រឿង៥ ចំណុចគួររក្សាភាពស្ងៀមស្ងាត់ដើម្បីសុភមង្គលជីវិត

បច្ចុប្បន្នមនុស្សម្នាក់ៗតែងជួបនិងមានរឿងរ៉ាវជាច្រើននៅក្នុងដំណើរជីវិត ។ រឿងទាំងនោះអាចជារឿងល្អ និងរឿងមិនល្អ ប៉ុន្តែថា តើយើងគួរបង្ហាញរឿងរ៉ាវទាំងនោះទៅដល់អ្នកដទៃឱ្យបានដឹងដែរឬទេ? ចម្លើយដ៏សមស្របមួយគឺយើងគួរបង្ហាញរឿងដែលគួរបង្ហាញ និងមិនគួរបង្ហាញរឿងដែលមិនត្រូវបង្ហាញ ។ សម្រាប់បរិបទនៃសម័យទំនាក់ទំនងជាអាទិភាពនេះ AMS អប់រំ សូមបង្ហាញអំពីរឿងហេតុទាំង៥ ដែលមនុស្សគួររក្សាភាពស្ងៀមស្ងាត់ ដើម្បីរក្សានិងកសាងសុភមង្គលផ្ទាល់ខ្លួន។

១. ភាពភ័យខ្លាចរបស់ខ្លួន ៖ នេះជារឿងរ៉ាវដែលត្រូវតែរក្សាការសម្ងាត់ផ្ទាល់ខ្លួនឱ្យបានល្អបំផុត ។ ប្រសិនបើមានបុគ្គលណាម្នាក់បើកចិត្តពុំទូលាយ ឬចង់ប្រកួតប្រជែងកិច្ចការផ្សេងៗជាមួយអ្នក នោះគេនឹងព្យាយាមឈ្វេងយល់ពីចំណុចខ្សោយរបស់អ្នក ឬចាប់យកភាពភ័យខ្លាចរបស់អ្នកជាទឡ្ហីករណ៍វាយបកដោយប្រការណាមួយ ។ ភាពភ័យខ្លាចជាចំណុចខ្សោយរបស់បុគ្គល ។ បុគ្គលដែលរក្សាភាពស្ងៀមស្ងាត់បានល្អបំផុត រមែងយកឈ្នះលើក្តីបារម្ភរបស់ខ្លួន ឈ្នះអ្នកដទៃ និងឈ្នះភាពភ័យខ្លាចរបស់ខ្លួន ។

២. ចំណូល និងហិរញ្ញវត្ថុផ្ទាល់ខ្លួន ៖ ប្រាក់ចំណូលផ្ទាល់ខ្លួនជាស្ថេរភាពនៃការរស់នៅប្រចាំថ្ងៃ និងរក្សាលំនឹងផ្លួវចិត្ត ។ ការបង្ហាញពីប្រភពចំណូលផ្ទាល់ខ្លួនដោយចំហ ឬបង្ហាញចំណូលផ្ទាល់ខ្លួនឱ្យអ្នកដទៃដឹងមិនមែនជារឿងចំណេញសម្រាប់ខ្លួនឡើយ ។ គេអាចវាយតម្លៃពីកម្រិតនៃការគិត ឥរិយាបថរស់នៅ របៀបធ្វើការរបស់បុគ្គលតាមរយៈព័ត៌មានចំណូល ។ សម្រាប់ប្រជាជនក្នុងប្រទេសអភិវឌ្ឍន៍ ពួកគេចៀសដាច់ខាតបង្ហាញពីព័ត៌មានចំណូល ឬចំណាយឱ្យអ្នកដទៃបានដឹង លើកលែងពេលវេលាសំខាន់បំផុតដែលពួកគេត្រូវការជំនួយចាំបាច់ណាមួយ ។

៣. ជីវិតស្នេហា ៖ ការបង្ហាញត្រឹមទំនាក់ទំនង ឬមូលហេតុទំនាក់ទំនងស្នេហាផ្ទាល់ខ្លួនដែលមិនទាន់មានភាពច្បាស់លាស់ គួរកុំបង្ហាញទោះក្នុងរូបភាពណាក៏ដោយ ។ ស្នេហាមិនទាន់មានភាពច្បាស់លាស់ រមែងជួបឧបសគ្គមនោសញ្ចេតនា ព្រមទាំងងាយរងឥទ្ធិពលផ្សេងៗ ។ ភាគីទាំងសងខាងគួរឱ្យតម្លៃគ្នា តាមរយៈការកសាងភាពច្បាស់លាស់ ដោយយកស្នេហាមកពិសោធន៍ចិត្តគ្នា ហើយបង្ហាញឱ្យមនុស្សជុំវិញខ្លួនដឹង ឬអ្នកដទៃបានដឹងរឿងស្នេហាមិនច្បាស់លាស់របស់ខ្លួន ។ ភាពមិនច្បាស់លាស់នេះ អាចឱ្យបុគ្គលបាត់បង់តម្លៃផ្ទាល់ខ្លួន ហើយភាគីម្ខាងៗអាចទទួលរងនូវអារម្មណ៍ខ្មាស់អៀន ។

៤. គោលបំណងធំសម្រាប់ជីវិត ៖ គ្មាននរណាម្នាក់អាចហាមឃាត់គោលដៅជីវិត ឬក្តីស្រមៃនៅថ្ងៃអនាគតរបស់អ្នកបានឡើយ ប្រសិនបើអ្នកមានវារួចហើយ ព្រមទាំងព្យាយាមធ្វើសកម្មភាពជាច្រើនគាំទ្រឱ្យសម្រេចគោលដៅនោះ ។ ផ្ទុយទៅវិញប្រសិនបើបុគ្គលយកគោលដៅទាំងនោះទៅបង្ហើបបង្ហាញប្រាប់គេឯងទាំងមិនទាន់ត្រៀមខ្លួនជាមុន នោះវានឹងក្លាយជារឿងបាក់ទឹកចិត្តនៅពេលបុគ្គលជួបការលំបាកដែលកើតឡើងដោយប្រការណាមួយ ។ ពេលខ្លះគោលបំណងធំផ្ទាល់ខ្លួន បើមិនប្រាប់គេឯង ក៏មិនមែនជារឿងដែលខាតចំណេញដែរ ។ សំខាន់បំផុតក្នុងដំណាក់កាលអនុវត្តគោលដៅ ត្រូវបំពេញគោលដៅតូចៗជាជំហ៊ានៗឱ្យបានល្អបំផុត ។

៥. បញ្ហាគ្រួសារ ៖ ទំនាក់ទំនងនៅក្នុងគ្រួសារមួយ គឺគ្រួសារដទៃ និងអ្នកដទៃមិនអាចដឹងច្បាស់ឡើយ ។ បញ្ហាទំនាស់គ្រួសារមិនមែនជារឿងដែលអ្នកដទៃចង់ដឹងចង់លឺ ឬចង់ស្តាប់រឿងហេតុរបស់អ្នកនោះទេ ។ ការបែកបាក់ទំនាក់ទំនងស្នេហា ព្រោះតែរឿងតិចតួចក្នុងគ្រួសារ វាជារឿងរំខានដល់អ្នកដទៃ ហើយការលើកយករឿងរ៉ាវរបស់ខ្លួនទាំងក្នុងទាំងក្រៅឱ្យអ្នកដទៃបានដឹងទាំងអស់ខ្លាំងពេក គឺជាចំណុចខ្សោយរបស់គ្រួសារ ។ ជំនួសឱ្យការជជែកហែកបង្ហាញរឿងផ្ទាល់ខ្លួនឱ្យអ្នកដទៃដឹង ការប្រឹក្សាជាមួយអ្នកជំនាញ ដើម្បីស្វែងរកដំណោះស្រាយជាវិធីសាស្ត្រផ្សះផ្សា និងដោះស្រាយបញ្ហាដោយគុណភាព៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...