ហុងកុងចាប់ផ្តើមហាមប្រើបារីអេឡិចត្រូនិចនៅទីសាធារណៈ ចាប់ពីថ្ងៃទី៣០ មេសា

អាជ្ញាធរហុងកុងបានអនុវត្តវិធានការថ្មី ដោយហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលថ្នាំជក់ជំនួសនៅតាមទីសាធារណៈ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ តទៅ ខណៈអ្នកល្មើសអាចប្រឈមការផាកពិន័យ និងទោសពន្ធនាគារ ស្របតាមគោលនយោបាយពង្រឹងសុខភាពសាធារណៈ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ក្នុងក្រុងស៊ីវិល័យមួយនេះ។

យោងតាមការផ្សាយរបស់សារព័ត៌មាន South China Morning Post ការហាមឃាត់នេះគ្របដណ្តប់លើការប្រើប្រាស់បារីអេឡិចត្រូនិចជាច្រើនប្រភេទ និងប្រព័ន្ធចែកចាយនីកូទីនផ្សេងៗនៅតាមកន្លែងសាធារណៈទូទៅ។

ជនល្មើសដែលបំពានច្បាប់ អាចត្រូវពិន័យជាប្រាក់រហូតដល់ ៥០,០០០ ដុល្លារហុងកុង (ប្រមាណ ៦,៣៨០ ដុល្លារអាមេរិក) ឬប្រឈមការជាប់ពន្ធនាគាររយៈពេលរហូតដល់ប្រាំមួយខែ។

ការហាមឃាត់នេះ អនុវត្តចំពោះបុគ្គលដែលត្រូវបានរកឃើញថាកំពុងកាន់កាប់ ឬប្រើប្រាស់បារីអេឡិចត្រូនិចលើសពី៥ប្រអប់ ទឹកបារីអេឡិចត្រូនិចលើសពី៥មីលីលីត្រ បារីកំដៅលើសពី១០០ដើម ឬបារីប្រភេទ Herbal លើសពី១០០ដើម នៅទីសាធារណៈ។

អ្នកដែលត្រូវបានរកឃើញថា កាន់កាប់ ឬដឹកជញ្ជូនផលិតផលទាំងនោះ អាចត្រូវផាកពិន័យជាប្រាក់ចំនួន ៣,០០០ ដុល្លារហុងកុង។

ក្នុងករណីរកឃើញការកាន់កាប់ ឬដឹកជញ្ជូនក្នុងបរិមាណច្រើន អាជ្ញាធរអាចចាត់ទុកជាបទល្មើសធ្ងន់ ដែលអាចនាំឱ្យមានការចោទប្រកាន់ និងផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ប្រាំមួយខែ ព្រមទាំងពិន័យជាប្រាក់រហូតដល់ ៥០,០០០ ដុល្លារហុងកុង។

បន្ថែមពីនេះ ការផាកពិន័យរហូតដល់ ១០,០០០ ដុល្លារហុងកុង អាចត្រូវបានអនុវត្ត ប្រសិនបើជនត្រូវឃាត់ខ្លួនមិនអាចបង្ហាញអត្តសញ្ញាណត្រឹមត្រូវ ឬត្រូវបានចាត់ទុកថារារាំងការបំពេញភារកិច្ចរបស់មន្ត្រីអនុវត្តច្បាប់។

ច្បាប់ថ្មីនេះត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរដ៏សំខាន់មួយពីបទប្បញ្ញត្តិមុន ដែលអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលជក់បារីជំនួសបាន លើកលែងតែក្នុងតំបន់ដែលហាមជក់បារី។

នាយកដ្ឋានសុខាភិបាលហុងកុងបានបញ្ជាក់ថា ខ្លួនកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីជូនដំណឹងដល់អ្នកដំណើរចូលមកទីក្រុងអំពីការផ្លាស់ប្តូរនេះ ដោយសារច្បាប់ថ្មីអាចប៉ះពាល់ដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរអន្តរជាតិ។

ទោះជាយ៉ាងណា លោក Ronald Lam អគ្គនាយកសុខាភិបាលហុងកុង បានថ្លែងក្នុងបទសម្ភាសន៍វិទ្យុមួយថា លោកមិនរំពឹងថា ការហាមឃាត់នេះនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ឡើយ។

លោកបានបន្ថែមថា «យើងបានសហការជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីអនុវត្តការផ្សព្វផ្សាយទ្រង់ទ្រាយធំ រួមទាំងការដាក់ផ្ទាំងព័ត៌មាននៅច្រកចូលប្រទេស និងឱ្យមន្ត្រីពីការិយាល័យគ្រប់គ្រងថ្នាំជក់ និងគ្រឿងស្រវឹង ចែកចាយឯកសារណែនាំដល់ភ្ញៀវទេសចរ»៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...