ក្រៅពីពង្រឹងសុខភាពផ្លូវចិត្ត ការហាត់ប្រាណជាផ្នែកមួយក្នុងការបង្កើនភាពច្នៃប្រឌិត

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Graz នៃប្រទេសអូទ្រីស បានវិភាគទៅលើឥទ្ធិពលនៃការធ្វើលំហាត់ប្រាណជាទៀងទាត់ ទៅលើសមត្ថភាពស្រមើស្រមៃ និងភាពច្នៃប្រឌិតរបស់មនុស្ស។ គេបានរកឃើញទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងការហាត់ប្រាណ ជាមួយនឹងសុខភាពអារម្មណ៍វិជ្ជមាន និងការគិតប្រកបដោយភាពច្នៃប្រឌិត។ ជាទូទៅ ប្រសិនបើការរបស់នៅរបស់អ្នកសកម្មជាងមុន មានន័យថា អ្នកនឹងមានភាពច្នៃប្រឌិតខ្ពស់ជាងមុន។

អ្នកជំនាញបានសិក្សាទៅលើក្រុមមនុស្សពេញវ័យ ៧៩នាក់ ដែលមានអាយុចន្លោះពី ១៨ ទៅ ៣៣ឆ្នាំ ក្នុងរយៈពេល ៥ថ្ងៃ ដោយតម្រូវឱ្យពួកគេធ្វើចលនារាងកាយជារៀងរាល់ថ្ងៃ។ អ្នកចូលរួមទាំងអស់ ក៏តម្រូវឱ្យធ្វើតេស្តវាយតម្លៃអំពីកម្រិត នៃភាពច្នៃប្រឌិត និងកម្រិតវិជ្ជមាននៃអារម្មណ៍ក្នុងរយៈពេល ៥ថ្ងៃនោះដែរ។ ជាលទ្ធផល កម្រិតនៃភាពច្នៃប្រឌិត និងអារម្មណ៍វិជ្ជមានរបស់ចូលរួមគឺល្អប្រសើរជាងមុនពេលចូលរួម ព្រោះនៅពេលហាត់ប្រាណជាទៀងទាត់បានជំរុញការបញ្ចេញនូវអរម៉ូន endorphins ដែលជំរុញការកើនឡើងលំហូរឈាម និងលក្ខណៈរាងកាយផ្សេងទៀត ធ្វើឱ្យអ្នកមានអារម្មណ៍ល្អ និងជំរុញការគិតឱ្យកាន់តែប្រសើរឡើង។

ក្រៅជួយជំរុញគំនិតច្នៃប្រឌិត ការធ្វើលំហាត់ប្រាណ ក៏ធ្វើឱ្យស្ថានភាពផ្លូវចិត្តប្រសើរឡើងផងដែរ។ ការចេញក្រៅ ធ្វើចលនារាងកាយដូចជា ដើរ រត់ ជិះកង់ និងហែលទឹកជាដើម អាចកាត់បន្ថយហានិភ័យនៃជំងឺវង្វេង និងជំងឺធ្លាក់ទឹកចិត្ត។ អ្នកជំនាញបញ្ជាក់ថា ការហាត់ប្រាណគឺជាវិធីសាស្ត្រដ៏ល្អ ក្នុងការកាត់បន្ថយបន្ទុកសុខភាពផ្លូវចិត្តលើបុគ្គលម្នាក់ៗ និងកាត់បន្ថយការចំណាយលើការថែទាំសុខភាព ជាពិសេសសុខភាពផ្លូវចិត្ត។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Graz នៃប្រទេសអូទ្រីស បានវិភាគទៅលើឥទ្ធិពលនៃការធ្វើលំហាត់ប្រាណ ទៅលើសមត្ថភាពស្រមើស្រមៃ និងភាពច្នៃប្រឌិតរបស់មនុស្ស។

យោងតាមការប៉ានស្មានរបស់អង្គការសុខភាពពិភពលោកក្នុងឆ្នាំ២០១៩ បានឱ្យដឹងថា មនុស្សប្រហែល ២៦៤នាក់ ស្ថិតក្នុងអត្រា ៣,៥ ភាគរយនៃចំនួនប្រជាជនពិភពលោក កំពុងធ្លាក់ទៅក្នុងវិបត្តិសុខភាពផ្លូវចិត្ត។​ ក្នុងនោះចំនួនស្ត្រីមានច្រើនជាងបុរស។ ដូច្នេះហើយ ការទប់ស្កាត់បញ្ហាសុខភាពផ្លូវចិត្តពិតជាមានសារៈសំខាន់សម្រាប់មនុស្សសម័យថ្មី៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​