ភ្នំពេញ – នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រតិភូយុវជនអាស៊ាន បានអញ្ជើញទស្សនាតំបន់ប្រវត្តិសាស្រ្តមួយចំនួនក្នុងរាជធានីភ្នំពេញ ដូចជា សួនច្បារវិមានឯករាជ្យ សារមន្ទីរស្រីឦសានវរ្ម័ន (ស.ស.រ.) និងផ្សារធំថ្មី ។
លោក ឈួន វណ្ណដាសម្បត្តិ អ្នកស្រាវជ្រាវផ្នែកគោលនយោបាយបរទេស និងជាប្រតិភូយុវជនប្រចាំប្រទេសកម្ពុជា បាននិយាយថា ការទស្សនាតំបន់ប្រវត្តិសាស្រ្តនៅរាជធានីភ្នំពេញរបស់ប្រតិភូយុវជនអាស៊ាន ជាការយល់ដឹងអំពីសិល្បៈវប្បធម៌របស់ប្រទេសជាសមាជិកអាស៊ាន ព្រមទាំងជាឱកាសមួយក្នុងការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក ជាពិសេសបើកទូលាយនូវការទទួលយកនូវអ្វីដែលថ្មី។
លោក ឈួន វណ្ណដាសម្បត្តិ បន្តថា នៅពេលយុវជនអាស៊ានមានទំនាក់ទំនងល្អ និងមានការផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមក ជាមេរៀនមួយបង្ហាញថា យុវនអាស៊ានអាចរៀនសូត្រពីគ្នា និងចែករំលែកបទពិសោធន៍ល្អទៅវិញទៅមក ។ ទន្ទឹមគ្នានេះ កាលណាយុវជនអាស៊ានមានទំនាក់ទំនងល្អ អនាគតអាស៊ានកាន់តែជិតស្និត រួមដំណើរតែមួយក្នុងការអភិវឌ្ឍន៍សហគមន៍មួយដ៏ល្អប្រសើរផងដែរ។

ជាមួយគ្នានេះ កញ្ញា សារ៉ា ចូវ (Sarah Chua) ជានិសិ្សតមកពីសាកលវិទ្យាល័យបច្ចេកវិទ្យា និងរចនា ប្រទេសសិង្ហបុរី និងជាប្រតិភូយុវជនប្រទេសសិង្ហបុរី បន្ថែមថា តាមរយៈដំណើរទស្សនៈកិច្ច នាងចាប់អារម្មណ៍ទៅលើអត្ថន័យដ៏ល្អដែលកម្ពុជាអាចទទួលបានឯករាជ្យភាពត្រឡប់មកវិញ និងប្រវត្តិនៃការប្រើប្រាស់ក្រដាសប្រាក់រៀលរបស់កម្ពុជា។ សារ៉ា បន្តថា នៅប្រទេសកម្ពុជាមានអ្វីជាច្រើនដែលនាងមិនធ្លាប់រំពឹងថាបានឃើញ ហើយវាពិតជាពិសេសដែលនៅកម្ពុជាមាន ព្រោះនាងមិនធ្លាប់បានឃើញនៅប្រទេសសិង្ហបុរីពីមុនមកឡើយ។
លោក Franklin G. Villa ជាប្រតិភូយុវជនប្រចាំប្រទេសហ្វីលីពីន បានប្រាប់មក AMS ថា បន្ទាប់ពីបានទស្សនាសារមន្ទីរប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាលោកយល់ថា ល្អបំផុតដោយសារមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ និងគួរឱ្យចាប់អារម្មណ៍ចង់សិក្សាស្វែងយល់បន្ថែមទៀត។
លោក Franklin បន្តថា នៅពេលត្រឡប់ទៅប្រទេសហ្វីលីពីនវិញ លោកនឹងនាំយកចំណេះដឹងដែលទទួលបានពីប្រទេសកម្ពុជាចែករំលែកទៅកាន់យុវជននៅប្រទេសហ្វីលីពីន ដោយសារប្រទេសកម្ពុជាមានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ច្រើន និងជាកន្លែងដែលគួរមកទស្សនាកម្សាន្តផងដែរ។

ជាមួយគ្នានេះ លោក ឈួន វណ្ណដាសម្បត្តិ ក៏សំណូមពរ និងលើកទឹកចិត្តដល់យុវជនឱ្យចូលរួមសកម្មភាពយ៉ាងសកម្ម ដូចជា ១. ចូលរួមលើសពីការស្ដាប់ មានន័យថា នៅពេលស្ដាប់ឮអ្វីមួយពីអ្នកដទៃ គប្បីចូលរួមក្នុងសកម្មភាពនោះដោយផ្ទាល់ដើម្បីឱ្យបានដឹងកាន់តែច្បាស់, ទី២. ចូលរួមជាអ្នកចែករំលែកផ្សព្វផ្សាយ គឺរាល់ចំណេះដឹងដែលទទួលបានពីកម្មវិធីល្អៗ គួរបន្តចែករំលែកទៅកាន់យុវជនដទៃទៀតឱ្យបានដឹង ដូចជាកម្មវិធីអាស៊ានជាដើម និងទី៣. ចូលរួមបង្កើនមិត្តិភាព ជាមួយប្រជាជនចម្រុះជាតិសាសន៍ ដើម្បីមានគំនិតទូលាយ និងទទួលយកនូវអ្វីដែលថ្មី៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2026
សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

ឱកាសអាហារូបករណ៍សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តសៀមរាប នៅវិទ្យាស្ថាន NPIA
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2026
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្ដល់ជូនអាហារូបករណ៍សម្រាប់យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបសរុបជាង១ពាន់នាក់ ផ្ដោតលើជំនាញចំនួន...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2026
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2026
សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/08/2023
កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ជ្រើសរើសយុវជនចូលរៀនជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards គួរដឹងក្នុងពេលដាក់ពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2025
នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជាច្រើនកន្លែងសម្រាប់យុវជន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































