អាហារ៧ប្រភេទជួយរក្សាសុខភាពស្បែក និងថាមពល

នៅពេលមនុស្សមានវ័យយចំណាស់ទៅ សុខភាពស្បែក ព្រមទាំងថាមពលចាប់ផ្តើមចុះថមថយបន្តិចម្តងៗ ប៉ុន្តែតើអ្នកបានដឹងទេថាចំណីអាហារប្រចាំថ្ងៃ មានតួនាទីសំខាន់ក្នុងការជំរុញឱ្យអារម្មណ៍របស់អ្នក និងរាងកាយមើលទៅមានភាពខុសប្លែក? ប្រសិនបើអ្នកបានជ្រើសរើសរបបអាហារល្អៗសម្រាប់ខ្លួនអ្នក នោះគឺអាចជួយឱ្យស្បែករបស់មានសភាពភ្លឺថ្លា បង្កើនថាមពលច្រើនជាងមុន និងធ្វើឱ្យមើលទៅក្មេងជាងវ័យទៀតផង។

វាមិនមែនជារឿងថ្មី និងអាថ៌កំបាំងទៀតនោះទេ ព្រោះគ្រប់គ្នាសុទ្ធតែបានដឹងថា ផ្លែឈើ និងបន្លែបង្ការ ជាអាហារល្អសម្រាប់សុខភាព។ ប៉ុន្តែតើអ្នកបានដឹងទេថា របបអាហារខ្លះកាន់តែផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពស្បែក ព្រោះវាសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារស្បែកដែលខូចខាតកន្លងមក និងបង្កើនភាពស្រស់ថ្លាពីខាងក្នុងមកវិញ។ យោងតាម គេហទំព័រ Cleanplates បានបង្ហាញអាហារទាំង៧ប្រភេទដែលជួយដល់សុខភាពស្បែក និងជំរុញភាពក្មេងជាងវ័យ។

១. ផ្លែប៊ឺរ ៖ ផ្លែឈើប្រភេទនេះត្រូវបានទទួលស្គាល់ជាច្រើនមកហើយថាវាផ្តល់នូវសុខភាពល្អ ប៉ុន្តែតើល្អអ្វីខ្លះ? ផ្លែប៊ឺរផ្តល់ឱ្យស្បែកទន់ និងមានសំណើម ព្រោះវាបានផ្ទុកប្រភេទវីតាមីន E អាចការពារស្បែកដែលខូតខាតកាលពីមុន។ ដូច្នេះការបន្ថែមសារជាតិផ្លែប៊ឺរទៅក្នុងរបបអាហារប្រចាំថ្ងៃ ជួយឱ្យមើលទៅមានសភាពភ្លឺថ្លាជាងមុន។

២. ស្ពៃខ្មៅ ឬស្ពៃខៀវ ៖ ចំពោះស្បៃប្រភេទនេះ គឺសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន និងជំរុញឱ្យស្បែកមានសុខភាពល្អ។ ស្ពៃខ្មៅ ឬស្ពៃខៀវ មានផ្ទុកនូវវិតាមីន A និង C ដែលអាចជួយជួសជុលជាលិកាស្បែក និងផលិតកូឡាជែន។ បន្ថែមពីនោះវាក៏ជួយទៅដល់ដំណើរការលំហូរឈាមល្អ ហើយជំរុញស្បែកឱ្យមានសុខភាពល្អ។

៣. ដំឡូងផ្អែម ៖ ដំឡូងប្រភេទនេះមានព័ណ៌ប្រហាក់ប្រហែលនឹងព័ណ៍ទឹកក្រូចដែរ ចំណែកអត្ថប្រយោជន៍នោះគឺជួសជុលជាលិកាស្បែក និងកាត់បន្ថយការរលាក។ ដូច្នេះការបរិភោគដំឡូងផ្អែមឱ្យបានញឹកញាប់អាចជួយឱ្យស្បែករបស់អ្នកមើលទៅហាក់មានវ័យក្មេង និងស្បែកមានសុខភាព។

៤. តែបៃតង ៖ ចំពោះអាហារតែបៃតង មានផ្ទុកនូវសារធាតុដែលអាចប្រឆាំងអុកស៊ីតកម្ម និងអាចការពារស្បែកដែរ។ ដូច្នេះប្រសិនបើអ្នកបានពិសាវាជាប្រចាំ នោះនឹងអាចកាត់បន្ថយការរលាក បណ្តុះកោសិកាដែលលូតលាស់យឺត និងការពារស្បែកមិនឱ្យខូតខាតពីពន្លឺព្រះអាទិត្យ ឬកាំរស្មីបានមួយផ្នែក។

៥. ផ្លែប៊្លូបឺរី ៖ ផ្លែឈើប្រភេទនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យអ្នកមើលទៅក្មេងជាងវ័យ ពីព្រោះផ្លែប៊្លូបឺរី សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារស្បែកខូចខាតកន្លងមកដោយការប្រតិកម្មនឹងមជ្ឈដ្ឋាននានា ដូចជាការជក់បារី និងបរិយាកាសក្ដៅជាដើម ឬនិយាយតាមបែបអ្នកវិទ្យាសាស្រ្តគេហៅថា រង់ការប៉ះពាល់ពីពីរ៉ាឌីកាល់សេរី(free radicals) ។

៦. ត្រីសាម៉ុន ៖ អាហារប្រភេទនេះនាំឱ្យរាងកាយទទួលបាននូវអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលប្រយោជន៍របស់វានឹងជួយឱ្យស្បែករបស់លោកអ្នកមានសុខភាពល្អ និងរក្សាបាននូវស្បែកមានសំណើម កាត់បន្ថយការរលាក និងទ្រទ្រង់កម្ដៅព្រះអាទិត្យកុំឱ្យងាយក្នុងការធ្វើឱ្យស្បែកមានបញ្ហា ។ ទន្ទឹមគ្នានោះត្រីសាម៉ុន អាចធ្វើឱ្យរបបអាហារមានសារធាតុចិញ្ចឹមច្រើន និងជួយឱ្យមើលទៅក្មេងជាងវ័យ។៧. សូកូឡាព័ណ៌ខ្មៅ ៖ អាហារដែលបានរៀបរាប់ ទាំងប្រាំមួយចំណុចខាងលើភាគច្រើនមានតួនាទីប្រហាក់ប្រហែលគ្នា ហើយអ្វីដែលដូចគ្នាក្នុងភាគរយច្រើនគឺសារធាតុប្រឆាំងអុកស៊ីតកម្ម ចំណែកឯសូកូឡាព័ណ៌ខ្មៅក៏មានសារធាតុនេះដែរ។ បន្ថែមពីនោះ មានផ្ទុកនូវជាតិកាកាវដែលមានសម្បូរសារធាតុចិញ្ចឹម ព្រោះវាមានសារធាតុរ៉ែ ជាតិដែក និងស័ង្កសី ហើយសារធាតុទាំងនេះហើយមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុខភាពស្បែក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...