សកម្មភាពប្រចាំថ្ងៃចំនួន ៥ ដើម្បីបង្កើនភាពធន់សម្រាប់ខ្លួនឯង យកឈ្នះលើបញ្ហានានា

ការថែទាំខ្លួន និងកសាងភាពធន់សម្រាប់ខ្លួន​ឯង គឺជាជំនាញចាំបាច់សម្រាប់ការកសាងទំនុកចិត្ត។ ជំនាញទាំងពីរនេះ អាចជួយមនុស្សឱ្យមានសមត្ថភាពទប់ទល់នឹងភាពតានតឹង យកឈ្នះលើបញ្ហាប្រឈមនានា និងរក្សាទស្សនវិស័យវិជ្ជមាន។ ការសិក្សាបង្ហាញថា ដើម្បីថែរក្សាខ្លួន​ឯង និងកសាងភាពធន់ អ្នកអាចអនុវត្តសកម្មភាពចំនួន ៥ ក្នុងការរស់នៅប្រចាំថ្ងៃ។

១. កំណត់អ្វីដែលអ្នកចង់បាន ៖ ជំហានដំបូងក្នុងការថែរក្សាខ្លួន​ឯង គឺត្រូវកំណត់ពីតម្រូវការ និងគោលដៅអាទិភាព​ ដែលអ្នកចង់សម្រេចបាន។ ចំណុចនេះមានន័យថា ត្រូវទទួលស្គាល់អ្វី ដែលធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយរីករាយ មានសុខភាពល្អ និងមានភាពស្កប់ស្កល់ ហើយអ្វីដែលធ្វើឱ្យអ្នកបាត់បង់ថាមពល មានអារម្មណ៍មិនល្អ និងគ្មានកម្លាំងជំរុញ។ ការស្គាល់ពីតម្រូវការខ្លួនឯង ផ្នែករាងកាយ អារម្មណ៍ ទំនាក់ទំនងសង្គម ផ្លូវចិត្ត ជីវិតផ្ទាល់ខ្លួន និងការងារ អាចធ្វើឱ្យអ្នកងាយស្រួលរៀបចំផែនការអនុវត្ត ហើយអាចសម្រេចផែនការនោះបានដោយជោគជ័យ។ 

២.  អភិវឌ្ឍទម្លាប់ ៖ ទមា្លប់អាចជួយអ្នកឱ្យថែទាំខ្លួនឯង និងមានភាពធន់ តាមរយៈការអនុវត្តបានត្រឹមត្រូវ មានវិន័យ និងភាពទៀងទាត់។ ទមា្លប់ល្អ អាចជួយអ្នកឱ្យជៀសផុតការពន្យារពេល ការបែកអារម្មណ៍ និងពិបាកសម្រេចចិត្ត។ អ្នកអាចបង្កើតទម្លាប់មួយដែលសាកសមនឹងរបៀបរស់នៅ ចំណូលចិត្ត និងគោលដៅរបស់អ្នក ហើយត្រូវប្រាកដថា ទម្លាប់នោះជាផ្នែកនៃការលើកកម្ពស់សុខុមាលភាពរបស់អ្នក។ ជាក់ស្ដែង អ្នកអាចចាប់ផ្ដើម សរសេរកំណត់ហេតុ ធ្វើលំហាត់ប្រាណ សម្មាធិ ញ៉ាំអាហារសុខភាព អានសៀវភៅ ឬស្ដាប់តន្ត្រី និងមានទំនាក់ទំនងវិជ្ជមានក្នុងសង្គមជាដើម។

៣. គ្រប់គ្រងភាពតានតឹង ៖ ការតានតឹងអំឡុងពេលបំពេញការងារ និងជីវិតប្រចាំថ្ងៃ គឺជារឿង ដែលជៀសមិនរួច វាអាចប៉ះពាល់ដល់ទំនុកចិត្ត និងសុខភាពរបស់អ្នក ប្រសិនបើអ្នកគ្រប់គ្រងវាមិនបានល្អ។ ដូច្នេះ អ្នកចាំបាច់ត្រូវមានបច្ចេកទេសគ្រប់គ្រងស្ត្រស ដើម្បីធ្វើឱ្យចិត្តអ្នកស្ងប់ ខួរក្បាលគិតបានច្បាស់ ហើយរាងកាយមានកម្លាំងដោះស្រាយបញ្ហាផ្សេងៗ។ អ្នកអាចអនុវត្តបច្ចេកទេសដូចជា ដកដង្ហើមវែងៗ សម្រាកសាច់ដុំ សម្មាធិ និងនិយាយពាក្យវិជ្ជមានមកខ្លួនឯង។

៤. រៀនពីឧបសគ្គ ៖ ឧបសគ្គ គឺជាផ្នែកមួយនៃជីវិតរបស់យើងគ្រប់គ្នា ប៉ុន្តែទិដ្ឋភាពនេះ មិនបានកំណត់ពីសមត្ថភាព ឬទំនុកចិត្តរបស់អ្នកនោះទេ។ ជំនួសឱ្យការមើលឃើញថា ការឆ្លងកាត់ឧបសគ្គមិនបានគឺជាភាពបរាជ័យ អ្នកអាចចាត់ទុកថា នេះជាឱកាស ដើម្បីរៀនសូត្រ ពង្រឹងសមត្ថភាព និងកែលម្អខ្លួនឱ្យប្រសើរឡើង។ ចំណុចនេះមានន័យថា អ្នកអាចអភិវឌ្ឍសមត្ថភាព បង្កើតដំណោះស្រាយថ្មីៗ និងស្គាល់កាន់តែច្បាស់អំពីចំណុចខ្លាំង និងចំណុចខ្សោយខ្លួនឯង។

៥. រក្សាទំនាក់ទំនងវិជ្ជមាន ៖ ទំនាក់ទំនង គឺជាប្រភពសំខាន់នៃការថែរក្សាខ្លួន​ឯង និងការកសាងភាពធន់។ មិត្តភក្ដិរបស់អ្នក អាចជាអ្នកគាំទ្រ ផ្ដល់មតិស្ថាបនា លើកទឹកចិត្ត និងសហការ។ ការរក្សាបានទំនាក់ទំនងវិជ្ជមាន នឹងជួយឱ្យអ្នកមានអារម្មណ៍ថា មានតម្លៃ យល់ចិត្ត និងការពេញចិត្តពីមនុស្សជុំវិញ។ ដើម្បីរក្សាទំនាក់ទំនងវិជ្ជមាន ប្រកបដោយគុណភាពជាមួយគ្រួសារ មិត្តភក្ដិ មិត្តរួមការងារ និងអ្នកណែនាំ អ្នកអាចបង្ហាញសេចក្ដីដឹងគុណ ការកោតសរសើរ និងក្ដីស្រឡាញ់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...