ទម្លាប់សាមញ្ញ៥ ជួយឱ្យសមត្ថភាពផ្ដោតអារម្មណ៍ប្រសើរឡើង

ការផ្ដោតអារម្មណ៍ មិនខុសពីការប្រើប្រាស់សាច់ដុំប៉ុន្មាននោះទេ ។ កាលណាយើងប្រើវាកាន់តែខ្លាំង វានឹងកាន់តែមានភាពរឹងមាំតាមនោះដែរ។ ដូច្នេះ យើងមិនអាចអនុវត្តទម្លាប់ដដែលៗ ហើយរំពឹងថា សមត្ថភាពផ្ដោតអារម្មណ៍នឹងមានភាពល្អប្រសើរដោយខ្លួនឯងនោះទេ។

យោងតាម BetterUp ប្រសិនបើអ្នក ចង់ពង្រឹងសមត្ថភាពផ្ដោតអារម្មណ៍ អ្នកគួរមានទម្លាប់ចំនួន ៥ ដូចជា៖

១. ថែសុខភាពឱ្យបានល្អ ៖ ការអនុវត្តទម្លាប់រស់នៅ ដែលនាំឱ្យមានសុខភាពល្អ ពិតជាសំខាន់ណាស់ ព្រោះវាជួយពង្រឹងមុខងារយល់ដឹងរបស់អ្នកឱ្យធ្វើការបានល្អ។ ការគេងគ្រប់គ្រាន់ ទទួលទានអាហារគ្រប់ក្រុម និងមានរបៀបរបបត្រឹមត្រូវ ជាពិសេសអាហារដែលសម្បូរទៅដោយ អូមេហ្គា-3 សារធាតុប្រឆាំងអុកស៊ីតកម្ម និងគ្រាប់ធុញ្ញជាតិ រួមចំណែកយ៉ាងសកម្មដល់ការពង្រឹងមុខងារយល់ដឹង។ ម្យ៉ាងទៀត ការធ្វើចលនារាងកាយជាប្រចាំ ក៏អាចសម្រួលលំហូរឈាមទៅកាន់កោសិកាខួរក្បាលផងដែរ។

២. ព្យាយាមធ្វើរឿងអ្វីមួយក្នុ្ងងរយៈពេលវែង ៖ ការព្យាយាមផ្ដោតអារម្មណ៍ធ្វើរឿងមួយក្នុងរយៈពេលវែង គឺជាមធ្យោបាយដ៏ល្អបំផុតមួយសម្រាប់ការពង្រឹងសមត្ថភាពខួរក្បាល។ ដូច្នេះ អ្នកអាចចំណាយពេលទំនេរ ដើម្បីលេងហ្គេម ឬសកម្មភាពអ្វីមួយ ដែលត្រូវឱ្យប្រើការគិត និងផ្ចង់អារម្មណ៍ខ្ពស់ ដូចជា លេងហ្គេម Sudoku ឬហ្គេមតម្រៀបពាក្យ (Crossword puzzles) ជាដើម ព្រោះហ្គេមទាំងនេះ សុទ្ធតែតម្រូវឱ្យប្រើស្មារតីផ្ចង់អារម្មណ៍ខ្ពស់។ ហេតុនេះ អ្នកអាចហ្វឹកហាត់ និងពង្រឹងការផ្ដោតអារម្មណ៍បន្ថែមបាន។

៣. រៀនជំនាញ ឬភាសាថ្មី ៖ ការរៀនអ្វីដែលថ្មី គឺជាសកម្មភាពមួយ ដែលអាចធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពផ្ដោតអារម្មណ៍ និងមុខងារចងចាំ។ ម្យ៉ាងទៀត ការអនុវត្តទម្លាប់បែបនេះ ក៏ជាផ្នែកមួយ ដែលនាំឱ្យខួរក្បាលរបស់អ្នក មានភាពរហ័សរហួន និងស្រស់ថ្លាជាងមុនផងដែរ។

៤. ស្ដាប់តន្រ្តី ៖ ការស្ដាប់តន្ត្រីដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ អាចជួយពង្រឹងសមត្ថភាពក្នុងការគិតបែបត្រិះរិះ និងដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត។ យោងតាម គេហទំព័រ BetterUp បានណែនាំ ឱ្យស្ដាប់តន្រ្តី Mozart ប្រសិនបើអ្នកចង់ផ្ដោតអារម្មណ៍ធ្វើការបានល្អ។

៥. ធ្វើរឿងតែមួយ ៖ ដើម្បីផ្ដោតអារម្មណ៍បានល្អ អ្នកត្រូវជៀសវាងការធ្វើកិច្ចការច្រើន ក្នុងពេលតែមួយ។ ម្យ៉ាងទៀត ការផ្ដោតអារម្មណ៍ឱ្យបានយ៉ាងតិច ២៥នាទី ក្នុងការធ្វើរឿងអ្វីមួយ គឺល្អបំផុត។ ការធ្វើដូច្នេះ អាចជួយបង្កើតប្រសិទ្ធភាព និងផលិតភាពការងារបស់អ្នកឱ្យកាន់តែប្រសើរឡើង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។