ភ្នំពេញ – នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់គោលការណ៍ប្រតិបត្តិស្ដង់ដា ស្ដីពីការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅនាព្រឹកថ្ងៃអង្គារ៍ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញអភិក្រមអនុវត្តចំនួន ៥ចំណុចដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ អភិក្រមអនុវត្តនេះធ្វើឡើងដើម្បីធានាសុខសុវត្ថិភាព សុខភាព និងអនាម័យជូនដល់គ្រឹះស្ថានសិក្សា ដែលជាចំណុចសំខាន់មួយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ។
អភិក្រមអនុវត្តចំនួន ៥ចំណុច រួមមាន ទី១. បង្កើតបរិយាកាសក្នុងគ្រឹះស្ថានសិក្សាល្អប្រសើរប្រកបដោយសុវត្ថិភាព ដើម្បីការពារត្រួតពិនិត្យសិស្ស រួមបញ្ចូលទាំងការប្រឹក្សាអំពីសុខភាពផ្លូវចិត្ត និងការលើកទឹកចិត្តដល់មាតាបិតា សហគមន៍ក្នុងការចូលរួមគ្រប់គ្រងសាលារៀន។ ទី២. អនុវត្តសិក្សាតាមបែបចម្រុះ ដោយរួមបញ្ចូលគ្នានូវការរៀនក្នុងថ្នាក់ក្នុងសាលារៀន ការរៀនតាមប្រព័ន្ធឌីជីថល ការរៀនតាមទូរទស្សន៍ ការរៀនតាមក្រដាសកិច្ចការ និងការរៀនដោយខ្លួនឯង។

ទន្ទឹមគ្នានេះ ទី៣. អនុវត្តកម្មវិធីសិក្សាដោយមានភាពទន់ភ្លន់ដោយផ្ដល់អាទិភាពដល់ការរៀនអាន និងគណិតវិទ្យានៅកម្រិតដំបូងនៅបឋមសិក្សា និងការរៀនតាមបែបសង្កេត និងស្វ័យសិក្សានៅកម្រិតមធ្យមសិក្សា ការរៀនតាមកម្មវិធីសិក្សាបង្រួញដោយផ្ដោតលើមុខវិជ្ជាសំខាន់ៗ និងមានរៀបចំជាសេចក្តីសង្ខេបមេរៀនសម្រាប់សិស្សរៀនដោយខ្លួនឯង ។
បន្ថែមពីនេះ ទី៤. ប្រើប្រាស់ខ្លឹមសារឌីជីថលបង្កើតឡើងដោយគ្រូឆ្នើមដើម្បីអាចជួយដោះស្រាយបញ្ហាកង្វះគ្រូនៅតំបន់ជនបទ ក៏ដូចជាកង្វះគ្រូដែលមានសមត្ថភាព និងទី៥. បន្តអនុវត្តកំណែទម្រង់សាលារៀន ដើម្បីធ្វើឱ្យសាលារៀនមានទំនួលខុសត្រូវចំពោះមាតាបិតា សហគមន៍ តាមរយៈការផ្លាស់ប្ដូរវប្បធម៌សាលារៀន និងការលើកទឹកចិត្តឱ្យសហគមន៍ចូលរួមក្នុងការគ្រប់គ្រងសាលារៀន និងការគាំទ្រដល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព។

សូមជម្រាបថា សិក្ខាសាលាខាងលើរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមតំណាងឱ្យ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ ។ លោកជំទាវបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្កការសុខភាពពិភពលោក(WHO) នាយកដ្ឋានសុខភាពសិក្សា នាយកដ្ឋានពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍនានា ដែលជានិច្ចជាកាលបានខិតខំប្រឹងប្រែងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សុខភាពសិក្សានេះ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2025
កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2023
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2023
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាសសម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្មនៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2024
ដើម្បីចូលរួមអបអរសាទរឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ASCS)...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2025
កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2024
សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសអាហារូបករណ៍ ១០០% ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2025
វិទ្យាស្ថានបណ្តុះបណ្តាលឯកទេសសម្រាប់ឧស្សាហកម្មកាត់ដេរ (CGTI) កំពុងប្រកាសផ្តល់អាហារូបករណ៍ចំនួន១៦កន្លែង សម្រាប់សិស្សដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សាទាំងអស់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2025
កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...


































































