មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

លក្ខខណ្ឌជ្រើសរើស ៖ កំពុងរៀន ឬនឹង​ចូលរៀន​ថ្នាក់បរិញ្ញាបត្រ, ជានិស្សិត​ដែល​ត្រូវ​ចំណាយ​លើ​ការ​សិក្សា និង​ការ​រស់នៅ​ដោយខ្លួនឯង, ត្រូវ​ការ​ធនធាន​ដើម្បីបន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ និង​ប្រាក់​ចំណូល​ប្រចាំគ្រួសារ​តិចជាង ៦លានយ៉េន ក្នុងមួយឆ្នាំ, មានកម្រិត​ភាសាជប៉ុន​ល្អ និង​មាន​ពិន្ទុ GPA យ៉ាងតិច ២.៥ ឬប្រហាក់ប្រហែល, មានសុខភាពល្អ ឧស្សាហ៍ព្យាយាម និង​ទទួល​អនុសាសន៍​ពីសាសាភាសាជប៉ុន ឬសាកលវិទ្យាល័យ, មិន​កំពុងទទួល​ពានអាហារូបករណ៍​ដទៃ, ត្រូវ​គោរព​តាម​លក្ខខណ្ឌនានា​របស់មូនិធិ។

អត្ថប្រយោជន៍ ៖ ប្រាក់អាហារូបករណ៍​ប្រចាំខែ​ចំនួន ១០ម៉ឺនយ៉េន (ចាប់ពីខែមេសា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៧), អាច​ស្នើ​សុំ​អាហារូបករណ៍​បន្ត​ដោយ​យោង​តាម​លទ្ធផល​ប្រចាំឆ្នាំ, ប្រាក់​បង់ថ្លៃ​ចូលរៀន ៣០ម៉ឺន​យ៉េន (សម្រាប់និស្សិត​ចូលរៀន​ឆ្នាំទី១)។

សម្រាប់ប្អូនៗ​សិស្សនិស្សិត​ដែលមាន​ចំណាប់អារម្មណ៍​ដាក់ពាក្យ ត្រូវ​ទាញ​យកឯកសារ​តាមរយៈ តំណរភ្ជាប់នេះ រួចផ្ញើ​ឯកសារច្បាប់​ដើម​មក​ស្ថានទូត​កម្ពុជា​ប្រចាំប្រទេស​ជប៉ុន ឱ្យ​បាន​មុនថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។

ឯកសារសំខាន់ៗ:

  • ពាក្យសុំអាហារូបករណ៍ (ទម្រង់មូលនិធិ) (សរសេរដោយដៃជាភាសាជប៉ុន)។
  • អត្ថបទខ្លី និងសន្លឹកណែនាំខ្លួន (ទម្រង់មូលនិធិ)។
  • លិខិតណែនាំ (សម្រាប់អ្នកចូលរៀន: ទម្រង់សាលាភាសាជប៉ុន, សម្រាប់និស្សិតកំពុងសិក្សា: លិខិតដែលចេញដោយសាកលវិទ្យាល័យ)។
  • ច្បាប់ចម្លងលិខិតជូនដំណឹងលទ្ធផលប្រឡងជាប់/លិខិតបញ្ជាក់ការសិក្សា។
  • ច្បាប់ចម្លងលទ្ធផលប្រឡង EJU/លិខិតបញ្ជាក់លទ្ធផលសិក្សានៅសាកលវិទ្យាល័យ។
  • ច្បាប់ចម្លងប័ណ្ណស្នាក់នៅ (Residence Card)។
  • លិខិតបញ្ជាក់ប្រាក់ចំណូលរបស់ឪពុកម្ដាយ (ត្រូវបកប្រែជាភាសាជប៉ុន)។
  • រូបថត 1 សន្លឹក (4.5 x 3.5cm, ពាក់កណ្ដាលខ្លួនខាងលើ, ថតក្នុងរយៈពេល 3 ខែ, គ្មានការកែសម្រួល/បិទភ្ជាប់លើពាក្យសុំ)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់អ៊ីមែលស្ថានទូត camemb.jpn@mfaic.gov.kh




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...