ផ្ទាំងគំនូរនិយាយពីការ​ប្រែប្រួលអាកាសធាតុចំនួន​៣០ផ្ទាំង ត្រូវជ្រើសរើស​សម្រាប់​ការ​ប្រកួតយកជ័យលាភីឆ្នើម​ឆ្នាំ​២០២៣

ភ្នំពេញ- ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) ក្រសួងបរិស្ថាន បានរៀបចំការប្រកួតគូរគំនូរ ស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់កុមារ និងយុវជន ដើម្បីលើកកម្ពស់សមត្ថភាព និងការយល់ដឹងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនការចូលរួមបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ។ ក្នុងនោះ​ផ្ទាំង​គំនូរ​ចំនួន​៣០ផ្ទាំង ត្រូវ​ដាក់​ឱ្យ​បោះឆ្នោត​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់ក្រសួងបរិស្ថាន ដើម្បីស្វែង​រក​ម្ចាស់​ជ័យលាភី។

បើតាម​ក្រសួងបរិស្ថាន ​ឆ្លងកាត់ការប្រកួតប្រជែងរយៈពេល ០២ខែកន្លងមក មានកុមារ និងយុវជនចំនួន៤៤៤រូប បានដាក់ពាក្យចូលរួម និងបានសម្រេចធ្វើការជ្រើសរើសផ្ទាំងគំនូរដែលលេចធ្លោចំនួន ៣០ផ្ទាំងដែលបានបំពេញលក្ខណៈវិនិច្ឆ័យសំខាន់ចំនួន ០៣ គឺទី១. រូបគំនូរគូរដោយដៃដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ទី២. ភាពទាក់ទាញ និងគំនិតច្នៃប្រឌិតរបស់ផ្ទាំងគំនូរ និងទី៣. សេចក្តីអធិប្បាយរបស់រូបគំនូរ។

សម្រាប់ការ​ប្រកួតបន្ត​ទៀត​នេះ ផ្ទាំង​គំនូរ​ទាំង​៣០ នឹងត្រូវដាក់ប្រកួតលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន ដើម្បីជ្រើសរើសម្ចាស់ជ័យលាភី ដោយការបោះឆ្នោតនឹងចាប់ផ្ដើមពីពេលផ្សាយដំណឹងរហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

ស្នាដៃផ្ទាំងគំនូរដែលទទួលបានជ័យលាភីលេខ១ នឹង​ទទួលបានទឹកប្រាក់សរុប ១លានរៀល រួមជាមួយលិខិតសរសើរ, ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់សរុប ៨០ម៉ឺនរៀល រួមជាមួយលិខិតសរសើរ និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់សរុប ៦០ម៉ឺនរៀល រួមជាមួយលិខិតសរសើរ។

សូមបញ្ជាក់ថា រាល់ពិន្ទុដែលទទួលបានពីការចុច Like និង Share ច្រើនជាងគេនឹងត្រូវបូកបន្ថែមជាមួយនឹងពិន្ទុដែលបានវាយតម្លៃខាងលើ។ ក្នុងនោះ ពិន្ទុសរុបគឺ ១០០% ក្នុងនោះការ Like និង Share = ២០% និងការវាយតម្លៃដាក់ពិន្ទុពីគណៈកម្មការ = ៨០%៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...