កម្ពុជាគាំទ្រសេចក្តីថ្លែងការបរិវត្តកម្មឌីជីថលសម្រាប់កំណត់គោលដៅអនាគត និងទទួលស្គាល់តួនាទីរបស់យុវជនអាស៊ានក្នុងការកសាងសហគមន៍អាស៊ាន

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ នៅទីក្រុងគូឈីង ប្រទេសម៉ាឡេស៊ី កាលពីពេលកន្លងទៅថ្មីៗនេះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា​ បានមានប្រសាសន៍ដោយធ្វើគាំទ្រសេចក្តីថ្លែងការបរិវត្តកម្មឌីជីថល ការអនុវត្តប្រព័ន្ធអប់រំឌីជីថលក្នុងតំបន់អាស៊ាន ការពង្រឹងការទទួលបានសិក្សាប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍជំនាញទន់ ដែលជាកម្លាំងចលករក្នុងការកំណត់គោលដៅអនាគត និងទទួលស្គាល់តួនាទីរបស់យុវជនអាស៊ានក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយបរិយាបន្ន ចីរភាព និងការលើកកម្ពស់មជ្ឈភាពអាស៊ានទាំងមូល។

រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ បានសង្កត់ធ្ងន់លើការបង្កើតក្របខ័ណ្ឌចីរភាពសេដ្ឋកិច្ចច្នៃប្រឌិតអាស៊ាន ដែលមានគោលបំណងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចច្នៃប្រឌិតក្នុងតំបន់អាស៊ាន ដែលគូសបញ្ជាក់ពីលទ្ធផលជះផ្នែកសង្គម វប្បធម៌ សេដ្ឋកិច្ច និងបរិស្ថាន។ ក្របខ័ណ្ឌនេះស្របទៅនឹងសេចក្តីថ្លែងការសៀមរាបស្តីពីការលើកកម្ពស់សហគមន៍អាស៊ានដែលមានការសម្របខ្លួន និងច្នៃប្រឌិត ដើម្បីគាំទ្រសេដ្ឋកិច្ច និងវប្បធម៌។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា​

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បន្ថែមថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ជូនផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ទៅកាន់ក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥។ កម្ពុជាទន្ទឹងរង់ចាំនូវការអភិវឌ្ឍក្របខណ្ឌលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ាន និងអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ លើសពីនេះ កម្ពុជាកត់សម្គាល់លើការអនុវត្តដោយជោគជ័យចំពោះផែនការចក្ខុវិស័យសហគមន៍សង្គមវប្បធម៌អាស៊ានឆ្នាំ២០២៥ ដែលផ្តល់នូវគោលការណ៍គ្រឹះក្នុងការរៀបចំផែនការនៅពេលអនាគត។

ជាមួយគ្នានេះ រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំក៏​បញ្ជាក់ថា កម្ពុជាបន្តគាំទ្រការចូលជាសមាជិកអាស៊ានទី១១ របស់ប្រទេសទីម័រឡេស្ត និងលើកទឹកចិត្តដល់ក្រសួង/ស្ថាប័នក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន អញ្ជើញតំណាងទីម័រឡេស្តចូលរួមរាល់សកម្មភាពដែលជាការអភិវឌ្ឍសមត្ថភាពបន្ថែម បន្តលើកម្ពស់សកម្មភាពកីឡា និងសុខុមាលភាព ដោយបង្កើនការចូលរួមកម្រិតសហគមន៍ក្នុងតំបន់ រួមទាំងស្រ្តី ជនភាពមានពិការភាព និងជនងាយរងគ្រោះ។

សម្រាប់ឯកសារលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានប្តូរវេន សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ មានចំនួន៣ រួមមាន៖ ឯកសារលទ្ធផលសម្រាប់ការអនុម័តចំនួន២ គឺក្របខ័ណ្ឌចីរភាពសេដ្ឋកិច្ចច្នៃប្រឌិតអាស៊ាន និងសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការប្តេជ្ញាចិត្តលើសន្តិសុខគ្រឿងញៀនអាស៊ាន និងការពឹងផ្អែកលើខ្លួនឯង សម្រាប់ការកត់សម្គាល់ចំនួន១ គឺបញ្ជីត្រួតពិនិត្យសម្រាប់រដ្ឋាភិបាលសមាជិកអាស៊ាន អ្នកជ្រើសរើសកម្មករ និងពលករចំណាកស្រុក ស្តីពីការជ្រើសរើសដោយយុត្តិធម៌ និងការបំពេញការងារដោយតម្លាភាព។

គួរជំរាបជូនថា ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានសម្ភោធឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន មានគោលដៅយុទ្ធសាស្ត្រ (Strategic Goals) ចំនួន១២ ក្នុងនោះមានគោលដៅយុទ្ធសាស្ត្រចំនួន១០ ឆ្លុះបញ្ចាំងពីសេចក្តីថ្លែងការណ៍ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ សម្រាប់សហគមន៍សង្គម-វប្បធម៌ និងគោលដៅយុទ្ធសាស្ត្រឆ្លងសសរស្តម្ភចំនួន២ ផ្តោតលើការបង្រួមគម្លាតអភិវឌ្ឍកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *