វិបត្តិដំណេកងាយកើតឡើងតាមការវិវឌ្ឍន៍របស់វ័យ និងឥរិយាបថរស់នៅ

វិបត្តិដំណេកងាយកើតឡើងចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែវិបត្តិនេះនឹងកើតឡើងខ្លាំងនៅពេលមនុស្សមានវ័យកាន់តែវិវឌ្ឍន៍ចាប់ពីអាយុ ៥០ឆ្នាំឡើងទៅ ។ បច្ចុប្បន្នបញ្ហាវិបត្តិដំណេកនេះ ក៏ងាយកើតឡើងចំពោះយុវវ័យខ្លាំងណាស់ដែរ ដោយសារកត្តាសេនេទិច បរិយាកាសសង្គម ការរីកចម្រើនបច្ចេកវិទ្យា និងឥរិយាបថរស់នៅប្រចាំថ្ងៃ ។ តាមព័ត៌មានរបស់មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា មនុស្សចាប់ពីវ័យជំទង់ទៅត្រូវការពេលវេលាសំរាកជាមធ្យម ៨ម៉ោងដែលថេរវេលានេះប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់ទៀតចន្លោះពី ៣ម៉ោងទៅ ១០ម៉ោង ។

មនុស្សគេងមិនមិនគ្រប់គ្រាន់ ឬមានវិបត្តិដំណេក តែងមានអាការៈងោកងងុយ ងាយប៉ះទង្គិចផ្លូវអារម្មណ៍ និងថយចុះគំនិតច្នៃប្រតិដ្ឋ ។ វិបត្តិដំណេកមានពីរធំៗ គឺការសម្រាន្តមិនលក់ និងការងងុយខ្លាំងពេលថ្ងៃ ។ សម្រាន្តមិនលក់ អាចមកពីលំបាកសម្រាន្ត សម្រាន្តមិនស្កប់ ឬមានអារម្មណ៍ថាសម្រាន្តមិនគ្រប់គ្រាន់ ។ អាការៈងងុយមនុស្សមានអារម្មណ៍សម្រាន្ត ពិសេសពេលស្ថិតនៅក្នុងស្ថានភាពដដែលៗ ។

ប្រសិនបើពិនិត្យឱ្យដិតដល់ដំណេកសំខាន់ណាស់សម្រាប់សរីរាង្គមនុស្សម្នាក់ ព្រោះដំណេកគ្រប់គ្រាន់ជួយស្តារភាពនឿយហត់របស់សាច់ដុំ និងប្រព័ន្ធប្រសាទដែលបានដំណើរការអស់រយៈពេលមួយថ្ងៃមកហើយ ។ ដំណេកជាពេលដែលខួរក្បាលសម្អាតជាតិពុល និងរៀបចំការចងចាំរក្សាទុក ។ ដំណេកធម្មតារបស់មនុស្សម្នាក់ៗ ប្រព្រឹត្តទៅដោយចែកជាច្រើនដំណាក់កាល អាចបែងចែកបានច្បាស់លាស់ដោយការវាស់រលកចរន្តអគ្គិសនីកោសិកាខួរក្បាល ដែលនឹងប្រែប្រួលទៅតាមកម្រិតសកម្មភាពរបស់កោសិកាទាំងនោះ ។ តាមការសិក្សាពីបណ្តាប្រទេសផ្សេងៗលើសកលលោក វិបត្តិដំណេកមានការប្រែប្រួល ចន្លោះពី ២០% ទៅ ៣៥% ក្នុងចំណោមមនុស្សទូទៅ ។

តើកត្តាអ្វីខ្លះដែលធ្វើឱ្យប្រែប្រួលដល់ដំណេកដ៍ស្កប់ស្កល់បាន? មានកត្តាជាក់លាក់ចំនួនបីចំណុចដែលធ្វើឱ្យដំណេកស្កប់ស្កល់ប្រែប្រួល ។ ១. កត្តាសេនេទិច (Genetic) ដែលប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់ ។ ២. កត្តាសកម្មភាពប្រចាំថ្ងៃ (Circadian) រយៈពេលដំណេក និងគុណភាពដំណេកបណ្តាលមកពីសីតុណ្ហភាពនៅក្នុងខ្លួន ។ ៣. កត្តាអាយុ ឬការវិវឌ្ឍន៍វ័យ ពេលកើតមកទារកចំណាយពេល៧៥% នៃពេលវេលាទាំងអស់របស់គេសម្រាប់ដំណេក រហូតដល់អាយុ១៦ឆ្នាំ ។ ថេរវេលានេះនឹងថយនៅត្រឹមជាមធ្យម ៨ម៉ោងនៅពេលមនុស្សពេញវ័យ ។ ចាប់ពីអាយុ ៥០ឆ្នាំឡើងទៅគុណភាពដំណេកមានការថយចុះ ។ ការសម្រាកពេលថ្ងៃរបស់មនុស្សវ័យចំណាស់មានឥទ្ធិពលដល់គុណភាពដំណេកពេលយប់ ។

ដើម្បីកែលម្អវិបត្តិដំណេកសំខាន់បំផុតមនុស្សត្រូវចេះគោរពវដ្ដដំណេកឱ្យបានទៀងទាត់ ។ បុគ្គលគួរចំណាយពេលនៅលើគ្រែពេលយប់ដើម្បីសម្រាន្តតែប៉ុណ្ណោះ និងត្រូវបញ្ឃប់រាល់ការគិតស្មុគស្មាញយ៉ាងតិច ១ម៉ោងមុនពេលសម្រាន្ត ។ លើសពីនេះ បុគ្គលត្រូវហាត់ប្រាណពេលរសៀល (៥ ឬ៦ម៉ោងមុនពេលសម្រាន្ត), ការងូតទឹក១ ឬ ២ម៉ោងមុនសម្រាន្ត អាចជួយបន្ថយកំដៅខ្លួន, គិតពីបរិយាកាសជុំវិញខ្លួន ដូចជា ទំនាក់ទំនង កម្តៅ សំឡេង និងពន្លឺ, ព្រមទាំងគិតកត្តាចំណីអាហារ រួមមាន អាហារពេលល្ងាចស្រាលៗ និងចៀសវាងជាតិសុរា កាហ្វេ និងបារី ។ ប្រសិនបើជួបវិបត្តិដំណេក មិនគួរពិសាថ្នាំសម្រាន្តដោយមិនបានជួបពិគ្រោះជាមួយគ្រូពេទ្យជាមុននោះទេ ។ ការជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញជាជម្រើសល្អបំផុតប្រសិនជួបវិបត្តិដំណេកដដែលៗ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...