វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ភ្នំពេញ- សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សារួមមាន ៖

១. ជំនាញការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំសម្រាប់ការគ្រប់គ្រងការងារ(Leadership Skills Development for Occupational Therapists) ៖ ជំនាញមានរយៈពេលសិក្សា៥សប្ដាហ៍ ដែលនឹងសិក្សាអំពីភាពជាអ្នកដឹកនាំដើម្បីពង្រឹងសមត្ថភាពជាអ្នកដឹកនាំ ការរក្សាក្របខណ្ឌ និងគំរូភាពផ្សេងៗ ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់ https://www.edx.org/course/leadership-skills-development-for-occupational-therapists

២. ជំនាញបង្រៀនវិជ្ជាជីវៈសុខភាព (កម្រិត 1 មូលដ្ឋានគ្រឹះ)៖ ការសិក្សានឹងចាប់ផ្ដើមក្នុងកម្រិតទី១មូលដ្ឋានគ្រឹះសិក្សា ក្នុងចំណោមវគ្គសិក្សាទាំង៣ និងមានរយៈពេល៤សប្ដាហ៍ ។ ការសិក្សានឹងផ្ដោតបន្ថែមទៅលើការបណ្ដុះបណ្ដាលស្ដីអំពីការអប់រំ និងបណ្ដុះបណ្ដាលគ្រូបង្រៀន មូលដ្ឋានគ្រឹះសម្រាប់គ្រូបង្រៀនវិជ្ជាជីវៈសុខាភិបាល ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់ https://www.edx.org/course/health-professional-teaching-skills-level-1-founda

៣. ជំនាញឯកទេស Plant Bioinformatic Methods ៖ វគ្គសិក្សានេះនឹងចំណាយរយៈពេលប្រហែល៨ខែ ដោយការសិក្សាប្រហែល២ម៉ោងក្នុងមួយសប្ដាហ៍ ។ ជាមួយគ្នានេះ វគ្គសិក្សាត្រូវបានបែងចែកជា៤ផ្នែកដូចជា ការវិភាពហ្សែន ការវិភាគជីវវិទ្យា ការវិវត្តន័ និងពន្ធុវិទ្យាប្រៀបធៀប ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់ https://www.coursera.org/specializations/plant-bioinformatic-methods

៤. ការសិក្សាអំពី ឥរិយាបទសេដ្ឋកិច្ចសកម្ម (Behavioral Economics in Action) ៖ ជាសិក្សាអំពីការគ្រប់គ្រងអាជីវកម្ម ទស្សនៈវិជ្ជា គោលការណ៍ជាមូលដ្ឋាន វិធីសាស្ត្រក្នុងការសម្រេចចិត្តក្នុងអាជីវកម្ម ដែលមានរយៈពេលសិក្សា៦សប្ដាហ៍ ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់៖ https://www.edx.org/course/behavioural-economics-in-action

៥. ការរៀនអំពីម៉ាស៊ីន(Quantum Machine Learning) ៖ ជាការសិក្សាអំពីគុណសម្បត្តិបច្ចេកវិទ្យា Quantum ដែលមានស្រាប់ កំពុងរីកចម្រើន និងអំពីដំណោះស្រាយក្នុងការអនុវត្តទៅលើកុំព្យូទ័រឌីជីថលបុរាណ ។ បេក្ខជនដែលអាចសិក្សាជំនាញនេះបានត្រូវមានចំណេះដឹងផ្នែកគណនាលេខកុំផ្លិច ពេជគណិតលីនេអ៊ែរ និង ផ្នែកPython កម្រិតមធ្យម (intermediate Python) ឬធ្លាប់សិក្សាអំពីមេកានិស្ថិតិ ឬរូបវិទ្យាកង់ទិច ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់៖ https://www.edx.org/course/quantum-machine-learning

៦. ការសិក្សាអំពីមូលដ្ឋានគ្រឹះ ៖ អ្នកនឹងសិក្សាអំពីមូលដ្ឋានគ្រឹះក្នុងការសរសេរកម្មវិធី Phython ដែលមាននៅលើ Coursera ។ ការសិក្សានឹងបង្ហាញអំពី វាក្យសម្ព៍ន្ធ Python និង Semantics, ការសរសេរកម្មវិធីកុំព្យូទ័រ ការសរសេរកម្មវិធីPython និង idle Python ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់៖ https://www.coursera.org/learn/learn-to-program

៧. បរិបទសង្គមនៃសុខភាពផ្លូវចិត្ត និងជំងឺទាក់ទង៖ ការសិក្សាអំពីសុខភាពផ្លូវចិត្ត និងជំងឺទាក់ទងបរិបទប្រវត្តិសាស្ត្រជាមួយសង្គម និងសិក្សាអំពី ប្រវត្តិនៃជំងឺផ្លូវចិត្ត មូលហេតុនៃជំងឺផ្លូវចិត្ត ការធ្វើរោគវិនិច្ឆ័យជំងឺផ្លូវចិត្ត ការព្យាបាលជំងឺផ្លូវចិត្តក្នុងបរិបទសង្គម វប្បធម៌និងជំងឺផ្លូវចិត្ត ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់៖ https://www.coursera.org/learn/mental-health?action=enroll&aid=true

៨. ការសិក្សាអំពីសិល្បៈ និងវិទ្យាសាស្ត្រនៃទំនាក់ទំនងនៃការយល់ដឹង៖ វគ្គសិក្សានឹងផ្ដោតទៅលើមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រ និងប្រព័ន្ធសិក្សាអភិវឌ្ឍន៍ជំនាញ (SSLD) ។ អ្នកសិក្សានឹងអនុវត្តប្រព័ន្ធ SSLD តាមរយៈ ការក្លែងធ្វើ ការពិនិត្យឡើងវិញ ការត្រួតពិនិត្យ ការរៀនសង្កេត ការអនុវត្តន៍ជីវិតពិតចំពោះការគ្រប់គ្រងទំនាក់ទំនង ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់៖  https://www.coursera.org/learn/human-needs

៩. ផ្នែកសុខភាពសកល៖ សិក្សាអំពីការបង្កើតអនាគតនៃសុខភាពពិភពលោក ដោយការសិក្សា និងវិភាគទៅលើជំងឺបណ្ដាលឱ្យស្លាប់ផ្សេងៗ ដែលនឹងផ្ដល់សារប្រយោជន៍ដល់អ្នកសិក្សាអំពីវិធីវាស់មូលហេតុនៃការស្លាប់ មូលហេតុធំៗដែលជំរុញឱ្យមានការផ្លាស់ប្ដូរសុខភាពរបស់មនុស្ស ជំងឺមិនឆ្លង កត្តាហានិភ័យទូទៅសម្រាប់សុខភាព ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់៖ https://www.edx.org/course/death-101-shaping-the-future-of-global-health

១០. យុទ្ធសាស្ត្រទំនាក់ទំនងក្នុងយុគសម័យនិម្មិត៖ ការសិក្សានឹងមានរយៈពេល៤សប្ដាហ៍ និងសិក្សាអំពីវិធីសាស្ត្រផ្អែកលើវិទ្យាសាស្រ្ត ។ បេក្ខជនត្រូវប្រាកដថាអ្នកមានសិទ្ធិចូលប្រើកុំព្យូទ័រ ឬទូរស័ព្ទដែលមានកាមេរ៉ាច្បាស់ និងឧបករណ៍បំពងសម្លេង ក្នុងអំឡុងពេលវគ្គសិក្សា អ្នកត្រូវតែកត់ត្រាខ្លួនឯងពេលកំពុងនិយាយ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់ ៖ https://www.classcentral.com/course/iosappdesigndevelopment-4175 ។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://hotcampusnews.com/free-online-courses-at-the-university-of-toronto/ ។ កាលបរិច្ឆេទនៃការសិក្សានឹងមានកាលកំណត់តៅតាមជំនាញផ្សេងៗ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...