មន្រ្តី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល ៖ កម្មវិធី​ផ្តល់ប្រឹក្សា​ឌីជីថល​ស្តីពី​អាហារូបត្ថម្ភ នឹង​ជំរុញ​ការយល់ដឹង​អំពី​បរិយាកាស​សុវត្ថិភាព​ចំពោះ​មាតា និង​ទារក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

រាជធានីភ្នំពេញ — កាលពីសប្តាហ៍​កន្លងទៅនេះ ក្រសួងសុខាភិបាល​កម្ពុជា បានប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់ “កម្មវិធីផ្ដល់ប្រឹក្សាឌីជីថលស្ដីពីអាហារូបត្ថម្ភ” ដែល​គេ​ជឿថា នឹង​ជួយ​ជំរុញ​ការ​យល់ដឹងអំពី​បរិយាកាស​សុវត្ថិភាព​ចំពោះ​មាតា និងទារក។

លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍ថា កម្មវិធី​ផ្តល់​ប្រឹក្សា​ឌីជីថល​ស្តីពី​អាហារូបត្ថម្ភ គឺជា​កម្មវិធី​ទំនើប​សម្រាប់​គាំទ្រ​ការ​ប្រឹក្សា​អាហារូបត្ថម្ភ ដើម្បី​ត្រួត​ពិនិត្យ​ការលូតលាស់​ដោយ​អ្នក​ជំនាញ​សុខភាព និងផ្តល់​នូវការ​យល់ដឹង​កាន់​តែច្បាស់​អំពី​បរិយាកាស​សុវត្ថិភាព​ចំពោះ​មាតា និង​ទារក។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល

បើតាម​ការ​លើក​ឡើង​របស់លោកជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី ខេត្តកំពង់ធំ បានក្លាយជាខេត្តទី១ ដែល​ក្រសួង​សុខាភិបាល ជ្រើសរើស​យកជា​ទីតាំង​អនុវត្ត​កម្មវិធី​ឌីជីថល​នេះ​ដំបូង​គេ និង​មានមណ្ឌល​សុខភាព​មួយ​ចំនួនទៀត​នៅក្នុង​ខេត្តកំពត​ផង​ដែរ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ក៏បាន​ក្រើន​រំលឹក​ឱ្យបុគ្គលិក​សុខាភិបាល​គប្បី​យក​ចិត្ត​ទុកដាក់​ខ្ពស់ក្នុង​ការ​អនុវត្ត​នូវ​កម្មវិធី​ថ្មីនេះ ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ ពិសេស​គឺស្រី្ត​ជាមាតា និង​ទារក ដែល​អញ្ជើញ​មក​ប្រឹក្សា​យោបល់​នៅ​មណ្ឌល​សុខភាព។

លោក Jose Kadel ឯកអគ្គរដ្ឋទូតស្តីទីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

ជាមួយ​គ្នា​នេះ លោក Jose Kadel ឯកអគ្គរដ្ឋទូត​ស្តីទី​សាធារណរដ្ឋ​សហព័ន្ធអាល្លឺម៉ង់ មាន​ប្រសាសន៍​ថា អាល្លឺម៉ង់​មាន​មោទនភាព​ចំពោះ​កម្ពុជា ក្នុង​ការបង្កើត​កម្មវិធី​ផ្តល់​ប្រឹក្សា​ជាលក្ខណៈឌីជីថល​បែបនេះ ដែល​កម្មវិធីនេះ​នឹងផ្តល់​នូវអត្ថ​ប្រយោជន៍​យ៉ាង​សម្បូរ​បែប​ដល់​ប្រជាពលរដ្ឋ ពិសេស​គឺស្រ្តី​ជាមាតា និង​កុមារ ដែល​មក​ពិនិត្យព្យាបាល និង​ប្រឹក្សាយោបល់​នៅ​មណ្ឌល​សុខភាព។

ឯកអគ្គរដ្ឋទូត​ស្តីទី​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ បញ្ជាក់​ថា អាល្លឺម៉ង់ នឹង​បន្តគាំទ្រ​ចំពោះ​កិច្ចការងារ​សុខាភិបាល​ជាមួយ​កម្ពុជា ដើម្បី​លើក​កម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស។

គួរជំរាប​ជូនថា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​សុខាភិបាល, មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ដោយ​មានការ​ឧបត្ថម្ភ​គាំទ្រ​ពីគម្រោង​ពហុវិស័យ សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ (GIZ Musefo) «កម្មវិធី​ផ្តល់​ប្រឹក្សា​ឌីជីថល​ស្តីពី​អាហារូបត្ថម្ភ» ត្រូវ​បាន​បង្កើត​ឡើង ក្នុង​គោលបំណង​ដើម្បីផ្តល់​នូវ​ធាតុចូល និង​ចំណេះដឹង​អំពីរបប​អាហារ​ដែល​មានសុខភាព​ល្អសម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន និង​កុមារ​អាយុក្រោម ២ ឆ្នាំ ដើម្បី​បង្កើត​ឥទ្ធិពលវិជ្ជមាន​លើ​អាកប្បកិរិយា និង​ការ​អនុវត្ត​របស់​គ្រួសារ​ឆ្ពោះទៅ​រក​របប​អាហារ​មានតុល្យភាព, បង្កើត និង​លើក​កម្ពស់​គុណភាព​នៃការ​ប្រឹក្សា​សេវា​អាហារូបត្ថម្ភ​របស់​បុគ្គលិក​សុខាភិបាល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *