ក្រសួងអប់រំណែនាំ​ដល់​គ្រឹះស្ថាន​ឯកជន​ដែល​អនុវត្ត​កម្មវិធីសិក្សា​អន្តរជាតិ ដាក់បញ្ចូល​ការ​បង្រៀន​មុខ​វិជ្ជាចំណេះដឹងទូទៅពីវប្បធម៌​និង​អរិយធម៌ខ្មែរ

ភ្នំពេញ – ដើម្បីជា​ការ​លើក​កម្ពស់​ដល់​ការ​បង្រៀន​ភាសាខ្មែរ និង​ការ​យល់ដឹង​ពី​វប្បធម៌​ និង​អរិយធម៌ខ្មែរ ដល់សិស្សានុសិស្ស​ដែលមាន​សញ្ជាតិខ្មែរ ក្រសួងអប់រំ យុវជន និង​កីឡា បានធ្វើ​សេចក្តីណែនាំ​ទៅ​ដល់​គ្រប់គ្រឹះស្ថាន​សិក្សា​ទូទៅ​ឯកជន ដែលអនុវត្ត​កម្មវិធី​សិក្សា​អន្តរជាតិ ទាំងអស់ដាក់បញ្ចូល​កម្មវិធី​សិក្សា​មុខ​វិជ្ជាភាសាខ្មែរ និង​មុខ​វិជ្ជា​វប្បធម៌ និង​អរិយធម៌​ខ្មែរ ក្នុង​ម៉ោង​សិក្សា​របស់​ខ្លួន​។

បើតាម​សេចក្តីណែនាំ គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​ឯកជន ដែលអនុវត្ត​កម្មវិធី​សិក្សា​អន្តរជាតិ ត្រូវ​តម្រូវ​ឱ្យ​សិស្សានុសិស្ស​ដែលមាន​សញ្ជាតិខ្មែរ ជ្រើសរើស​មុខ​វិជ្ជា​ភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ច ។ ក្នុងនោះដែរ គ្រឹះស្ថាន​សិក្សា​ត្រូវ​រៀបចំ និង​បង្រៀន​មុខ​វិជ្ជា​ចំណេះដឹង​ទូទៅ​ស្តីពី វប្បធម៌ និង​អរិយធម៌ខ្មែរ។

អគ្គលេខាធិការ នៃរាជបណ្ឌិតសភា លោកបណ្ឌិត យង់ ពៅ បានថ្លែង​គាំទ្រ​ចំពោះ​សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និ​ងកីឡានេះ ដោយថា ​សាលាអន្តរជាតិទាំងអស់ដែលមានទីតាំង​នៅក្នុង​ប្រទេសកម្ពុជា ភាគច្រើនគឺ​កូនខ្មែរ​ដែលមានជីវភាពធូរធា​ទៅរៀន  ហើយ​ប្រសិន​បើ​មិន​មាន​ការ​រៀនអក្សរសាស្រ្តខ្មែរ មិន​មានរៀនវប្បធម៌ខ្មែរ នោះ​នឹង​ធ្វើ​ឱ្យពួកគេភ្លេចធាតុដើម ខណៈ​ទៅ​ថ្ងៃអនាគត​ពួកគេ​អាច​ជាអ្នកដឹកនាំក្នុងស្ថាប័នអនុវត្តច្បាប់ ឬ​ក៏សង្គម ហើយប្រសិនបើ​ពួក​គាត់អត់ចេះអក្សរសាស្រ្តខ្មែរ ក៏ដូចជាវប្បធម៌ខ្មែរ នេះគឺជា​បញ្ហាគ្រោះថ្នាក់មួយ។

លោក​បណ្ឌិតបន្តថា ករណីនេះ គួរតែ​ចែង​នៅ​ក្នុង​ច្បាប់អប់រំតែម្តង ដោយការសិក្សា​នៅ​ក្នុងសាលាអន្តរជាតិ សាលាជាតិក្តី ក្នុងព្រះរាជាណាចក្រ​កម្ពុជា ប្រសិនជាកូនក្មេងទាំងអស់នោះកាន់សញ្ជាតិខ្មែរ គឺត្រូវតែរៀនអក្សរសាស្រ្តខ្មែរ និង​វប្បធម៌ខ្មែរ ប្រវត្តិសាស្រ្ត​ខ្មែរជាចាំបាច់ ដើម្បី​ឱ្យ​ពួកគេ​បានយល់អំពីសង្គមខ្មែរ និង​ការដឹកនាំនៅក្នុងសង្គមខ្មែរ ព្រោះជា​គោលដៅគឹ​ដើម្បីផលប្រយោជន៍​ដល់សង្គមជាតិរបស់យើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...