មេរៀនអំពីការរស់នៅ ៣ ដែលអ្នកអាចរៀនពី ការកកើត និងដួលរលំទីក្រុង Venice នៅសតវត្សរ៍ទី១៥

Venice គឺជាទីក្រុងដែលពោរពេញដោយ សិល្បៈ កម្សាន្តសម្បូរបែប និងអារម្មណ៍រ៉ូមែនទិក ។ ចំណុចពិសេសទាំងនេះ បានធ្វើឱ្យទីក្រុងនៅភាគខាងជើង នៃប្រទេសអ៊ីតាលី ក្លាយជាទីកន្លែងដ៏ទាក់ទាញ និងរ៉ូមែនទិកបំផុតមួយនៅលើពិភពលោក។ ប៉ុន្តែទីក្រុង Venice មិនត្រឹមតែជាទីកន្លែងដែលពោរពេញទៅដោយអារម្មណ៍មនោសញ្ចេតនានោះទេ។ ទីនេះ ក៏ធ្លាប់ជារដ្ឋធានីពាណិជ្ជកម្មរបស់អឺរ៉ុប និងជាអាណាចក្រ ដែលមានកងទ័ពជើងទឹកខ្លាំងបំផុតលើពិភពលោកដែរ។ ដូច្នេះ មានរឿងរ៉ាវជាច្រើន ដែលយើងអាចរៀនសូត្រពីការកើតឡើង និងការដួលរលំ នៃទីក្រុងដ៏អស្ចារ្យមួយនេះ ដើម្បីអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ។

១. ចំណុចខ្សោយរបស់អ្នក អាចជាចំណុចខ្លាំងរបស់អ្នក ៖ ទីក្រុង Venice មិនមែនជាកន្លែងដែលស្រស់ស្អាតដោយឯកឯង និងមានរាជវាំង និងផ្លូវទឹកដ៏អស្ចារ្យនោះទេ។ តាមពិតទៅនៅពេលដែលទីក្រុងនេះ ត្រូវបានបង្កើតឡើងដំបូង ប្រហែលជា ១៦០០ ឆ្នាំមុន។ ពេលនោះបឹង Venetian គ្រាន់តែជាតំបន់វាលភក់ ដែលដុះនៅកណ្ដាលសមុទ្រប៉ុណ្ណោះ។

ខណៈពេលដែលជនជាតិអ៊ីតាលី រស់នៅតំបន់ដីគោក ត្រូវបានគំរាមកំហែងដោយ ក្រុម Lombards ដែលក្រុមបះបោរ ។ អ្នកស្រុក បាននាំគ្នា មកលាក់ខ្លួននៅតំបន់វាលភក់នេះ ក្រោយមកពួកគេបានចាប់ផ្ដើមសាងសង់ទីក្រុងម្ដងបន្តិចៗ និងតភ្ជាប់ផ្លូវទឹក។ សកម្មភាពសេដ្ឋកិច្ចដំបូងរបស់អ្នកស្រុកជំនាន់នោះ គឺពឹងផ្អែកលើការនេសាទ។

កន្លងផុតទៅច្រើនសតវត្សរ៍ អ្នកស្រុកបានកែប្រែភាពទន់ខ្សោយនៃតំបន់ម្ដងបន្តិចៗ រហូតដល់ក្លាយជាចំណុចខ្លាំងនៃតំបន់នេះ។ ពួកគេបានសាងសង់កំពង់ផែពាណិជ្ជកម្ម និងយោធា ហើយបានចាប់ផ្ដើមធ្វើពាណិជ្ជកម្ម ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ។ ទីបំផុត Venice បានក្លាយជាមជ្ឈមណ្ឌលសម្រាប់ជួញដូរគ្រឿងទេស និងទំនិញជាច្រើនមកពីតំបន់អារ៉ាប់។

ការតស៊ូព្យាយាម និងគំនិតច្នៃប្រឌិតរបស់មនុស្សនៅតំបន់នេះ បានធ្វើឱ្យពួកគេអាចកែប្រែតំបន់វាលភក់ ឱ្យក្លាយជាអាណាចក្រពាណិជ្ជកម្មមួយដ៏អស្ចារ្យ និងបានដាក់អាណានិគមទៅលើប្រទេសទួរគី សាយប្រឺស ក្រិក និងតំបន់ជាច្រើនទៀត។ សាធារណរដ្ឋ Venice បានក្លាយជាចក្រភពពាណិជ្ជកម្ម និងជាប្រទេសដែលមានបំផុតលើពិភពលោក លើវិស័យធ្វើពាណិជ្ជកម្មក្នុងសតវត្សរ៍ទី១៥។

២. អ្វីដែលអ្នកមាន គឺមិនស្ថិតថេរនោះទេ ៖ នៅសតវត្សរ៍ទី១៥ ចក្រភព Venetian បានរីកចម្រើនដល់ចំណុចកំពូល។ ពាណិជ្ជករនៅតំបន់នេះ បានគ្រប់គ្រងផ្តាច់មុខលើពាណិជ្ជកម្មគ្រឿងទេស ហើយការដាក់អាណានិគមទៅលើប្រទេសទូទាំងតំបន់មេឌីទែរ៉ាណេ បានក្លាយជាប្រភពចំណូលដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចជាតិ និងការពង្រឹងកងកម្លាំងជើងទឹក ។ កេរ្តិ៍ឈ្មោះក្នុងការធ្វើទីផ្សារពាណិជ្ជកម្ម បាននាំឱ្យទីក្រុង Vince ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយសម្រាប់អឺរ៉ុប។

ប៉ុន្តែ ទ្រព្យសម្បត្តិ ឥទ្ធិពល និងការរកស៊ីផ្ដាច់មុខលើវិស័យពាណិជ្ជកម្ម របស់អាណាចក្រ Venetian ក៏បានធ្វើឱ្យប្រជាជាតិផ្សេងៗ បានរកវិធីដើម្បីធ្វើឱ្យអាណាចក្រនេះចុះខ្សោយដែរ។ បណ្ដាប្រទេសដូចជា អេស្ប៉ាញ ព័រទុយហ្គាល់ អង់គ្លេស និងហូឡង់ ចាប់ផ្ដើមរកវិធីដើម្បីទទួលបានគ្រឿងទេស ពីតំបន់បូព៌ា ដោយមិនពឹងផ្អែកលើ Venetian, ហើយទីបំផុតប្រទេសទាំងនោះ ក៏សម្រេចផែនការមួយនេះដោយជោគជ័យ។

ជនជាតិព័រទុយហ្គាល់បានរកឃើញផ្លូវទៅកាន់ទ្វីបអាស៊ី និងទ្វីបអាហ្រ្វិក រីឯលោក Christopher Columbus ក៏បានរកឃើញផ្លូវទៅកាន់ទ្វីបអាមេរិកផងដែរ។ ដូច្នេះ ព័រទុយហ្គាល់ និងអេស្ប៉ាញ បានបែងចែកកំពង់ផែ និងដែនដីអាណានិគមថ្មី ដែលខ្លួនបានរកឃើញនៅ អាហ្វ្រិក អាស៊ី និងអាមេរិក។ ហេតុផលនេះ បានធ្វើឱ្យទីក្រុង Venice បានធ្លាក់ចុះឥទ្ធិពលរបស់ខ្លួនជាលំដាប់ ហើយតួនាទីជាអាណាចក្រពាណិជ្ជកម្មក៏លែងមានខ្លាំងក្លាតទៅទៀត។

៣. អ្នកអាចច្នៃបង្កើតខ្លួនឯង ឱ្យមានតម្លៃឡើងវិញបានគ្រប់ពេល ​​៖ ទីក្រុង Venice លែងមានឥទ្ធិពលក្នុងនាមជាអាណាចក្រពាណិជ្ជកម្ម នៅត្រឹមសតវត្សរ៍ទី ១៨ ប៉ុន្តែបច្ចុប្បន្នទីក្រុងមួយនេះ នៅតែជាទីក្រុងដ៏អស្ចារ្យរបស់ពិភពលោក។ ដោយហេតុថា នៅសម័យក្រោយពីទីក្រុងនេះ អស់ឥទ្ធិពល គេបានប្រែក្លាយទីនេះ ឱ្យទៅជាមជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈ ដែលល្បីល្បាញមកទល់សព្វថ្ងៃ ។ ទោះជា Venice មិនមែនទីអាណាចក្រ ដែលមានកងទ័ពជើងទឹកដ៏ខ្លាំងក្លា ប៉ុន្តែវាបានក្លាយជាបេតិកភណ្ឌ និងជាទីកន្លែងដែលមានវប្បធម៌សម្បូរបែប។

ចំណុចនេះ មិនខុសពីជីវិតនៃការរស់នៅរបស់យើងប៉ុន្មាននោះទេ ប្រសិនបើអ្នកបាត់បង់របស់សំខាន់អ្វីមួយ ដូចជា ទ្រព្យសម្បត្តិ ឋានៈ បុណ្យសក្តិ ឬអាជីព។ សូមចងចាំថា អ្នកនៅតែអាចកែច្នៃខ្លួនឯងឡើងវិញ ដើម្បីមានជីវិតល្អប្រសើរ ព្រោះគ្រប់យ៉ាងគ្មានពាក្យថា យឺតពេលនោះទេ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...