាក់ត្រូវការគាំទ្រ និងលើកទឹកចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...