បម្រែបម្រួលអាកាសធាតុអាចនឹងបង្កើនគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងបន្ថែមទៀត

យោងតាម WE Forum  បានឱ្យដឹងថា អាកាសធាតុរបស់ផែនដីកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ។ ការកើនឡើងសីតុណ្ហភាព នៅតំបន់មួយចំនួនបង្កឱ្យមានលទ្ធភាពនៃភ្លើងឆេះព្រៃ និងគ្រោះរាំងស្ងួតកាន់តែញឹកញាប់, ខណៈនៅតំបន់ខ្លះទៀត មានភ្លៀងធ្លាក់មិនដាច់ រួមជាមួយនឹងខ្យល់ព្យុះកាន់តែខ្លាំង ចំណែកនៅតំបន់ប៉ូលទឹកកករលាយកាន់តែលឿន។

ប៉ុន្មានខែចុងក្រោយនេះ ផ្នែកខ្លះនៃទ្វីបអឺរ៉ុប និងកាណាដាកំពុងរងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ខណៈភ្លៀងធ្លាក់ខ្លាំងបំផុតជាកំណត់ត្រា ក្នុងទីក្រុងប៉េងកាំង មិនធ្លាប់មានក្នុងរយៈពេល ១៤០ឆ្នាំចុងក្រោយនេះ។ ក្រឡេកមើលទៅក្រោយវិញនៅចន្លោះឆ្នាំ ២០០០ ដល់ ២០១៩ ផ្ទាំងទឹកកករបស់ពិភពលោកបានបាត់បង់ប្រហែល ២៦៧ជីហ្គាតោនក្នុងមួយឆ្នាំ។ ផ្ទាំងទឹកកករលាយ រួមចំណែកធ្វើ​ឱ្យ​កើនឡើងកម្រិតទឹកសមុទ្រ (បច្ចុប្បន្នកើនប្រហែល ៣,៣ មីលីម៉ែត្រក្នុងមួយឆ្នាំ) និងគ្រោះថ្នាក់នៅតាមឆ្នេរសមុទ្រជាច្រើនទៀតដូចជា ទឹកជំនន់ និងសំណឹក។

ភ្លើងឆេះព្រៃ ដែលបណ្ដាលមកពីការកើនឡើងកម្ដៅផែនដី

លើសពីនេះ ការស្រាវជ្រាវបានបង្ហាញថា ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែប៉ះពាល់ដល់គ្រោះថ្នាក់ដល់ជីវិត និងជីវចម្រុះលើផ្ទៃផែនដីតែមួយមុខនោះទេ។ ការកើនឡើងអត្រាទឹកភ្លៀង និងការរលាយទឹកកក អាចធ្វើឱ្យគ្រោះថ្នាក់នៅក្រោមផ្ទៃផែនដីកាន់តែធ្ងន់ធ្ងរ ដូចជា ការរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាដើម។

ថ្មីៗនេះ ការកើនឡើងនៃព័ត៌មានថ្មីអំពី គ្រោះរាំងស្ងួតនៅអឺរ៉ុប និងអាមេរិកខាងជើងកាន់តែច្រើន។ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្ដីពីរបាយការណ៍វាយតម្លៃទីប្រាំមួយអំពីការប្រែប្រួលអាកាសធាតុក្នុងឆ្នាំ២០២១ បានបង្ហាញថា ទឹកភ្លៀងជាមធ្យមបានកើនឡើងក្នុងតំបន់ជាច្រើនក្នុងពិភពលោក ចាប់តាំងពីឆ្នាំ ១៩៥០។ បរិយាកាសកាន់តែក្ដៅអាចរក្សាបាននូវចំណាយទឹកកាន់តែច្រើន ដែលនាំឱ្យកម្រិតទឹកភ្លៀងកាន់តែខ្ពស់។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺភូតុព្ភវិទូបានកំណត់ទំនាក់ទំនងជាយូរមកហើយ រវាងអត្រាទឹកភ្លៀង និងសកម្មភាពរញ្ជួយដី។ ជាក់ស្ដែង ការរញ្ជួយដីដ៏ញឹកញាប់នៅតំបន់ភ្នំហិមាល័យ បានជះឥទ្ធិពលដល់វដ្តទឹកភ្លៀងប្រចាំឆ្នាំ នៃមូសុងរដូវក្ដៅ។ ការស្រាវជ្រាវបានបង្ហាញថា ៤៨ភាគរយ នៃការរញ្ជួយដីនៅហិម៉ាឡៃបានកើតឡើង នៅអំឡុងខែ មីនា មេសា និងឧសភា ដែលជាខែមុនរដូវវស្សាឈានចូលមកដល់ ខណៈដែលមានតែ ១៦ភាគរយប៉ុណ្ណោះ ដែលកើតឡើងក្នុងរដូវខ្យល់មូសុង។

នៅអំឡុងរដូវមូសុងរដូវក្ដៅ ទម្ងន់ទឹកភ្លៀងរហូតដល់ ៤ម៉ែត្រ បានបង្ហាប់ស្រទាប់ផែនដី ទាំងផ្នែកបញ្ឈរ និងផ្ដេក ឱ្យមានលំនឹង។ នៅពេលទឹកនេះ លែងមាននៅរដូវរងារ បានធ្វើឱ្យតំបន់នេះមានបញ្ហាអស្ថិរភាព ហើយបញ្ហារញ្ជួយដីបានកើនឡើង។ ការប្រែប្រួសអាកាសធាតុ បានធ្វើឱ្យបញ្ហានេះ កើតឡើងកាន់តែញឹកញាប់ ដោយឡែកគម្រូនៃអាកាសធាតុនេះ ធ្វើឱ្យអ្នកវិទ្យាសាស្ត្រអាចព្យាករណ៍បានថា ឥទ្ធិពលនៃទឹកភ្លៀងមូសុងនៅតំបន់អាស៊ីភាគខាងត្បូងនឹងកើនឡើងនាពេលអនាគត។

ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែប៉ះពាល់ដល់គ្រោះថ្នាក់ដល់ជីវិត និងជីវចម្រុះលើផ្ទៃផែនដីតែមួយមុខទេ។ ការកើនឡើងអត្រាទឹកភ្លៀង និងការរលាយទឹកកក អាចធ្វើឱ្យគ្រោះថ្នាក់នៅក្រោមផ្ទៃផែនដីកាន់តែធ្ងន់ធ្ងរ ដូចជា ការរញ្ជួយដី និងបន្ទុះភ្នំភ្លើង។
សកម្មភាព បន្ទុះភ្នំភ្លើង

ឥទ្ធិពលនៃទម្ងន់ទឹកនៅលើសំបកផែនដី បានកើនឡើងយ៉ាងឆាប់រហ័ស ក៏មានឥទ្ធិពលើការរលាយទឹកកកផងដែរ។ ជាក់ស្ដែង នៅពេលយុគសម័យទឹកកកចុងក្រោយបានឈានដល់ទីបញ្ចប់ប្រហែល ១ម៉ឺនឆ្នាំមុន បានធ្វើឱ្យផ្នែកខ្លះនៃសំបកផែនដីងើបឡើងលើ។​ ដំណើរការនេះ ត្រូវបានគេហៅថា Isostatic Rebound ត្រូវបានគេរកឃើញនៅតំបន់ឆ្នេរនៅប្រទេសស្កុតឡែន ដែលមានកំពស់រហូតដល់ ៤៥ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ។

ភ័ស្ដុតាងពីប្រទេសស្កែនឌីណាវៀ បង្ហាញថា ការងើបឡើងលើនៃសំបកផែនដី គួបផ្សំនឹងអស្ថិរភាពនៃធាតុអាកាសក្នុងតំបន់ បង្កឱ្យមានការរញ្ជួយដីជាច្រើននៅចន្លោះពី ១១, ០០០ ទៅ ៧០០០​ ឆ្នាំមុន។ ការរញ្ជួយដីមួយចំនួន មានកម្រិតលើសពី ៨,០ រ៉ិចទ័រឯណោះ ដោយបានបំផ្លិចបំផ្លាញ ជីវិតជាច្រើន។ ទន្ទឹមភស្ដុតាងនេះ អ្នកវិទ្យាសាស្ត្រព្រួយបារម្ភថា ការបន្តរលាយផ្ទាំងទឹកកកនាពេលបច្ចុប្បន្ន អាចនឹងមានរូបភាពស្រដៀងគ្នានេះ នៅតំបន់ផ្សេងៗទៀតក្នុងផែនដី។

ក្រៅពីបញ្ហារញ្ជួយដី ការស្រាវជ្រាវក៏បានរកឃើញ ទំនាក់ទំនងរវាងបម្រែបម្រួលផ្ទាំងទឹកកកនៅលើសំបកផែនដី និងការកើតឡើងនៃសកម្មភាពភ្នំភ្លើងផងដែរ។ ប្រហែលជា ៥,៥០០ ទៅ ៤,៥០០ឆ្នាំមុន អាកាសធាតុរបស់ផែនដីបានចុះត្រជាក់ខុសពីសីតុណ្ហភាពធម្មតាបន្តិច ហើយផ្ទាំងទឹកកកនៅប្រទេសអៀកឡង់ បានរីកធំជាងមុន។ ការរីកទំហំនៃផ្ទាំងទឹកកកនេះ បានកាត់បន្ថយសកម្មភាពភ្នំភ្លើងជាច្រើន នៅអៀកឡង់។

យ៉ាងណាមិញ ក្រោយពីលែងមានរដូវត្រជាក់នេះ សកម្មភាពភ្នំភ្លើងបានកើនឡើងជាបន្តបន្ទាប់ និងបានពន្យាពេលជាច្រើនរយឆ្នាំ។ ដូច្នេះ វាអាចទៅរួចដែលថា ការថមថយនៃទំហំផ្ទាំងទឹកកក ដោយសារការកើនឡើងនៃកម្ដៅផែនដីអាចបង្កើនសកម្មភាពភ្នំភ្លើងនាពេលអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...