ភ្នំពេញ – ជំងឺឆ្គួតមួយជ្រុង ឬភាសាអង់គ្លេសថា Delusional Disorder គឺជាជំងឺផ្លូវចិត្តម្យ៉ាងដែលអ្នកជំងឺតែងយល់ខុសក្នុងគំនិត (delusion) តែមិនទទួលខុសនៃញាណ (hallucination) ទេ ។ ការយល់ខុសនៃគំនិតនេះ គឺជាជំនឿជាក់ច្បាស់មួយរបស់អ្នកជំងឺដែលមិនមានអ្វីអាចមកកែប្រែជំនឿរបស់ខ្លួននេះបានឡើយ។ នេះគឺជាការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសជំងឺផ្លូវចិត្ត និងជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ (TPO)។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានមានប្រសាសន៍ថា ៖
“ការយល់ខុសនៃគំនិតនេះវា ច្រើនទាក់ទងទៅ នឹងអ្វីដែលកើតមានក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់ ឧទាហរណ៍ អ្នកជំងឺជឿថាខ្លួនត្រូវបានគេបំពុល ត្រូវបានគេតាមដាន អ្នកនៅជំវិញខ្លួនមិនមានភាពស្មោះត្រង់ជាមួយខ្លួនឯង”

អ្នកជំនាញចិត្តសាស្រ្តរូបនេះបន្ថែមថា ជួនកាលអ្នកជំងឺអាចមានវិបត្តិដែលទាក់ទងនឹងការទទួលខុសនៃញាណ (hallucination) ខ្លះៗដែរ ។ ឧទាហរណ៍ អ្នកជំងឺខ្លះយល់ថា សកម្មភាពរបស់ខ្លួនតែងមានគេតាមដានដោយសង្ស័យថា ខ្លួនជាគិញសម្ងាត់ ឬត្រូវបានគេបង្កប់កាមេរ៉ាលួចថត ឬមានស៊ីនថតសំឡេងក្នុងទូរសព្ទ័ជាដើម ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ក្រៅពីកាសង្ស័យខាងលើ អ្នកជំងឺអាចមានការយល់ខុសលក្ខណៈផ្សេងៗទៀត រួមមាន មានជំនឿថា មាននណាម្នាក់តាមស្រឡាញ់ខ្លួនឯង (Erotomanic) មានជំនឿថា ខ្លួនឯងជាមនុស្សខ្លាំង មនុស្សសំខាន់ ឬមនុស្សឆ្លាតជាងគេ (grandiose delusion)។ ដូចគ្នានេះដែរ អ្នកជំងឺមានជំនឿដែលមានលក្ខណៈប្រច័ណ្ឌ ដោយជឿថា ប្តីឬប្រពន្ធខ្លួនឯងបានមានចិត្តលួចក្បត់ ឬមានជំនឿថានណាម្នាក់តាមធ្វើទុក្ខបុកម្នេញ និងអាចគិតថា ខ្លួនឯងមានជំងឺធ្ងន់ធ្ងរដែលមិនអាចព្យាបាលបាន (semantic delusion)។

លើសពីការយល់ខុសនៃគំនិតទាំងនេះ អ្នកជំងឺអាចបំពេញការងារផ្សេងៗ និងធ្វើការងារទំនាក់ទំនងក្នុងសង្គមបានធម្មតា វាលើកលែងតែគំនិតយល់ខុសមួយជ្រុងនេះទេ ដែលវាបានរំខានដល់ជីវិតរបស់អ្នកជំងឺយ៉ាងខ្លាំង ។ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បន្ថែមថា ករណីប្រភេទនេះហៅថា “ជំងឺឆ្កួតមួយជ្រុង” ។
អ្នកឯកទេសជំងឺផ្លូវចិត្តរូបនេះ បង្ហាញថា ការប្រាស្រ័យទាក់ទងមិនត្រូវប្រឆាំងនឹងគំនិតរបស់អ្នកជំងឺបានទេព្រោះមិនអាចជម្នះ ឬប្តូរការយល់ខុសនៃគំនិតរបស់អ្នកជំងឺបានឡើយ។ គ្រួសារ ឬមនុស្សនៅជុំវិញអ្នកជំងឺត្រូវទទួលស្គាល់ថា ការយល់ខុសរបស់អ្នកជំងឺគឺជាការពិតសម្រាប់តែខ្លួនឯង ប៉ុន្តែវាមិនមែនជាការពិតសម្រាប់មនុស្សទាំងឡាយនោះទេ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺសង្ស័យថាអ្នកដទៃចង់សម្លាប់ខ្លួន ដូច្នេះអ្នកជំងឺអាចនឹងសម្លាប់អ្នកនោះមុនដើម្បីការពារខ្លួនឯង។ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បញ្ជាក់ចុងក្រោយថា ហេតុនេះបើមាននរណាម្នាក់មានអាការៈដូចរៀបរាប់ខាងលើ ឬមានជំងឺឆ្គួតមួយជ្រុងនេះ អ្នកជំងឺចាំបាច់ត្រូវទទួលការព្យាបាលដោយឱសថ ដែលផ្តល់ដោយវេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2023
សាកលវិទ្យាល័យ Melburne នៅប្រទេសអូស្រ្តាលី បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសសម្រាប់សិស្សថ្នាក់ទី១២ ដែលចង់ចូលរៀននៅសាកលវិទ្យាល័យ, អង្គការកុមារមេគង្គ ប្រកាសអាហារូបករណ៍ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2025
សម្រាប់ប្អូនៗសិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២៥-២០២៦, អង្គការកុមារមេគង្គបានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍

អាហារូបករណ៍ TVET រយៈពេល២ឆ្នាំ ចំនួន៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2026
សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ នឹងជ្រើសរើសនិស្សិតឱ្យទទួលអាហារូបករណ៍ ១០០% សរុបចំនួន ៦០កន្លែង

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2023
កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































