យុវជន និងគ្រូដឹកនាំ ប្តេជ្ញាខំអស់ពីសមត្ថភាពក្នុង​កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១

ភ្នំពេញ – នៅក្នុងកម្មវិធីយល់ដឹងស្ដីពីនីតិវិធី និងទម្រង់ នៃការរៀបចំគម្រោងស្នាដៃរបស់យុវជន សម្រាប់កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ កាលពីពេលថ្មីៗនេះ ទាំង​យុវជន និងគ្រូដឹកនាំ សុទ្ធតែ​បាន​ប្តេជ្ញាចិត្តថា នឹងខិតខំឱ្យ​អស់ពីសមត្ថភាពក្នុង​ការ​ប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ឱ្យទទួលបានលទ្ធផលល្អ។

យុវសិស្ស គា វឌ្ឍនា ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសជាស៊ីមត្បែងមានជ័យ ស្ថិត​ក្នុង​ខេត្តព្រះវិហារ ដែល​ជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជនបីរូបតំណាងឱ្យខេត្តព្រះវិហារ បានអះអាងថា ខ្លួន​នឹង​ខំ​ប្រឹងប្រែង​ឱ្យ​អស់​ពីសមត្ថភាព​ដើម្បី​ជា​ការ​លើក​មុខ​មាត់​ខេត្ត​របស់ខ្លួនផង និង​ជា​ការ​រួម​ចំណែក​ជា​ដំណោះ​ស្រាយ​បញ្ហា​របស់​ប្រទេស​ផង។

យុវសិស្ស គា វឌ្ឍនា

“ខ្ញុំមានអារម្មណ៍ថារំភើបដែលបានចូលរួមជាបជាបេក្ខជនតំណាងខេត្តព្រះវិហារ ព្រោះកម្មវិធីនេះមានការរៀបចំល្អ ព្រមទាំងមានគ្រូដឹកនាំពន្យល់ដោយយកចិត្តទុកដាក់ដើម្បីបញ្ជ្រាបចំណេះដឹងដល់សិស្សានុសិស្ស… ខ្ញុំ​ប្តេជ្ញាចិត្តថា នឹង​ខិតខំ​ឱ្យ​អស់​ពីសមត្ថភាព ដើម្បី​លើក​មុខ​មាត់​ខេត្ត​របស់ខ្ញុំ”

ចំណែកយុវតី តារា សុទ្ធិនុត សិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែន ក្រុងទេពនិមិត្ត មក​ពី​ខេត្តប៉ៃលិនវិញ ក៏​បានអះអាងដែរថា ខ្លួន​សប្បាយចិត្តដែលបានជាប់ជាបេក្ខជនតំណាងខេត្ត ។ សម្រាប់​កម្មវិធី​ប្រកួត​ស្នាដៃយុវជន​សតវត្សទី២១នេះ ខ្លួន និង​សមាជិកក្រុមទាំងអស់នឹងខំប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថដើម្បីកែប្រែផលិតផលប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យស្ទែមឱ្យបានច្រើនដើម្បីជួយសង្គម។

លោកស្រី សុខ វុធ្ធាណេ គ្រូបង្រៀនគណិតវិទ្យា មកពី​វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសជាស៊ីមត្បែងមានជ័យ ខេត្តព្រះវិហារ មានប្រសាសន៍ថា ក្នុងនាមជាគ្រូដឹកនាំ លោកស្រីនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយសិស្ស ដោយធ្វើ​យ៉ាងណាឱ្យពួកគេមានគំនិតបង្កើតគម្រោងដែលមានភាពច្នៃប្រឌិត ហើយ​លោកស្រីនឹង​ជួយពិនិត្យកែលម្អបន្ថែមទៀត។

លោកស្រី សុខ វុធ្ធាណេ ជាគ្រូបង្រៀនគណិតវិទ្យា

“ខ្ញុំមិនដាក់កំហិតថាសិស្សត្រូវតែធ្វើបែបនេះ ឬធ្វើបែបនោះ គឺខ្ញុំទុកអទិភាពឱ្យពួកគាត់អភិវឌ្ឍខ្លួនឯង បង្កើតគម្រោងខ្លួនឯង ហើយនៅពេលសិស្សត្រូវការម្ភារៈ គឺខ្ញុំលើកជាគម្រោងដើម្បីស្វែងរកដៃគូជួយផ្ដល់ជាសម្ភារៈដើម្បីឱ្យសិស្សបានស្រាវជ្រាវ”

លោកស្រី សុខ វុធ្ធាណេ ក៏បានលើកទឹកចិត្តសិស្សត្រូវមានភាពជឿជាក់លើខ្លួនឯង ព្រោះនៅពេលយើងអាចបង្កើតអ្វីមួយថ្មីបានទោះតិចតួចក៏ដោយក៏ជាស្នាដៃរបសយើង។ លើសពីនេះ យុវជនទាំងអស់ត្រូវស្វែងយល់ឱ្យច្បាស់ពីមុខវិជ្ជាស្ទែម និងបន្តខិតខំសិក្សារៀនសូត្របន្ថែមទៀត។

គួរជម្រាបជូនថា ការប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ធ្វើ​ឡើង​ក្រោមប្រធានបទ “ការប្រើប្រាស់ STEM ក្នុងវិស័យបរិស្ថាន” ។ កម្មវិធីនេះ មានតំណាងយុវជន ២៥ក្រុម ស្មើ២០០នាក់ មកពីរាជធានី ខេត្តទាំង២៥ នឹងចូលរួមវគ្គប្រកួតប្រជែងថ្នាក់ជាតិ ដើម្បីដណ្តើមយកជ័យលាភីពីលេខ១ ដល់លេខ៣ ដោយបេក្ខជនតាមក្រុមនីមួយៗ ត្រូវរៀបចំគម្រោងស្នាដៃរបស់ខ្លួន និងវីដេអូខ្លី ដើម្បីចូលរួមប្រកួត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី​ ២៣ដល់២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...