វេសឡាញ បង្ហាញមោទនភាពក្នុងការបណ្តុះបណ្តាលធនធាន​មនុស្ស​ឆ្លើយតបទៅនឹង​បំណិនសតវត្សរ៍ទី២១

ក្នុងសន្និសីទសារព័ត៌មាន និងបទបង្ហាញអំពីសាលា​រៀន​វ៉េស្ទឡាញន៍ និង​សាលា​ភាសា​លីដឺលែន សាខាក្រុងតាខ្មៅ កាលពីចុងសប្តាហ៍​កន្លងទៅនេះ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយក​បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានបង្ហាញ​មោទនភាពចំពោះ​បណ្តាញ​សាលា​រៀន​វ៉េស្ទឡាញន៍ ដែល​កំពុងបណ្តុះបណ្តាល​ធនធាន​មនុស្ស​កម្ពុជា​ឆ្លើយ​តប​ទៅ​នឹង​បំណិនសតវត្សរ៍ទី២១។

បំណិនសតវត្សរ៍ទី២១ គឺជា​បំណិន​ដែលចាំបាច់​សម្រាប់​ការ​ចូលរួម​ទីផ្សារ​ការងារ​ដ៏ប្រកួត​ប្រជែង​នាំពេលបច្ចុប្បន្ន ហើយ​បំណិនទាំងនោះត្រូវបានបែងចែកដូចជា ១.បំណិន នៃការ​សិក្សា​រៀនសូត្រ រួមមាន ការ​ត្រិះរិះពិចារណា ការ​គិត​ដោយមានភាពច្នៃប្រតិដ្ឋ ការ​សហការ ការ​បង្កើតទំនាក់ទំនង, ២. បំណិន នៃការ​ទទួល​ព័ត៌មានថ្មីៗ រួមមាន ចំណេះដឹងផ្នែកព័ត៌មានវិទ្យា ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ចំណេះដឹងផ្នែកបច្ចេកវិទ្យា, និង ៣. បំណិនជីវិត រួមមាន ការរស់នៅ​ចុះ​សម្រុងនឹងអ្នកដទៃ ភាពជាអ្នកដឹកនាំ ការផ្តួចផ្តើមគំនិត ផលិតភាពការងារ ព្រមទាំងជំនាញសង្គម។

លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា បំណិនសតវត្សរ៍ទី២១ គឺជា​លទ្ធភាពពិភាក្សា​គ្នា​រវាង​អ្នកអប់រំ និង​អ្នក​សេដ្ឋកិច្ច​នៅលើពិភពលោក ដើម្បីស្វែង​រក​ភាពរីកចម្រើន​នៅ​ក្នុងជីវិត ជា​ពិសេស​យុវជន​នៅ​ក្នុងសម័យ​នេះ ។ លោកឧកញ៉ាបន្តថា លោក​អាច​និយាយ​ដោយ​មោទនភាព ចំពោះ​បណ្តាញ​សាលា​រៀន​វ៉េស្ទឡាញន៍ ដែល​បាន​ដាក់បញ្ចូល​កម្មវិធីបន្ថែមអមជាមួយ​កម្មវិធីគោលសិក្សា អាចធ្វើឱ្យ​សិស្សទទួលបាន​ចំណេះដឹងពេញលេញ​ឆ្ពោះ​ទៅ​បំណិនសតវត្សរ៍ទី២១។

បើតាមអគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំវេសឡាញ អេឌ្យូខេសិន គ្រុប នៅ​សាលា​រៀន​វ៉េស្ទឡាញន៍ក្រុងតាខ្មៅ និងកំពង់ស្ពឺ គឺជាសាលា​ចុងក្រោយ​ដែល​រៀបចំ​ធ្វើកំណែទម្រង់​កម្មវិធីសិក្សា ហើយ​នឹង​បក​ទៅសាលា​រៀន​វ៉េស្ទឡាញន៍​ដទៃ​ទៀត ដោយ​ក្នុងនោះ​ផ្តោត​ទៅ​លើ​ការបង្រៀន​ភាសាចំនួន៣ជាគោល គឺ ភាសាខ្មែរ អង់គ្លេស ចិន ព្រមជាមួយការ​ផ្តោត​ទៅលើចំណេះដឹងបច្ចេកវិទ្យា និង​ឌីជីថល ក៏​ដូចជាការ​បណ្តុះសិស្ស​ឱ្យ​ចេះ​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សហគមន៍ និង​ការ​អប់រំសីលធម៌​ពលរដ្ឋ ចរិយាវិទ្យា ស្របទៅ​នឹង​ការ​ជំរុញ​របស់ប្រមុខ​រាជរដ្ឋាភិបាល ដែល​ចង់ឃើញ​យុវជន​កម្ពុជា​មិន​ត្រឹម​តែមានចំណេះដឹង មានសមត្ថភាព ក៏​ប៉ុន្តែក៏​ត្រូវ​មានគុណធម៌ សីលធម៌ និង​ឥរិយាបទល្អ។

ក្រៅពីនេះ បណ្តាញសាលា​រៀន​វ៉េស្ទឡាញន៍ មានកម្មវិធីអមបន្ថែមចាំបាច់ជាច្រើនទៀត​ដែល​ឆ្ពោះទៅ​បំណិនសតវត្សរ៍ទី២១ ដូចជា ចំណេះ​ដឹង​ហិរញ្ញវត្ថុ និង​សហគ្រិនភាព ដែល​បង្រៀនសិស្ស​ឱ្យ​ចេះគ្រប់គ្រងលុយ, ទម្លាប់ល្អ​ទាំង៧​របស់បុគ្គលឆ្នើម, ចំណេះដឹង​ពាក់ព័ន្ធនឹង​វិទ្យាសាស្រ្ត រួមជាមួយ​នឹង​តន្រ្តី កីឡា សិល្បៈ ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...