បច្ចេកទេសសាមញ្ញៗបួន ជួយដល់សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត ពិតជាសំខាន់ មិន​ចាញ់សុខភាពផ្លូវកាយប៉ុន្មាននោះទេ។ នៅពេល​ដែល​យើង​មាន​សុខភាពផ្លូវចិត្តល្អ មានអារម្មណ៍រីករាយ នោះការបំពេញការងារ ឬក៏​ការរៀនសូត្រ គឺកាន់តែប្រសើរជាងមុន ។  គេហទំព័រ The Good Men Project បង្ហាញបច្ចេកទេសមួយចំណុចដែលជួយដល់សុខភាពផ្លូវចិត្ត ឬការជំរុញបាននូវផលិតភាពក្នុងរស់នៅប្រចាំថ្ងៃ ៖

១.ស្ដាប់តន្រ្តី ៖  ការស្រាវជ្រាវមួយបានបង្ហាញថា តន្រ្តីជួយជំរុញឱ្យមានអារម្មណ៍រីករាយ និងកម្ចាត់ចោលនូវអរម៉ូនស្ត្រេសមួយចំនួន។ ប្រសិនបើអ្នកមានអារម្មណ៍ថាមានការបារម្ភ ឬក៏រំភើបពេក ឬអាចនិយាយបានថា ពិបាកគ្រប់គ្រងបញ្ហា ដូច្នេះការប្រើប្រាស់តន្រ្តីដែលអ្នកចូលចិត្តអាចជួយដោះស្រាយ ឬជួយផ្លាស់ប្រែអារម្មណ៍ឱ្យល្អជាងមុន មួយវិញទៀតជំរុញឱ្យផ្លូវដង្ហើមមានដំណើរការល្អជាងមុខ ពង្រឹងការផ្តោតពេលគិតអ្វីមួយ ថែមទាំងអាចរុញច្រានអារម្មណ៍អវិជ្ជមានទុកនៅដោយឡែក។

២. ដកដង្ហើមវែងៗ ៖ ការដកដង្ហើមឱ្យវែងៗ យូរៗ ជួយឱ្យរាយកាយនិងអារម្មណ៍មានដំណើរការល្អ ដូច្នេះសកម្មភាពនេះជួយបង្អាក់ការឆ្លើយឆ្លង និងបង្កបាននូវភាពស្ងប់ស្ងាត់មួយរយៈ។ វិធីសាស្រ្តដែលងាយស្រួលធ្វើមួយទៀត គឺបិទភ្នែកហើយរាប់អង្កាំដែលនៅនឹងដៃ ឬរាប់ចំនួនលេខ ព្រោះកាលដែលធ្វើបែបនេះជារឿយៗ ផ្តល់ភាពងាយស្រួលហើយធ្វើឱ្យអារម្មណ៍មូល។

៣. យកដៃទាំងពីរដាក់នៅលើទ្រូងខ្លួនឯង (​ The Butterfly Hug) ៖ វីធីសាស្រ្តសម្រួលផ្លូវដង្ហើមតាមរយៈការយកដៃទាំងពីរផ្អោបនៅលើទ្រូង ឬនៅចន្លោះករ និងដកដង្ហើមមួយៗ ជួយ​ឱ្យអ្នកទទួលបាននូវអារម្មណ៍ធូរស្រាយ ហើយកាត់បន្ថយអារម្មណ៍អវិជ្ជមាន។

៤. ធ្វើសកម្មភាពដែលនាំឱ្យអារម្មណ៍រីករាយ ៖ មានសកម្មភាពជាច្រើនដែលនាំឱ្យអារម្មណ៍ល្អ និងរីករាយ មានដូចជា នៅជាមួយធម្មជាតិ អានសៀវភៅ ស្ដាប់ចម្រៀង មើលកុន នៅជាមួយមនុស្សជាទីស្រឡាញ់ ធ្វើអ្វីដែលនាំទៅរកភាពច្នៃប្រតិដ្ឋ ងូតទឹក សមាធិ ធ្វើយូហ្កា ឆ្លើយឆ្លងសារ ឬធ្វើការងារស្ម័គ្រចិត្តជាដើម។ ដូច្នេះត្រូវជ្រើសយកតែសកម្មភាពណាដែលអ្នកចូលចិត្តជាងគេតែប៉ុណ្ណោះ ទើបទទួលបាននូវប្រសិទ្ធភាព និងមានអារម្មណ៍ប្រសើរជាងមុន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។