៣ចំណុច ដើម្បីបង្កើនផលិតភាព និង​ការ​ចងចាំល្អៗ ក្នុងនាមជាសិស្សវិទ្យាល័យ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

បន្ទាប់ពីចំណាយពេលរៀននៅវិទ្យាល័យជាច្រើនឆ្នាំមក នោះឆ្នាំចុងក្រោយអាចជាពេលភ័យផងអរផង។ យ៉ាងណាមិញ មុននឹងឈានជើងចាកចេញពីកម្រិតថ្នាក់វិទ្យាល័យ ក្រៅពីការផ្តោតលើមេរៀន សិស្សគួរមានសកម្មភាពមួយចំនួនដែល​ត្រូវ​ផ្តល់តម្លៃអំឡុងពេលសិក្សា។ ដូច្នេះ តើ​សិស្សានុសិស្ស​ដែល​កំពុងរៀនថ្នាក់វិទ្យាល័យ គួរធ្វើអ្វីខ្លះដើម្បីបង្កើនផលិតភាព និងការចងចាំល្អៗ?

តាមរយៈ គេហទំព័រ University of WATERLOO បាន​ប្រាប់​នូវ​សកម្មភាពមួយ​ចំនួន ដូចជាការចូលរួមជាសកម្មភាពក្នុងសាលា បង្កើតមិត្តភាពល្អៗ ចូលរួមជាមួយក្លឹបសិក្សានានា និងការបង្កើតអនុស្សាវរីយ៍ជាមួយមិត្ត គ្រូ ឬបុគ្គលគ្រប់ផ្នែកនៅក្នុងសាលាតាមដែលអាចធ្វើបាន។

១. ការចូលរួមសកម្មភាព ៖ មិនថាជាសកម្មភាពកីឡា ការធ្វើហត្ថកម្ម ការលេងកម្សាន្តពេលចុងម៉ោង ចូលរួមការងារស្ម័គ្រចិត្ត កិច្ចការសហគមន៍ ឬការរាំលេងជាក្រុមពេលមានកម្មវិធីនោះទេ អំឡុងពេលសិក្សាវិទ្យាល័យ គឺជាពេលមួយដែលមានឱកាសជួបគ្នាច្រើន មិនទាន់មានសម្ពាធអំពីការបង្កើតគ្រួសារ ដែលកត្តាទាំងនេះហើយសុទ្ធសឹងតែជាចំណែកផ្តល់ភាពងាយស្រួលក្នុងការបង្កើតអនុស្សាវរីយ៍ និងមានភាពសប្បាយរីករាយក្នុងនាមជាសិស្ស។

២. បង្កើតមិត្តភាពដែលផ្តល់អត្ថន័យ ៖ ត្បិតថាវ័យ ដែលនៅវិទ្យាល័យ សម្បូរមិត្តច្រើន រហូតដល់ចាំមុខមិនអស់ក្ដី ឆ្លៀតពេលជាមួយគ្នានោះ គួរសង្កេតអំពីមិត្តភាពប្រភេទណាដែលអាចបន្តដំណើទៅមុខជាមួយគ្នាបានយូរ ការបង្កើតមិត្តជិតស្និទមិនគួរផ្តោតលើបរិមាណពេកទេ ប៉ុន្តែបើមានច្រើនចាត់ទុកថាជាគុណសម្បត្តិមួយ។ យ៉ាងណាការបង្កើតមិត្តភាព ដែលផ្តល់អត្ថន័យទៅបាន គឺផ្តោតលើគុណភាព ឬគោលដៅរួម ដូចជាបំណងទៅសិក្សាបន្ត ឬការចូលរួមប្រឡងប្រជែងនានា។

៣. ចូលរួមជាមួយក្លឹប ៖ ការចូលរួមជាមួយក្លឹបសិក្សាក្ដី ក្លឹបការងារក្ដី សុទ្ធសឹងតែជាចំណែកជំរុញឱ្យបង្កើតបាននូវឱកាសថ្មីៗ ឬការសាកល្បងសកម្មភាពថ្មីៗដែលពុំធ្លាប់អនុវត្តន៍កន្លងមក។ ការចូលរួមក្នុងកម្មវិធីសិក្សា ឬការធ្វើការស្ម័គ្រចិត្តទៀតសោត ជាពេលមួយនាំសិស្សឱ្យជួបជាមួយមនុស្សដែលមានចំណូលចិត្តដូចគ្នា ឬប្រហែលគ្នា ឬក៏មានសក្តានុពលស្រដៀងគ្នា ដែលវានឹងផ្តល់ផលវិជ្ជមាននៅពេលត្រូវការប្រមូលផ្តុំអ្នកសិក្សានៅពេលក្រោយៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *