អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញបច្ចេកវិទ្យាឌីជីថល និងអត្ថប្រយោជន៍ជាច្រើនទៀត។

អាហារូបករណ៍ផ្ដល់ជូនការសិក្សា អាហារូបករណ៍១០០% ចំនួន២៥កន្លែង សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) លើផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ, ជំនាញបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្ត្រទិន្នន័យ (Master of Computer Science in Artificial Intellignece and Data Science)។ សម្រាប់អាហារូបករណ៍៧៥កន្លែងទៀត គឺសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយអាហារូបករណ៍ចំនួន៧៥% លើជំនាញ វិទ្យាសាស្ត្របញ្ញាសប្បនិម្មិត (Master of Science in AI) ចំនួន១៥កន្លែង, ច្បាប់បច្ចេកវិទ្យាឌីជីថល (LLM in Digital Technology) ចំនួន១៥កន្លែង, ច្បាប់សន្តិសុខសាយប័រ (LLM in Cyber Security) ចំនួន១៥កន្លែង និង ច្បាប់បញ្ញាសិប្បនិម្មិត (LLM in AI) ចំនួន១៥កន្លែង។ ជាមួយគ្នានេះ អាហារូបករណ៍​៥០% សម្រាប់កម្មវិធីថ្នាក់ទ្វេបរិញ្ញាបត្រជាន់ខ្ពស់ (Dual Degree) ជាមួយសាកលវិទ្យាល័យ Fort Hays State University របស់សហរដ្ឋអាមេរិក លើជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ (Master of Science in Computer Science) ចំនួន១៥កន្លែង។

លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវជាសិស្សបានបញ្ចប់សញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធ និងបានឆ្លងកាត់ការដាក់ពាក្យ មាន GPA យ៉ាងតិច៣.០ មានកម្រិតភាសាអង់គ្លេស IELTS យ៉ាងតិច៥.០ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ និងបានឆ្លងកាត់ការសម្ភាសន៍ជាមួយគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតអាហារូបករណ៍។ ជាមួយគ្នានេះ សម្រាប់និស្សិតស្នើពាក្យនៅសាកលវិទ្យាល័យអាមរិកាំងភ្នំពេញ តម្រូវមាន កម្រិតភាសាអង់គ្លេស IELTS យ៉ាងតិច៦.៥ ឬ TOFLE  iBT យ៉ាងតិច៧៩ (បេក្ខជនអាចធ្វើតេស្តកម្រិតភាសា​អង់គ្លេសក្នុងករណីមិនទាន់មានពិន្ទុ IELTS ឬ  TOEFL) និងភ្ជាប់ Recommendation Letter ចំនួន២ច្បាប់។ លើសពីនេះ បេក្ខជនទាំងអស់ (ទាំងពីរគ្រឹះស្ថានសិក្សា) ត្រូវភ្ជាប់អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសញ្ជាតិខ្មែរ ប្រវត្តិរូបសង្ខេប (CV) និងលិខិតចំណាប់អារម្មណ៍ (Motivation Letter) ច្បាប់ចម្លងនៃសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធ ច្បាប់ចម្លងនៃប្រតិបត្តិពិន្ទុចាប់ពីឆ្នាំទី១ ដល់ឆ្នាំចុងក្រោយ (GPAយ៉ាងតិច៣.០)។

កាលបរិច្ឆេទនិងការទទួលពាក្យ សម្រាប់បេក្ខជនដាក់ពាក្យនៅ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល និស្សិតអាចចុះឈ្មោះតាមរយៈ https://graduate-school.cadt.edu.kh ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ សម្រាប់បេក្ខជនដាក់ពាក្យនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ អាចចុះឈ្មោះតាមរយៈ https://www.sisaupp.com/masters-online-application ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ ០៩៣ ៣៦៦ ៦២៣ / ០៦៩ ២៦៦ ៦២៣ ឬ Emial ទៅកាន់ admissions@aupp.edu.kh ។

បេក្ខជនជ័យលាភីអាហារូបករណ៍នឹងទទួលបានការរ៉ាប់រងថ្លៃសិក្សាតាមអាហារូបករណ៍ដល់ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទទួលបានឱកាសបន្តថ្នាក់បណ្ឌិតនៅប្រទេសបារាំងនិងប្រទេសផ្សេងៗ និងទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនឯកជន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...