គន្លឹះសំខាន់ៗក្នុងការចិញ្ចឹមកូនវ័យមត្តេយ្យ (អាយុ ៣-៥ ឆ្នាំ) ៖ របបអាហារ សុវត្ថិភាព និងការលូតលាស់

កុមារក្នុងវ័យ ៣ ដល់ ៥ ឆ្នាំ គឺជាវ័យដែលពោរពេញដោយការចង់ដឹងចង់ឃើញ មានការស្រមៃខ្ពស់ និងចូលចិត្តធ្វើសកម្មភាពច្រើន។ ទោះជាយ៉ាងណាក៏ដោយ វ័យនេះក៏ជាដំណាក់កាលដែលពួកគេ​ពិបាកគ្រប់គ្រងអារម្មណ៍ មួម៉ៅ និងមិនសូវចង់ធ្វើតាមការ​ណែនាំរបស់ឪពុកម្តាយ។

បើតាមគេហទំព័រ Parenting Tips មានគន្លឹះសំខាន់ៗ​មួយ​ចំនួន​ដែល​ឪពុកម្តាយ​អាច​យកទៅអនុវត្ត ដើម្បីជួយឱ្យកូនលូតលាស់បានល្អនៅក្នុងអំឡុងវ័យនេះ ៖

១. របបអាហារ និងអាហារូបត្ថម្ភ

កុមារវ័យនេះត្រូវការអាហាររូបត្ថម្ភចម្រុះ ដើម្បីទ្រទ្រង់រាងកាយ ដូច្នេះអាហារប្រចាំថ្ងៃរបស់ពួកគេ គួរផ្តល់ ៣ ពេល និងអាហារសម្រន់ ២ ពេល ដោយ​ផ្តោតលើបន្លែ ផ្លែឈើ សាច់ និងផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប។ ហើយបើ​ចង់​ឱ្យ​កូនញ៉ាំបន្លែ មាតាបិតាគួរទទួលទានជាមួយកូន ដោយត្រូវញ៉ាំបន្លែបង្ហាញពួកគេ។

កុមារត្រូវការកាឡូរីចន្លោះពី ១,២០០ ដល់ ២,០០០ កាឡូរី ក្នុងមួយថ្ងៃ

ជាមួយនឹងអាហារបីពេលនេះ ឪពុកម្តាយ​ក៏​ត្រូវ​ពិនិត្យ​កម្រិតកាឡូរីផងដែរ ដោយបើតាមការណែនាំរបស់ AAP កុមារត្រូវការកាឡូរីចន្លោះពី ១,២០០ ដល់ ២,០០០ កាឡូរី ក្នុងមួយថ្ងៃ (អាស្រ័យលើអាយុ និងសកម្មភាព)។

២. សកម្មភាពរាងកាយ និងការងារផ្ទះ

កុមារត្រូវការសកម្មភាពរាងកាយយ៉ាងតិច ៣ ម៉ោងក្នុងមួយថ្ងៃ (ក្នុងនោះ ១ ម៉ោងជាសកម្មភាពខ្លាំងក្លាដូចជា រត់ លោត ឬជិះកង់)។ ជាមួយគ្នា ឪពុកម្តាយ​ក៏​ត្រូវបង្រៀនពួកគេ​ឱ្យចេះជួយការងារ ដោយ​អាចឱ្យកូនជួយការងារស្រាលៗដូចជា ទុកដាក់របស់លេង និងសៀវភៅ, ជួយជូតតុ ឬបោសផ្ទះ (ប្រើអំបោសខ្នាតតូច) ក៏​ដូចជា រៀបចំគ្រែគេង (ដោយមានការជួយជ្រោមជ្រែង)។

៣. សុខភាព និងការសម្រាក

កុមារវ័យនេះត្រូវការគេងពី ១០ ដល់ ១៣ ម៉ោង ក្នុងមួយថ្ងៃ។ ប្រសិនបើកូនលែងចង់គេងថ្ងៃ អ្នកគួរជំនួសមកវិញនូវ “ម៉ោងសម្រាកស្ងប់ស្ងាត់” ដើម្បីបង្ការកុំឱ្យកូនមួម៉ៅនៅពេលល្ងាច។ ឪពុកម្តាយ ក៏​គួរ​ឆ្លៀតបង្រៀនកូនឱ្យចេះដុសធ្មេញដោយប្រើថ្នាំដុសធ្មេញដែលមានជាតិហ្វ្លុយអូរី (Fluoride) កម្រិតប៉ុនគ្រាប់សណ្តែក ហើយត្រូវជួយដុសឱ្យកូនបន្ថែមរហូតដល់គេចេះខ្ពុរមាត់ចោលបានស្ទាត់។ ជាមួយគ្នានេះ ក៏កុំភ្លេចនាំកូនទៅជួបគ្រូពេទ្យកុមារជារៀងរាល់ឆ្នាំ ដើម្បីតាមដានការលូតលាស់ និងទទួលវ៉ាក់សាំងតាមកាលកំណត់។

៤. សុវត្ថិភាពដែលមាតាបិតាត្រូវយកចិត្តទុកដាក់

សុវត្ថិភាពចំណីអាហារ ៖ បង្ការការស្លាក់អាហារ (ជាពិសេសកុមារក្រោម ៤ ឆ្នាំ) ដោយជៀសវាងការឱ្យកូនញ៉ាំគ្រាប់ធញ្ញជាតិទាំងមូល ផ្លែទំពាំងបាយជូរទាំងមូល ឬអាហារដែលមានដុំរឹងៗ។

សុវត្ថិភាពក្នុងផ្ទះ ៖ ដាក់សម្ភារៈសម្អាត និងថ្នាំសង្កូវឱ្យឆ្ងាយពីដៃកុមារ។ បិទរន្ធព្រីភ្លើង និងប្រើរបងរាំងជណ្តើរ។

សុវត្ថិភាពក្នុងទឹក ៖ ទោះបីកូនចេះហែលទឹក ក៏ត្រូវតែមានមនុស្សធំមើលថែជាប់ជានិច្ចនៅពេលកូនលេងទឹក។

នៅក្នុងវ័យ ៣ ទៅ៥ឆ្នាំ សុវត្ថិភាពរបស់ពួកគេ ក៏ត្រូវគិតគូរ និងយកចិត្តទុកដាក់

៥. ការប្រើប្រាស់បច្ចេកវិទ្យា (Screen Time)

បច្ចុប្បន្នជា​សម័យបច្ចេកវិទ្យា ដូច្នេះចៀសមិនផុតទេដែល​កុមារ​ត្រូវ​មើលអេក្រង់ មិនថាទូរទស្សន៍ ឬទូរស័ព្ទ, តែយ៉ាងណា ឪពុកម្តាយ​គួរកំណត់ការមើលទូរទស្សន៍ ឬទូរស័ព្ទរបស់ពួកគេ​ត្រឹម ១ ម៉ោងក្នុងមួយថ្ងៃ។ ហើយ​ជ្រើសរើសកម្មវិធីសម្រាប់ពួកគេ​ដែលមានគុណភាព និងការអប់រំ។ ជា​ការ​សំខាន់បំផុតនោះ ឪពុកម្តាយគួរមើលជាមួយកូន និងជជែកលេងជាមួយពួកគេអំពីអ្វីដែលកំពុងមើល ដើម្បីបង្កើនទំនាក់ទំនង។

ចូរចងចាំថា ក្នុងវ័យ ៣ ដល់ ៥ ឆ្នាំ ជាវ័យដែលកុមាររៀនសូត្រតាមរយៈការសង្កេត និងការលេង។ ដូច្នេះការអត់ធ្មត់ និងការផ្តល់ក្តីស្រឡាញ់ គឺជាគន្លឹះក្នុងការជួយឱ្យពួកគេឆ្លងកាត់ដំណាក់កាលនេះដោយជោគជ័យ៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]