មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល ផ្ដល់ឱកាសដល់សិស្សនិស្សិត ៥០០នាក់ សិក្សាជំនាញបច្ចេកទេសដោយឥតបង់ថ្លៃ

កណ្ដាល – មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល បានប្រកាសជ្រើសរើសសិស្ស និស្សិតចំនួន ៥០០នាក់ ឱ្យ​សិក្សាជំនាញបច្ចេកទេស​ដោយឥតបង់ថ្លៃសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ។

ការសិក្សាផ្តោត​លើមុខជំនាញបច្ចេកទេស (TVET) ដោយ​ក្នុង​នោះ​សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៣០០នាក់ និងថ្នាក់សញ្ញាបត្របច្ចេកទេស ចំនួន២០០នាក់ ។

សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង សិក្សា​រយៈពេល២ឆ្នាំ លើមុខជំនាញដូចជា ១.អគ្គិសនី ចំនួន ៧៥នាក់ ២. វិទ្យាសាស្រ្តកុំព្យូទ័រ ចំនួន ៥០នាក់ ៣. ភាសាអង់គ្លេស ចំនួន ២៥នាក់ ៤. បរិក្ខារត្រជាក់ ចំនួន ៥០នាក់ ៥. យន្តសាស្ត្ររថយន្ត ចំនួន ២៥នាក់ ៦. សំណង់ស៊ីវិល ចំនួន ២៥នាក់ ៧. បសុព្យាបាល ចំនួន ២៥នាក់ ៨. គ្រប់គ្រងពាណិជ្ជកម្ម ចំនួន ២៥នាក់ សរុបចំនួន ៣០០នាក់ ។ លក្ខខណ្ឌនៃការចូលរៀន តម្រូវ​ឱ្យ​សិស្សជាប់ ឬធ្លាក់ថ្នាក់ទី១២ ឬសញ្ញាបត្រមានតម្លៃស្មើ ។

ដោយឡែក ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សិក្សា​រយៈពេល​១ឆ្នាំ លើមុខជំនាញដូចជា ១. ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ចំនួន ៤០នាក់ ២. សេវាកម្មកុំព្យូទ័រ ចំនួន ៤០នាក់ ៣. សេវាកម្មបរិក្ខារត្រជាក់ក្នុងអគារ ចំនួន ៤០នាក់ ៤. ការថែទាំ និងជួសជុលរថយន្ត ចំនួន ២០នាក់ ៥. ផ្សាអគ្គិសនី ចំនួន ១៥នាក់ ៦. ការងារកំបោរ ចំនួន ១៥នាក់ ៧. ការរក្សាសម្ផស្ស និងសំអាងកាយ ចំនួន ១៥នាក់ ៨. ការផលិតនំ ចំនួន ១៥នាក់ សរុបចំនួន ២០០នាក់។ លក្ខខណ្ឌនៃការចូលរៀន សិស្សជាប់ ឬធ្លាក់ថ្នាក់ទី៩ ឬបញ្ចប់ថ្នាក់ស្ពានចម្លងបន្តជំនាញ។

កាលបរិច្ឆេទចែក និងទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ចុះឈ្មោះចូលរៀនតាមរយៈ ស្កេន QR Code ដោយក្នុងនោះ កាលបរិច្ឆេទចូលរៀន លើកទី១ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ។

ព័ត៌មានបន្ថែមទំនាក់ទំនងទូរស័ព្ទលេខ ០៩៩ ៧៧៧ ៣៧៧ ឬ ០១០ ៣៣៧ ១៦៦ ឬ០៩៨ ៤៤៤ ៤៩៥ ឬ០៩២ ៧៣៥ ២៦៣ ឬ ០៩៧ ៥៥ ៦០ ៩៩៩ ។ អាសយដ្ឋាន ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាប់បុរីពិភពថ្មី១ ផ្លូវជាតិ២១B ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។