ក្រសួងសុខាភិបាល ប្រាប់របៀបការពារខ្លួនពីវីរុសនីប៉ាហ៍ ខណៈកម្ពុជាមិនទាន់រកឃើញករណីនៅលើ​មនុស្ស

ស្របពេល​ដែលមានការព្រួយបារម្ភ ក្រោយពីមានការផ្ទុះរាលដាលនៃជំងឺនីប៉ាហ៍ នៅក្នុងតំបន់ ក្រសួងសុខាភិបាល​កម្ពុជា​ បានបញ្ជាក់ថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញមានវីរុសនីប៉ាហ៍នៅលើមនុស្សនៅឡើយទេ តែធ្លាប់រកឃើញលើសត្វប្រចៀវ។

ក្រសួងសុខាភិបាល​បាន​ឱ្យដឹងថា វីរុសនីប៉ាហ៍ ត្រូវ​រកឃើញដំបូងក្នុងឆ្នាំ១៩៩៩ នៅប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ដោយ​គ្រានោះ​បណ្តាលឱ្យមនុស្ស ១០០នាក់បានស្លាប់​ក្នុងចំណោមអ្នកឆ្លងវីរុសចំនួន ៣០០នាក់។ ប៉ុន្តែបន្ទាប់ពីពេលនោះរហូតមក​ដល់​បច្ចុប្បន្ន មិនមានការផ្ទុះឡើងជាថ្មីត្រូវបានគេរាយការណ៍ពីប្រទេស​ម៉ាឡេ​ស៊ីទៀតទេ។ វីរុសត្រូវបានរកឃើញក្នុងប្រទេសបង់ក្លាដែស និងប្រទេសឥណ្ឌា​ក្នុងឆ្នាំ២០០១ និងមានការ ផ្ទុះឡើងស្ទើររាល់ឆ្នាំក្នុងប្រទេសបង់ក្លាដែស​និង​ភាគខាងកើតប្រទេសឥណ្ឌានៅចន្លោះពេលទៀងទាត់។

ជំងឺនីប៉ាហ៍ (Nipah) គឺ ជាជំងឺបង្កឡើងដោយវីរុសនីប៉ាហ៍ រាល​ដាល​ដោយផ្ទុកលើសត្វប្រចៀវ សត្វប្រឹង និងអាចឆ្លងមក មនុស្ស និង ជ្រូក។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះ​ពាល់​ផ្ទាល់ តាមទឹកសរីរាង្គ របស់មនុស្ស និងមានអត្រាស្លាប់ចន្លោះពី ៤០ភាគ​រយទៅ ៧០ភាគរយ។

បើតាម​ក្រសួងសុខភិបាល វីរុសនីប៉ាហ៍ ធ្វើការ​ចម្លងនៅពេល​ដែលសត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនីប៉ាហ៍ ចម្លងវីរុសទៅ សត្វជ្រូក សេះ ពពែ ចៀម ឆ្មា និងឆ្កែ រួចចម្លងមកមនុស្សតាមរយៈ​ការប៉ះ​ពាល់ផ្ទាល់ជាមួយទឹកសរីរាង្គសត្វដូចជា ឈាម លាមកឬទឹក នោមនៃ​សត្វ​ទាំងនេះ។ ការទទួលទានផ្លែឈើ ឬ ទឹកផ្លែឈើ (ដូចជាទឹកត្នោត) ដែលមាន​ទឹកនោម ឬទឹកមាត់សត្វ ប្រចៀវដែលមានផ្ទុកវីរុសនីប៉ាហ៍ចូលក្នុងនោះ ។ មនុស្សប៉ះពាល់ផ្ទាល់ជាមួយសត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនីប៉ាហ៍ ការប៉ះពាល់ផ្ទាល់ ឬតាមរយៈទឹកសរីរាង្គរបស់បុគ្គលមានផ្ទុកវីរុសនីប៉ាហ៍ ដូចជា ឈាម ទឹកនោម ទឹកមាត់ ទឹកសំបោរ ឬតំណក់ទឹកតូចៗចេញពីផ្លូវ​ដង្ហើម ឬច្រមុះ ។

បុគ្គលដែលឆ្លងវីរុសនីប៉ាហ៍ អាចគ្មានរោគសញ្ញា រហូតដល់មាន​ជំងឺ​ផ្លូវ​ដង្ហើមស្រួចស្រាវ និង រលាកខួរក្បាលធ្ងន់ធ្ងរ ដូចជាហើមខួរក្បាល និង​អាចស្លាប់។ រយៈពេលពីឆ្លងវីរុសនីប៉ាហ៍រហូត ដល់ចាប់ផ្តើមមានរោគសញ្ញា គឺ មានចន្លោះពី ៤ថ្ងៃ ទៅ ១៤ ថ្ងៃ តែអាចរហូតដល់ ៤៥ ថ្ងៃ, រោគសញ្ញារួមមាន​គ្រុន​ក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ក្អួត ឈឺសាច់ដុំ។ នៅ​ពេល ដែលខួរក្បាលហើម ធ្វើឱ្យវិលមុខ ងងុយដេក វិបត្តិស្មារតី ប្រកាច់ សន្លប់ក្នុងអំឡុង ២៤-៤៨ ម៉ោង ដែលជារោគសញ្ញាទាក់ទងនិង​ប្រព័ន្ធ​ប្រសាទ។ ក្នុងនោះ​បុគ្គលដែលមានជំងឺរលាកខួរក្បាលស្រួចស្រាវ តែងមានផលវិបាកប្រព័ន្ធ​ប្រសាទរយៈពេលយូរ បន្ទាប់ពីជាសះស្បើយ ក្នុងនោះ ២០% នៃអ្នកជំងឺ​មានជំងឺប្រកាច់ ហើយបុគ្គលមួយចំនួនតូចឈឺឡើងវិញ ឬវិវត្តន៍ទៅជា​មានជំងឺរលាកខួរក្បាលជាថ្មី។

ក្រសួងសុខាភិបាល​ក៏​បញ្ជាក់ដែរថា បច្ចុប្បន្ននេះមិនមានឱសថ ឬវ៉ាក់សាំងជាក់​លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសនីប៉ាហ៍ មានតែការព្យាបាលថែទាំ​គាំទ្រទៅតាមផលវិបាកនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនិងប្រព័ន្ធប្រសាទ ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ដើម្បីបង្ការការឆ្លង​នេះវីរុសនីប៉ាហ៍ គេអាចលាងសម្អាតដៃ និងរក្សាអនាម័យក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ជាប្រ​ចាំ ជាមួយនឹងសាប៊ូ ចៀសវាងប៉ះពាល់ជាមួយ សត្វប្រចៀវ សត្វប្រឹង ឬជ្រូក​ឈឺ, បើមានការសង្ស័យថាមានការផ្ទុះឡើង សត្វគួរតែត្រូវ​បានដាក់​ឱ្យនៅ​ដាច់ពីគេជាបន្ទាន់, ការសម្លាប់​សត្វ​ដែលឆ្លងវីរុសត្រូវអនុវត្តវិធីកប់ ឬដុតសាកសពឱ្យត្រឹមត្រូវ ដើម្បីកាត់បន្ថយ​ហានិភ័យនៃការឆ្លងដល់មនុស្ស​។ ហាមផ្លាស់ទីសត្វពីកសិដ្ឋានដែលមានវីរុសទៅកាន់តំបន់ផ្សេងទៀត។ កុំឱ្យសត្វ​ប្រចៀវអាចប៉ះជាមួយបំពង់សម្រាប់ត្រងទឹកត្នោតនិងផលិតផល​អាហារ​ស្រស់ផ្សេងទៀត។

ទឹកត្នោតដែលទើបប្រមូលបានថ្មីៗគួរដាំឱ្យពុះ លាងសម្អាតផ្លែឈើ និងបកសំបកមុនពេលទទួលទាន, ផ្លែឈើដែលមាន​សញ្ញា​​ថា ​សត្វប្រចៀវចោះ ឬស៊ី ត្រូវបោះចោល។ ពាក់ស្រោមដៃ និងសម្លៀក​បំ​ពាក់​ការពារ ខណៈពេលកាន់សត្វឈឺ ឬទឹកសរីរាង្គ របស់វា និងក្នុង អំឡុង​ពេលនៃការសម្លាប់ និងការកំទេចចោល កុំប៉ះផ្ទាល់ជាមួយអ្នកឆ្លងវីរុស​នីប៉ាហ៍​។ លាងសម្អាតដៃជាប្រចាំបន្ទាប់ពីការថែទាំឬសួរ សុខទុក្ខអ្នកជំងឺ បុគ្គលិកថែ​ទាំសុខភាពដែលមើលថែទាំអ្នកជំងឺសង្ស័យ ឬបញ្ជាក់ថា​មានការឆ្លង ត្រូវ​អនុវត្ត​ការ ប្រុងប្រយ័ត្នគ្រប់គ្រងការចម្លងរោគគ្រប់ពេលវេលា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។