នាយករដ្ឋមន្រ្តី ៖ អក្ខរកម្មនាពេលបច្ចុប្បន្ន ពង្រីកវិសាលភាពហួសពីការ​អាន និង​ការសរសេរតាមបែបប្រពៃណី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅឆ្នាំនេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ « អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍ » ដែលបានបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃអក្ខរកម្ម ក្នុងការផ្ដល់ភាពអង់អាចដល់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនងាយរងគ្រោះ កុមារ និងយុវជនធ្វើពលកម្មនៅក្រៅសាលារៀន កម្មករ កម្មការិនីរោងចក្រ កុមារនិងយុវជនជនជាតិដើមភាគតិច ដើម្បីទទួលបានចំណេះដឹងមូលដ្ឋាន និងមានសមត្ថភាពរឹងមាំ ឈានឆ្ពោះទៅចាប់យកជំនាញវិជ្ជាជីវៈប្រចាំជីវិត ស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន សម្រាប់លើកកម្ពស់ជីវភាព និងការចូលរួមក្នុងសកម្មភាពអភិវឌ្ឍសង្គមឱ្យកាន់តែសកម្ម និងមាននិរន្តរភាព។

សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងតាមរយៈសាលិខិតក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤ ថា ព្រះរាជាណាចក្រកម្ពុជា បន្តប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅឆ្នាំនេះ ក្នុងគោលបំណងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃការងារអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកល ដើម្បីរួមចំណែកបង្កើនល្បឿន នៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើនជឿនលឿនទៅមុខ ព្រមទាំងឆ្លើយតបទៅនឹងឱកាសនៃការប្រារព្ធទិវាអក្ខរកម្មអន្តរជាតិ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការលើកកម្ពស់ការអប់រំពហុភាសា ៖ អក្ខរកម្មសម្រាប់ការយល់ដឹងគ្នាទៅវិញទៅមក និងសន្តិភាព”។

សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់បន្ថែមថា អក្ខរកម្មនាពេលបច្ចុប្បន្ននេះ បានពង្រីកវិសាលភាពហួសពីការអាន និងការសរសេរតាមបែបប្រពៃណី និងត្រូវទទួលយកវិមាត្រថ្មីនៃអក្ខរកម្មដែលរួមបញ្ចូលនូវភាពជាពលរដ្ឋសកល ការយល់ដឹងតាមបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្លៃនៃពិភពលោករបស់យើង។ ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការងារអក្ខរកម្ម គឺមិនត្រឹមតែធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានសមត្ថភាពអាន និងសរសេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពាក់បំប៉នប្រចាំថ្ងៃនូវជំនាញ និងឱកាសសិក្សាពេញមួយជីវិត ដែលចាំបាច់សម្រាប់ការរស់នៅក្នុងពិភពលោកទំនើប ប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន។

យោងតាមការអង្កេតសេដ្ឋកិច្ចសង្គមកម្ពុជានៅឆ្នាំ២០២១ កម្ពុជាសម្រេចបានអត្រាអក្ខរកម្មសម្រាប់មនុស្សពេញវ័យ ៨៤.៧% និងចំណុចត្រូវសម្រេចឱ្យបាន ៩១,៥% នៅឆ្នាំ២០២៨ ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៤-២០២៨ ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យអប់រំយ៉ាងមានប្រសិទ្ធភាព និងភាពលេចធ្លោ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់ការអប់រំ និងអក្ខរកម្ម។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន​ និងកីឡា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី០៨ កញ្ញា ប្រារព្ធទិវាអក្ខរកម្មជាតិ ចាប់តាំងពីឆ្នាំ២០០០មក ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះបញ្ហាអក្ខរកម្ម ហើយមានឆន្ទៈលើកកម្ពស់ការអប់រំប្រកបដោយគុណភាពសម្រាប់ទាំងអស់គ្នា និងជាទិសដៅអភិវឌ្ឍធនធានមនុស្សដែលជាសរសរស្ដម្ភសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឆ្ពោះទៅការអភិវឌ្ឍប្រទេសជាតិនៅឆ្នាំ២០៥០។ នេះមានន័យថា ការអភិវឌ្ឍប្រទេសឱ្យទៅជាសង្គមពុទ្ធិ ជាប្រទេសអភិវឌ្ឍដែលមានប្រជាជនជាអ្នកចេះដឹង ចេះអាន ចេះសរសេរ និងឈានដល់ការប្រើប្រាស់ប្រព័ន្ធឌីជីថលផងដែរ។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន​ និងកីឡា

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា សម្រាប់ប្រធានបទឆ្នាំនេះ ស្ដីពី «មូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» គឺចង់បញ្ជាក់ឱ្យឃើញថា ការចេះអក្សរ ចេះអាន ចេះសរសេរ ចេះគិតលេខ ជាមូលដ្ឋានដ៏សំខាន់ក្នុងការស្វែងរកចំណេះដឹងបន្ថែម ក៏ដូចជាការមានបំណិននានា រួមមាន បំណិនទំនាក់ទំនង ដោះស្រាយបញ្ហា សហការជាក្រុម មានអ្នកជំនាញវិជ្ជាជីវៈណាមួយ ឈានដល់ការបង្កើតថ្មី ដើម្បីលើកកម្ពស់ជីវភាព​ និងគុណភាពនៃការរស់នៅ។

គួរជម្រាបជូនថា នៅឆ្នាំនេះ ក្រសួងអប់រំ យុវជន​ និងកីឡា នឹងប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» នៅខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រសួង ស្ថាប័ន មន្ទីរ អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍ គ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ គ្រូបង្រៀន សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាលសិស្ស ប្រមាណ ១៦០០នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *