ឧកញ៉ា ប៉ិច បូឡែន ៖ កត្តា៥ ជួយឱ្យសិស្សទទួលជោគជ័យក្នុងការសិក្សា

ដើម្បីទទួលបានលទ្ធផលល្អនៅក្នុងការសិក្សារបស់សិស្សានុសិស្សម្នាក់ៗ គឺចាំបាច់ត្រូវការនូវកត្តាវិជ្ជមានចំនួន៥ ដែលត្រូវដើរទន្ទឹមគ្នា ក្នុងនោះរួមមាន កត្តាខ្លួនឯង, សាលារៀន, គ្រូបង្រៀន, អ្នកអាណាព្យាបាល និងទំនាក់ទំនងសង្គម ។ នេះជាប្រសាសន៍លើកឡើងរបស់លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញសាលារៀនវេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងពិធីប្រគល់រង្វាន់ជ័យលាភីសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២២-២០២៣ និងការតម្រង់ទិសសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ កាលពីពេលថ្មីកន្លងមកនេះ។

លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា កត្តាគោលដំបូងបំផុតដែលនាំឱ្យសិស្សានុសិស្សមានលទ្ធផលល្អក្នុងការសិក្សា គឺ កត្តាខ្លួនឯង ដោយក្នុងនោះសិស្សានុសិស្សចាំបាច់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ សេពគប់មិត្តដែលត្រឹមត្រូវ ព្រមជាមួយនឹងការមានគោលដៅ និងបុព្វហេតុសន្ទុះចិត្ត ។ បើតាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន ការមានគោលដៅ គឺសំដៅទៅលើអ្វីដែលសិស្សានុសិស្សចង់សម្រេចបាន ដោយលោកបានលើកជាឧទាហរណ៍ ដូចជា ចង់ជាប់និទ្ទេសA ចង់ជាប់បាក់ឌុប ចង់បានការងារល្អធ្វើជាដើម, ដោយឡែក បុព្វហេតុសន្ទុះចិត្ត បើតាមការបញ្ជាក់របស់លោកឧកញ៉ា គឺជាហេតុដែលនាំឱ្យសិស្សានុសិស្សត្រូវធ្វើរឿងទាំងនោះ ។ អ្នកជំនាញផ្នែកអប់រំរូបនេះ លើកឡើងថា ប្រសិនបើយើងមានត្រឹមតែគោលដៅ នោះយើងនឹងមិនអាចទទួលបានជោគជ័យឡើយ ពោលគឺចាំបាច់ត្រូវតែមានបុព្វហេតុសន្ទុះចិត្តជំរុញពីក្រោយ។

កត្តាសាលារៀន គឺជាកត្តារួមចំណែកបន្ទាប់ដើម្បីឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា, ក្នុងនោះមានដូចជាការបង្កបរិយាកាសល្អសម្រាប់សិស្សក្នុងការសិក្សា រៀបចំឱ្យសិស្សបង្កើតក្លឹបសិក្សា បង្កើតក្លឹបសិក្សាមិត្តបង្រៀនមិត្ត ។ ការតាមដានសុខភាពផ្លូវចិត្ត និងផ្តល់ការប្រឹក្សាយោបល់ដល់សិស្ស ក៏ជារឿងសំខាន់ដែលសាលារៀនត្រូវធ្វើដើម្បីជួយទៅដល់សិស្សដូចគ្នា។

គ្រូបង្រៀន ក៏ជាកត្តាសំខាន់សំខាន់មួយដែរ ក្នុងនោះគ្រូបង្រៀនត្រូវតាមដានលទ្ធផលសិក្សារបស់សិស្ស ហើយជួយសិស្សប្រសិនបើពួកគេរៀនខ្សោយ ដោយផ្តល់នូវការរៀនបំប៉នបន្ថែម។ បើតាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន ការតាមដានលទ្ធផលសិក្សារបស់សិស្សនេះ គឺមិនមែនតាមដានជាថ្នាក់នោះទេ តែត្រូវតាមដានជាបុគ្គល ពោលគឺត្រូវជួយសិស្សទាំងអស់នៅក្នុងថ្នាក់ បំប៉នពួកគេឱ្យទទួលបានលទ្ធផលល្អទាំងអស់គ្នា។

កត្តាមាតាបិតា អ្នកអាណាព្យាបាល គឺជាកត្តាសំខាន់បំផុត, តាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន មិនថាតែសាលារដ្ឋ សាលាឯកជននោះទេ ការចូលរួមជាវិជ្ជមានពីមាតាបិតាអ្នកអាណាព្យាបាលគឺសំខាន់ណាស់ ។ លោកឧកញ៉ាបន្តថា មាតាបិតាអ្នកអាណាព្យាបាល គឺជាអ្នកលើកទឹកចិត្ត ជាអ្នកប្រឹក្សា និងផ្តល់បរិយាកាស, ដូច្នេះ ទោះមាតាបិតា អ្នកអាណាព្យាបាល រវល់កិច្ចការងារ ធ្វើការរកស៊ីយ៉ាងណាក៏ដោយ ក៏គួរចំណាយពេលជាមួយកូនឱ្យបានច្រើន និយាយលេងជាមួយគាត់ បង្កើតនូវផ្នត់គំនិតទម្លាប់វិជ្ជមានដល់ពួកគាត់ ផ្តល់ការប្រឹក្សាយោបល់ ជាពិសេសលើអនាគតរបស់ពួកគេ ធ្វើឱ្យមានសន្ទុះចិត្តស្រឡាញ់អាជីព ស្រឡាញ់អនាគត ពេលនោះហើយកូនៗនឹងខិតខំរៀន។ « ប្រឹក្សាជាមួយកូនគាត់ចង់រៀនអី ប្រឹក្សាយោបល់គាត់ យកក្តីសុបិន្តអាជីពការងារដែលគាត់ចង់ធ្វើនោះ មកឱ្យរស់រវើកប្រចាំថ្ងៃតាមរយៈការសន្ទនា និយាយលេងជាមួយកូន ដល់អញ្ចឹងទៅគំនិតល្អៗហ្នឹង នៅជាប់ជាមួយកូនតែម្តង…»។

ជាមួយគ្នានេះ មាតាបិតា អ្នកអាណាព្យាបាល ក៏មិនត្រូវមើលរំលង ពីសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត របស់កូនៗផងដែរ ។ លោកឧកញ៉ាមានប្រសាសន៍ថា មាតាបិតាត្រូវប្រុងប្រយ័ត្នចំពោះសម្ពាធអារម្មណ៍ដែលកើតមានឡើងនៅក្នុងក្រុមគ្រួសារ ដែលវាអាចនឹងប៉ះទង្គិចដល់អារម្មណ៍ផ្លូវចិត្តរបស់កូន។ « ពាក្យសម្តីមិនសមរម្យនឹងគ្នា ការមិនចុះសម្រុងគ្នាក្នុងក្រុមគ្រួសារ… វាជាទារុណកម្មផ្លូវចិត្តដល់កូន ធ្វើឱ្យអារម្មណ៍អត់ស្ងប់ស្ងាត់ក្នុងការរៀនសូត្រ…»។

កត្តាចុងក្រោយ គឺជា កត្តាទំនាក់ទំនងសង្គម រួមទាំងមិត្តភក្តិ ក្នុងនោះ លោកឧកញ៉ា ប៉ិច បូឡែន បានផ្តល់ដំបូន្មានថា សិស្សានុសិស្សគួរសេពគប់មិត្តភក្តិដែលល្អ, នៅពេលដែលមានមិត្តភក្តិល្អ បង្កើតជាក្លឹបសិក្សាល្អ នោះលទ្ធផលក៏ទំនងជាខ្ពស់ផងដែរ ។ ហើយជាមួយគ្នា លោកគ្រូអ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល ក៏ត្រូវជួយមើលសិក្សានុសិស្សក្នុងការរាប់អានមិត្តភក្តិផងដែរ ដើម្បីឱ្យប្រាកដថា កូនរបស់យើង សិស្សរបស់យើង មានមិត្តភក្តិត្រូវ មានសង្គមត្រូវ។

ជាសង្ខេបមកវិញ ដើម្បីជួយឱ្យសិស្សទទួលបានជោគជ័យក្នុងការសិក្សា សិស្សានុសិស្សត្រូវមានសន្ទុះចិត្ត ហើយមាតាបិតា គ្រូបង្រៀន ជាមួយសាលារៀន ត្រូវតាមដានត្រួតពិនិត្យពីការសិក្សា និងសង្គមមិត្តភក្តិខាងក្រៅទាំងអស់គ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...