៣វិធី ដើម្បីទាញ​ខ្លួនឯងចេញពីការលង់លក់នឹងការប្រើប្រាស់បណ្តាញសង្គម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

បច្ចេកវិទ្យា និងបណ្តាញសង្គម បានបង្កភាពងាយស្រួលក្នុងការរស់នៅ តែជាមួយគ្នានោះក៏បង្កនូវហានិភ័យព្រមគ្នាដែរ។ ក្នុងបរិបទដ៏មមាញឹកនេះ កត្តាដែលប្រឈមខ្លាំងនោះ គឺលង់លក់នឹងការប្រើប្រាស់បណ្តាញសង្គមយូរម៉ោងពេក ជាពិសេសតាមរយៈការអូសចុះ អូសឡើងក្នុងទូរស័ព្ទដៃ។

ដើម្បីដោះស្រាយទៅនឹងចំណោទបញ្ហានេះ CNN Health បានបង្ហាញគន្លឹះបីចំណុចដើម្បីចាត់វិធានការ ការពារខ្លួន ពីការប្រើប្រាស់បណ្តាញសង្គមលើសចំណុះ ៖​

១. ការប្រើប្រាស់សំណួរសួរខ្លួនឯង ៖ មានគន្លឹះជាច្រើនបង្ហាញប្រាប់ពីវិធីសាស្រ្តក្នុងការជៀសចេញពីបណ្តាញសង្គម ប៉ុន្តែគេភ្លេចដាក់សំណួរដោយសាមញ្ញៗថា តើការប្រើប្រាស់បែបនេះផ្តល់ផលប៉ះពាល់ចំពោះខ្លួនឯងកម្រិតណា? ឬអាចបង្កើតចំណូលបានដែរទេ? សំណួរជាការជំរុញឱ្យខ្លួនឯងមានឱកាសឆ្លុះបញ្ចាំង និងការសម្រេចចិត្តបន្ត ឬឈប់ ដោយចេញពីការប្តេជ្ញារបស់ខ្លួនដែលមានរយៈពេលវែងផងដែរ។

២. បណ្តាញសង្គមជាកន្លែងបញ្ចូលមនោគមន៍ ៖ មនោគមន៍វិជ្ជា ជាការជំរុញទំនុកចិត្តឱ្យជឿជាក់លើអ្វីមួយ ហើយកម្មវិធី ឬមាតិកា មិនថាព័ត៌មានពិត ឬព័ត៌មានមិនពិត សុទ្ធសឹងតែមានគោលដៅក្នុងការធ្វើឱ្យអ្នកប្រើប្រាស់ ឬអ្នកទស្សនាមានភាពជឿជាក់។ ការរំឮកខ្លួនឯងអំពីចំណុចនេះជាកត្តាទាញស្មារតីឱ្យត្រឡប់មកមើលភាពជាក់ស្តែងនៃការរស់នៅវិញ។

៣. ដើរក្នុងសង្គមមនុស្ស ជំនួសឱ្យបណ្តាញសង្គម ៖ ការដាក់ជីវិតទាំងស្រុងក្នុងបណ្តាញសង្គម ប្រៀបដូចជាការឃុំខ្លួនឯងឱ្យនៅដាច់ដោយឡែកពីគេឯង ដូច្នេះការចំណាយពេលជួបមនុស្សម្នាក្នុងសង្គមជាក់ស្តែង ជាឱកាសនាំឱ្យមានការសន្ទនាបានច្រើន និងការផ្តាច់ខ្លួនពីបណ្តាញសង្គមផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *