នៅពេលដែលមានអារម្មណ៍ថា អស់កម្លាំង ឬអស់ថាមពល មនុស្សភាគច្រើនតែងតែនឹកគិតដំបូងទៅដល់ភេសជ្ជៈ ថ្នាំវីតាមីន ឬអាហារបំប៉នជាដើម ដែលគេបានធ្វើការផ្សព្វផ្សាយយ៉ាងផុសផុលនៅលើប្រព័ន្ធផ្សព្វផ្សាយ។ តែតាមពិតទៅផលិតផលទាំងនោះ ផ្តល់សារធាតុតិចតួចប៉ុណ្ណោះ ដោយបើតាមការចុះផ្សាយរបស់ Harvard Medical School មានវិធីធម្មជាតិដែលអាចផ្តល់ថាមពលមកយើងវិញបាន គឺការហាត់ប្រាណ ក៏ដូចជាបរិភោគអាហារសុខភាពជាដើម។
ខាងក្រោមនេះ គឺជាសកម្មភាពចំនួន៣ ដែលមនុស្សទូទៅសុទ្ធតែមានលទ្ធភាពអាចធ្វើបាន ដើម្បីជំរុញថាមពលត្រឡប់មកវិញតាមបែបធម្មជាតិ៖
១.គ្រប់គ្រងភាពតាងតឹង៖ កត្តារួមផ្សំនៃភាពតាងតឹងគឺបណ្តាលមកពីការប្រើប្រាស់ថាមពលហួសកម្រិត ដូច្នេះហើយការនិយាយជាមួយមិត្តភ័ក្រ្ត សាច់ញាតិ ឬក៏ការចូលរួមជាមួយក្រុមដែលផ្តល់ការគាំទ្រណាមួយ គឺជាវិធីដែលអាចសម្រាលភាពតាងតឹងបានតាមរយៈការជជែក ឬសុំប្រឹក្សាផ្នែកផ្លូវចិត្ត។ មួយវិញទៀតគេអាចបន្ធូរបន្ថយតាមរយៈកាដកដង្ហើមវែងៗ ឬការធ្វើសមាធិ និងការហាត់យូហ្គារ ជាវិធីជំរុញឱ្យមានការបន្សាំផ្នែកខ្យល់ដង្ហើមបានស្រស់ស្រាយជាងមុន។

២. គ្រប់គ្រងកម្លាំង៖ កត្តាចម្បងដែលនាំឱ្យកើតមានស្ថានភាពអស់កម្លាំង វាអាចបណ្តាលមកពីការប្រើកម្លាំងហួសប្រមាណ (Overwork) ហើយភាពហួសប្រមាណទាំងនោះគឺត្រូវរាប់បញ្ចូលទាំងការងារផ្ទាល់ខ្លួនប្រចាំថ្ងៃ ការដោះស្រាយបញ្ហានៅក្នុងគ្រួសារ និងកាតព្វកិច្ចនៅក្នុងសង្គមជាដើម។ ដូច្នេះហើយត្រូវកែសម្រួលបញ្ជីកិច្ចការ ដោយកំណត់សកម្មភាព ឬការងារដែលជាអាទិភាព និងទម្លាក់ចុះចំពោះកិច្ចការដែលមិនសំខាន់ ហើយស្វែងរកជំនួយបន្ថែមទៅតាមស្ថានភាពដែលខ្វះខាត។

៣.ធ្វើលំហាត់ប្រាណ៖ ការធ្វើចលនារាងកាយ មិនត្រឹមតែធ្វើឱ្យដំណេកកាន់តែងាយស្រួលជាងមុន វាក៏អាចផ្តល់នូវថាមពល និងរាងកាយមានដំណើការស្របគ្នា។ ហើយការហាត់ប្រាណក៏អាចធ្វើឱ្យខួរក្បាលបញ្ជូនព័ត៌មានបានលឿនទៅកាន់ផ្នែកផ្សេងនៃរាងកាយ (Dopamine) ឬជំរុញឱ្យមានភាពស្រឡះផ្នែកខួរក្បាល ដូច្នេះសូមជ្រើសរើសកន្លែងដែលល្អ ដើម្បីពន្លឿនអត្ថប្រយោជន៍ទ្វេដង៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ ១០០% ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2025
វិទ្យាស្ថានបណ្តុះបណ្តាលឯកទេសសម្រាប់ឧស្សាហកម្មកាត់ដេរ (CGTI) កំពុងប្រកាសផ្តល់អាហារូបករណ៍ចំនួន១៦កន្លែង សម្រាប់សិស្សដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សាទាំងអស់។

អាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2024
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស (Specialist) នៅសហព័ន្ធរុស្ស៊ី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ ឯកឧត្ដមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសជ្រើសរើសនិស្សិតចំនួន១៥នាក់ដើម្បីសិក្សាថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2023
ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍១០០%ចំនួន៨០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































