ការងារស្ម័គ្រចិត្តក្នុងបណ្ណាល័យ មិនត្រឹមជួយដល់សហគមន៍ តែជួយយុវតី ម៉េត លីហ្សា ក្នុងការប្រើប្រាស់ពេលប្រកបដោយប្រសិទ្ធភាព

បណ្ណាល័យប្រពៃក្នុងក្ដីស្រមៃសហគមន៍ខ្ញុំ គឺជាឈ្មោះគម្រោងមួយ ក្នុងគម្រោងដទៃទៀត របស់ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ (VMC)។ គម្រោងនេះ មានគោលដៅ បង្កើនចំណេះដឹងដល់កុមារ ឬក៏យុវជន ហើយក៏ជាការស្វែងយល់អំពី ការអាន ការស្តាប់ ដើម្បីជួយដល់អ្នកដែលអានសៀវភៅទាំងឡាយ មានសមត្ថភាពស្គាល់អំពីសាច់រឿងសៀវភៅ គោលបំណងសៀវភៅ ឬលក្ខណរបស់សៀវភៅ រួមទាំងការលើកកម្ពស់វិស័យអប់រំ ។ នេះជាការបញ្ជាក់របស់ យុវតី ម៉េត លីហ្សា ប្រធានក្រុមបណ្ណាល័យប្រពៃក្នុងក្ដីស្រមៃសហគមន៍ខ្ញុំ នៅក្នុងទិវាអន្តរជាតិសម្រាប់យុវជន ឆ្នាំ២០២៤ និងបច្ចុប្បន្នកំពុងសិក្សាថ្នាក់ទី១១ នៅវិទ្យាល័យ ហ៊ុន សែនល្វាស ខេត្តកណ្តាល។

យុវតីរូបនេះ បន្តឱ្យដឹងថា កំឡុងពេលសិក្សានៅវិទ្យាល័យ ខ្លួនបានវិនិយោគពេលខ្លះៗដែលនៅសេសសល់ពីការសិក្សា ចូលរួមការងារស្ម័គ្រចិត្តនេះ ។ ក្នុងនោះការបែងចែកពេលស្ម័គ្រចិត្ត ដែលធ្វើយ៉ាងណាឱ្យមានតុល្យភាព រវាងការសិក្សា និងការងារ ហាក់មានភាពរីកចម្រើន និងមានប្រសិទ្ធភាព បើប្រៀបធៀបទៅនឹងពេលដែលមិនទាន់ចូលធ្វើជាយុវជនស្ម័គ្រចិត្ត។

កាលមិនទាន់ប្រឡូកក្នុងកិច្ចការស្ម័គ្រចិត្ត ខ្ញុំមានពេលដើរលេងច្រើន និងប្រើប្រាស់ទូរស័ព្ទលើសលប់។ តែក្រោយពេលចូលក្នុងកម្មវិធីស្ម័គ្រចិត្តនេះ ខ្ញុំអាចគិតគូរគម្រោងជាច្រើន គិតអំពីកិច្ចការសំខាន់ៗ ដែលជួយឱ្យទៅមុខរលូនពាក់ព័ន្ធពីការងារ និងមានសប្បុរសជនជួយគាំទ្រ ចំពោះកិច្ចការពួកយើង។

ម៉េត លីហ្សា ប្រធានក្រុមបណ្ណាល័យប្រពៃក្នុងក្ដីស្រមៃសហគមន៍ខ្ញុំ

លីហ្សា បន្តថា ការប្រើប្រាស់ពេលទៅលើការសិក្សា ក៏ដូចជាការងារស្ម័គ្រចិត្ត ម្តងម្កាល អ្នកផ្ទះក៏បានសួរដែរថា ម្តេចមានបន្ទុកការងារច្រើនម្លេះ? រវល់រហូតឆ្លៀតពេលមិនបានសម្រាកសោះ! តែយ៉ាងណា លីហ្សា មិនបានបោះបង់នូវអ្វីដែលនាងកំពុងធ្វើនោះទេ លីហ្សាបានពន្យល់ប្រាប់ពីគោលជំហរ រួមទាំងការប្តេជ្ញាបន្តសកម្មភាព ក៏ដូចជាកាន់តែមានមោទនភាពចំពោះអ្វីដែលបានប្រតិបត្តិកន្លងមក។

តំណាងឱ្យក្រុមទាំងមូល លីហ្សា បានបន្ថែម ក្រុមយើងសង្កេតឃើញថា បច្ចុប្បន្ន កុមារ និងយុវជនមួយចំនួនបានយកពេលវេលាដែលខ្លួនមាន ទៅប្រព្រឹត្តសកម្មភាពដែលមិនឆ្លើយតបនឹងការអភិវឌ្ឍសមត្ថភាព ក៏ដូចជាមិនពង្រឹងវិថីនៃការសិក្សា។ ដូច្នេះ គម្រោងបណ្ណាល័យប្រពៃក្នុងក្ដីស្រមៃសហគមន៍ខ្ញុំ គឺជាចំណែកជំរុញឱ្យយុវជនងាកមកចាប់អារម្មណ៍នឹងការអាន ក៏ដូចជាពង្រឹងឱ្យសហគមន៍ និងវិស័យអប់រំកាន់តែប្រសើឡើង។ «បទពិសោធន៍ នៃការអានសៀវភៅ និងចូលរួមក្នុងការងារស្ម័គ្រចិត្តនេះ ខ្ញុំផ្លាស់ប្តូរច្រើនគួរសមដែរ! ដូចជា ទទួលបានបទពិសោធន៍ថ្មីៗ ក្លាហានជាងមុន កាត់បន្ថយសកម្មភាពដែលមិនមានប្រយោជន៍ ហ៊ានឆ្លើយសំណួរគ្រូ លទ្ធផលការសិក្សាក៏ប្រសើរ និងមានការបែងចែកពេលវេលាបានល្អ និងប្រសិទ្ធភាពជាងមុន»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។