កត្តាសំខាន់៣ ដែលសិស្សវិទ្យាល័យគួរធ្វើ ដើម្បីរក្សាទំនាក់ទំនង និងត្រៀមខ្លួនក្នុងការ​សិក្សា​នៅ​មហាវិទ្យាល័យ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រោយពីចូលរួមសកម្មភាពជាច្រើនអំឡុងពេលសិក្សាឆ្នាំចុងក្រោយ នៃកម្រិតវិទ្យាល័យ គឺនៅមានកត្តាបីចំណុចសំខាន់ៗបន្ថែមទៀត ដែលសិស្សគួរអនុវត្តន៍ដើម្បីរក្សាទំនាក់ទំនង និងការត្រួសត្រាយផ្លូវទៅកាន់ដំណើរសិក្សាថ្មីៗ និងការរក្សាសន្តិភាពផ្លូវចិត្ត។ តាមរយៈ University of WaterLoo បានបង្ហាញជូន៣ចំណុចខាងក្រោម ៖

១. ឆ្លុះបញ្ចាំងក្នុងនាមជាសិស្សវិទ្យាល័យ ៖ បន្ទាប់ពីយកចិត្តទុកដាក់ក្នុងនាមជាជីវិតសិស្សកម្រិតវិទ្យាល័យ ឬការផ្តោតអំពីមេរៀននៅក្នុងថ្នាក់ ភារកិច្ចបន្ទាប់គឺការចាប់ផ្តើមវិថីសិក្សាថ្មីនៅមហាវិទ្យាល័យ ឬក៏ការបន្តជំនាញនិងឯកទេសរៀងខ្លួន។ ជំនួសឱ្យការទន្ទឹងចាំមើលលទ្ធផល ក៏ការបញ្ចប់ការសិក្សាមកដល់ សិស្សគួរទុកចន្លោះខ្លះក្នុងការឆ្លុះបញ្ចាំងពីខ្លួនឯងបន្ថែមអំពីចំណូលចិត្តនៃការសិក្សា បញ្ហាប្រឈម និងដំណោះស្រាយ។ ហើយការឆ្លុះបញ្ចាំងទៀតសោតគួរធ្វើឱ្យបានមុនពេលថ្ងៃផុតកំណត់នៃការចុះឈ្មោះបន្តការសិក្សានៅជំហានបន្ទាប់ ក្នុងគោលបំណងជំរុញឱ្យការសម្រេចចិត្តឆ្លើយតបនឹងជាសក្តានុពលដែលខ្លួនមាន។

ដំណាក់កាលរៀននៅវិទ្យាល័យមិនសាមញ្ញពេកទេ ជានិច្ចកាលសិស្សអាចនឹងប្រទះអាការស្រ្តេស ជាពិសេសនៅពេលចុងឆ្នាំខិតជិតមកដល់ ដែលជាហេតុបង្ហាញឱ្យឃើញថា ការឆ្លៀតពេលសម្រាក ឬការទុកចន្លោះឱ្យខ្លួនឯងបានរួមចំណែកដល់ការបង្កើនផលិតភាពនៃការសិក្សា និងការសម្រេចចិត្ត ក៏ដូចជា ការកាត់ផ្តាច់ ពីផលរំខាននានា ដូចជាបណ្តាញសង្គមជាដើម។

២. ធ្វើសេចក្ដីដឹងគុណ ៖ ទោះបីជាមានការខិតខំប្រឹងប្រែងដោយផ្តើមចេញពីបុគ្គលខ្លួនឯងមានតម្លៃធំធេងយ៉ាងណាក្ដី សិស្សគួរតែមានការនឹករលឹកដឹងគុណទៅកាន់លោកគ្រូអ្នកគ្រូ អាណាព្យាបាល អ្នកប្រឹក្សា មិត្ត និងអ្នកពាក់ព័ន្ធដទៃទៀត តាមរយៈការទទួលស្គាល់នូវការជ្រោមជ្រែងពីមជ្ឈដ្ឋានខាងក្រៅ។ លើសពីការបង្ហាញសេចក្ដីដឹងគុណចំពោះមនុស្សជុំវិញខ្លួន ជាមួយគ្នានោះ គួររក្សាសកម្មភាពវិជ្ជមានជាមួយមនុស្សដែលរួមដំណើរនៃការសិក្សាកន្លងមក និងអរគុណជាពិសេសទៅកាន់ បុគ្គលដែលធ្វើឱ្យលោកអ្នកមានឱកាសសិក្សារៀនសូត្រ និងឱកាសក្នុងការបន្តជំហានបន្ទាប់។

៣. បន្សល់ទុកនូវអនុស្សាវរីយ៍ ៖ បន្ទាប់ពីបញ្ចប់ការសិក្សានៅកម្រិតវិទ្យាល័យ ជារឿងទូទៅមួយដែលគេមើលឃើញគឺ មិនមែនសិស្សទាំងអស់ដែលរៀនជុំគ្នាកន្លងមកសុទ្ធតែបន្តរៀនជំនាញដូចៗគ្នាទេ ជារួមគឺមិនប្រាកដថាមានឱកាសជួបគ្នានាពេលបន្ទាប់ ឬឆ្នាំបន្ទាប់ទេ ដូច្នេះព្យាយាមបង្កើតពេលក្នុងការជួបជុំតិចតួចដើម្បីថតរូបស្អាតៗ ឬរូបភាពដែលពិបាកនឹងត្រឡប់មកដូចពេលនេះម្តងទៀត។ បន្ថែមពីនោះ គឺការផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍គ្នា និងធ្វើដំណើរកម្សាន្តជុំគ្នា។ ដែលនេះ ក៏ជាសកម្មភាពមួយជួយឱ្យយុវវ័យ ហ៊ានសាកល្បងសកម្មភាពប្លែកៗ និងការរៀនដោះស្រាយបញ្ហាថ្មីៗ តួយ៉ាងការរៀបចំ និងការជជែកប្រមូលផ្តុំគ្នាជាដើម ព្រោះសកម្មភាពទាំងនេះ សុទ្ធសឹងតែត្រូវការជំនាញសម្របសម្រួល៕​



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *