យុវជន ៖ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ផ្ដល់ភាពងាយស្រួលដល់យុវជនស្វែងរកឱកាសការងារស្របតាមតម្រូវការទីផ្សារ

នៅក្នុងពិព័រណ៍ការងារ និងនិងមគ្គទេសក៍អាជីព សម្រាប់ឆ្នាំ២០២៤នេះ យុវជន សិស្សានុសិស្ស ជាច្រើននាក់បានមកចូលរួមស្វែងយល់អំពីព័ត៌មានមួយចំនួនទាក់ទងនឹងឱកាសការងារគ្រប់ប្រភេទជាង ៥៤០០កន្លែង ។ ក្នុងនោះ យុវជនបានលើកឡើងថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ បានផ្ដល់ភាពងាយស្រួលដល់ពួកគេ​ក្នុង​ស្វែងរកឱកាសការងារស្របតាមតម្រូវការទីផ្សារ។

យុវជន តាំង វឌ្ឍនា ជានិស្សិតឆ្នាំទី២ សិក្សាជំនាញអេឡិចត្រូនិច នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លើកឡើងថា ពិព័រណ៍ការងារ និងនិងមគ្គទេសក៍អាជីពនេះ បានផ្ដល់ភាពងាយស្រួលដល់និសិ្សតដែលមានបំណងចង់ស្វែងរកការងារ និងមានលក្ខខណៈទូលំទូលាយដល់សិស្ស-និស្សិតដែលទើបបញ្ចប់ការសិក្សា ឬទើបតែចូលរៀន ពិតជាងាយស្រួលក្នុងការជ្រើសរើសជំនាញដែលចង់ធ្វើ។

ពិព័រណ៍ការងារ និងនិងមគ្គទេសក៍អាជីព

និស្សិតឆ្នាំទី២ សិក្សាជំនាញអេឡិចត្រូនិច នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា រូបនេះ បញ្ជាក់ថា រូបគេបានចូលរួមទស្សនាគ្រប់ស្តង់តាំងពិព័រណ៍ការងារ ហើយក៏បានចាប់អារម្មណ៍ដាក់ពាក្យការងារផ្នែកគ្រប់គ្រងប្រព័ន្ធម៉ាស៊ីន។

យុវជន តាំង វឌ្ឍនា ក៏បានលើកទឹកចិត្តសិស្ស-និស្សិតដែលកំពុងរកការងារធ្វើ អាចមកចូលរួមក្នុងកម្មវិធីនេះ ដើម្បីសិក្សាពីក្រុមហ៊ុនផ្សេងៗ និងស្វែងរកឱកាសការងារលើជំនាញដែលខ្លួនចង់បាន។

យុវតី សម្បត្តិ សុខបាន ជានិស្សិតឆ្នាំទី៣ សិក្សាជំនាញគ្រប់គ្រង នៃសាកលវិទ្យាល័យវេស្ទើន បាននិយាយថា រូបគេមកចូលរួមនៅក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ ក្នុងគោលបំណងស្វែងរកការងារធ្វើ ដើម្បីអាចទទួលបានបទពិសោធន៍ការងារ ព្រោះគិតថាខ្លួនជានិស្សិតដែលមិនធា្លប់មានបទពិសោធន៍ការងារ ដូច្នេះមកចូលរួមកម្មវិធីនេះ អាចមានឱកាសក្រុមហ៊ុនជ្រើសរើសទៅបម្រើការងារ។

និស្សិតឆ្នាំទី៣ សិក្សាជំនាញគ្រប់គ្រង នៃសាកលវិទ្យាល័យវេស្ទើន រូបនេះ ក៏លើកទឹកចិត្តយុវជនផ្សេងទៀតឱ្យមកចូលរួម ព្រោះឱកាសដ៏ល្អនេះមិនមានរាល់ថ្ងៃនោះទេ ចាំបាច់ត្រូវមកស្វែងយល់ និងចាប់យកឱកាសការងារដែលខ្លួនស្រឡាញ់ពេញចិត្ត។

យុវជនចូលរួមក្នុងពិព័រណ៍ការងារ និងនិងមគ្គទេសក៍អាជីព

យុវតី វ៉ាន សារុំ ជានិស្សិតឆ្នាំទី៣ សិក្សាជំនាញគណនេយ្យ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដែលបានមកចូលរួមពិព័រណ៍ការងារ និងនិងមគ្គទេសក៍អាជីព ដែលផ្ដល់ឱកាសឱ្យសិស្ស-និស្សិតដាក់ពាក្យស្វែងរកការងារជាច្រើនកន្លែងស្របតាមជំនាញ និងការពេញចិត្ត។ យុវតី វ៉ាន សារុំ បន្តថា រូបគេបានចូលរួមទស្សនាគ្រប់ស្តង់តាំងពិព័រណ៍ការងារ ហើយក៏បានចាប់អារម្មន៍ដាក់ពាក្យការងារផ្នែកគិតលុយផងដែរ។

និស្សិតឆ្នាំទី៣ សិក្សាជំនាញគណនេយ្យ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រូបនេះ បន្ថែមថា ប្រសិនបើយុវជន សិស្ស-និស្សិតចង់មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងជំនាញ អាចមកចូលរួមពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនៅអគារ KAMPUS ព្រោះមានឱកាសការងារជាច្រើនជំនាញដែលអាចឱ្យយើងដាក់ពាក្យបាន។

គួរជម្រាបជូនថា ពិព័រណ៍ការងារ និងមគ្គទេស៍អាជីពដ៏ធំ រៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ធ្វើឡើងរយៈពេល​២ថ្ងៃ គឺនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅអគារ KAMPUS។ ក្នុងនោះ ក្រុមហ៊ុនសហគ្រាសធំៗចំនួន ២៥ នឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...