កណ្ដាល – មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល បានប្រកាសជ្រើសរើសសិស្ស និស្សិតចំនួន ៥០០នាក់ ឱ្យសិក្សាជំនាញបច្ចេកទេសដោយឥតបង់ថ្លៃសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ។

ការសិក្សាផ្តោតលើមុខជំនាញបច្ចេកទេស (TVET) ដោយក្នុងនោះសម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៣០០នាក់ និងថ្នាក់សញ្ញាបត្របច្ចេកទេស ចំនួន២០០នាក់ ។
សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង សិក្សារយៈពេល២ឆ្នាំ លើមុខជំនាញដូចជា ១.អគ្គិសនី ចំនួន ៧៥នាក់ ២. វិទ្យាសាស្រ្តកុំព្យូទ័រ ចំនួន ៥០នាក់ ៣. ភាសាអង់គ្លេស ចំនួន ២៥នាក់ ៤. បរិក្ខារត្រជាក់ ចំនួន ៥០នាក់ ៥. យន្តសាស្ត្ររថយន្ត ចំនួន ២៥នាក់ ៦. សំណង់ស៊ីវិល ចំនួន ២៥នាក់ ៧. បសុព្យាបាល ចំនួន ២៥នាក់ ៨. គ្រប់គ្រងពាណិជ្ជកម្ម ចំនួន ២៥នាក់ សរុបចំនួន ៣០០នាក់ ។ លក្ខខណ្ឌនៃការចូលរៀន តម្រូវឱ្យសិស្សជាប់ ឬធ្លាក់ថ្នាក់ទី១២ ឬសញ្ញាបត្រមានតម្លៃស្មើ ។
ដោយឡែក ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សិក្សារយៈពេល១ឆ្នាំ លើមុខជំនាញដូចជា ១. ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ចំនួន ៤០នាក់ ២. សេវាកម្មកុំព្យូទ័រ ចំនួន ៤០នាក់ ៣. សេវាកម្មបរិក្ខារត្រជាក់ក្នុងអគារ ចំនួន ៤០នាក់ ៤. ការថែទាំ និងជួសជុលរថយន្ត ចំនួន ២០នាក់ ៥. ផ្សាអគ្គិសនី ចំនួន ១៥នាក់ ៦. ការងារកំបោរ ចំនួន ១៥នាក់ ៧. ការរក្សាសម្ផស្ស និងសំអាងកាយ ចំនួន ១៥នាក់ ៨. ការផលិតនំ ចំនួន ១៥នាក់ សរុបចំនួន ២០០នាក់។ លក្ខខណ្ឌនៃការចូលរៀន សិស្សជាប់ ឬធ្លាក់ថ្នាក់ទី៩ ឬបញ្ចប់ថ្នាក់ស្ពានចម្លងបន្តជំនាញ។
កាលបរិច្ឆេទចែក និងទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ចុះឈ្មោះចូលរៀនតាមរយៈ ស្កេន QR Code ដោយក្នុងនោះ កាលបរិច្ឆេទចូលរៀន លើកទី១ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ។
ព័ត៌មានបន្ថែមទំនាក់ទំនងទូរស័ព្ទលេខ ០៩៩ ៧៧៧ ៣៧៧ ឬ ០១០ ៣៣៧ ១៦៦ ឬ០៩៨ ៤៤៤ ៤៩៥ ឬ០៩២ ៧៣៥ ២៦៣ ឬ ០៩៧ ៥៥ ៦០ ៩៩៩ ។ អាសយដ្ឋាន ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាប់បុរីពិភពថ្មី១ ផ្លូវជាតិ២១B ៕


កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/06/2025
កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែងរកបេក្ខជនដែលមានសក្តានុពល ដើម្បីមកបន្តការសិក្សាថ្នាក់ Master នៅតាមសាកលវិទ្យាល័យនានា ក្នុងប្រទេសកាណាដា។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ចំនួន ១៧៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសជ្រើសរើសសិស្សានុសិស្សឱ្យចូលសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2024
ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ២១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2026
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដែលជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ កំពុងប្រកាសដល់សិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រ...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/03/2026
ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានា
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































