ក្រសួងអប់រំដាក់ចេញអភិក្រម ៥ចំណុចទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩

ភ្នំពេញ – នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់គោលការណ៍ប្រតិបត្តិស្ដង់ដា ស្ដីពីការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅនាព្រឹកថ្ងៃអង្គារ៍ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញអភិក្រមអនុវត្តចំនួន ៥ចំណុចដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ​កូវីដ-១៩ ។ អភិក្រមអនុវត្តនេះធ្វើឡើងដើម្បីធានាសុខសុវត្ថិភាព សុខភាព និងអនាម័យជូនដល់គ្រឹះស្ថានសិក្សា ដែលជាចំណុចសំខាន់មួយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ។

អភិក្រមអនុវត្តចំនួន ៥ចំណុច រួមមាន ទី១. បង្កើតបរិយាកាសក្នុងគ្រឹះស្ថានសិក្សាល្អប្រសើរប្រកបដោយសុវត្ថិភាព ដើម្បីការពារត្រួតពិនិត្យសិស្ស រួមបញ្ចូលទាំ​ង​ការប្រឹក្សាអំពីសុខភាពផ្លូវចិត្ត និងការលើកទឹកចិត្តដល់មាតាបិតា សហគមន៍ក្នុងការចូលរួមគ្រប់គ្រងសាលារៀន។ ទី២. អនុវត្តសិក្សាតាមបែបចម្រុះ ដោយរួមបញ្ចូលគ្នានូវការរៀនក្នុងថ្នាក់ក្នុងសាលារៀន ការរៀនតាមប្រព័ន្ធឌីជីថល ការរៀនតាមទូរទស្សន៍ ការរៀនតាមក្រដាសកិច្ចការ និងការរៀនដោយខ្លួនឯង។

ទន្ទឹមគ្នានេះ ទី៣. អនុវត្តកម្មវិធីសិក្សាដោយមានភាពទន់ភ្លន់ដោយផ្ដល់អាទិភាពដល់ការរៀនអាន និងគណិតវិទ្យានៅកម្រិតដំបូងនៅបឋមសិក្សា និងការរៀនតាមបែបសង្កេត និងស្វ័យសិក្សានៅកម្រិតមធ្យមសិក្សា ការរៀនតាមកម្មវិធីសិក្សាបង្រួញដោយផ្ដោតលើមុខវិជ្ជាសំខាន់ៗ និងមានរៀបចំជាសេចក្តីសង្ខេបមេរៀ​ន​សម្រាប់សិស្សរៀនដោយខ្លួនឯង ។

បន្ថែមពីនេះ ទី៤. ប្រើប្រាស់ខ្លឹមសារឌីជីថលបង្កើតឡើងដោយគ្រូឆ្នើមដើម្បីអាចជួយដោះស្រាយបញ្ហាកង្វះគ្រូនៅតំបន់ជនបទ ក៏ដូចជាកង្វះគ្រូដែលមានសមត្ថភាព និងទី៥. បន្តអនុវត្តកំណែទម្រង់សាលារៀន ដើម្បីធ្វើឱ្យសាលារៀនមានទំនួលខុសត្រូវចំពោះមាតាបិតា សហគមន៍ តាមរយៈការផ្លាស់ប្ដូរវប្បធម៌សាលារៀន និងការលើកទឹកចិត្តឱ្យសហគមន៍ចូលរួមក្នុងការគ្រប់គ្រងសាលារៀន និងការគាំទ្រដល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព។

សូមជម្រាបថា សិក្ខាសាលាខាងលើរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមតំណាងឱ្យ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ ។ លោកជំទាវបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្កការសុខភាពពិភពលោក(WHO) នាយកដ្ឋានសុខភាពសិក្សា នាយកដ្ឋានពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍនានា ដែលជានិច្ចជាកាលបានខិតខំប្រឹងប្រែងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សុខភាពសិក្សានេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។