បច្ចេកវិទ្យា Chat GPT នឹងមានតួនាទីសំខាន់ខ្លាំងក្នុងវិស័យអប់រំនាពេលអនាគត

កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ស្ថាប័នស្រាវជ្រាវបច្ចេកវិទ្យាសិប្បបញ្ញានិម្មិត (AI) អាមេរិកឈ្មោះ OpenAI បានដាក់ដំណើរការបច្ចេកវិទ្យាថ្មីឈ្មោះ ChatGPT ។ បច្ចេកវិទ្យាមួយនេះ មានសមត្ថភាពសន្ទនា និងឆ្លើយរាល់សំណួរទៅកាន់អ្នកសិក្សា។​ ក្រោយពីដាក់ដំណើរការបានមួយរយៈខ្លី បច្ចេកវិទ្យានេះត្រូវបានគេយកទៅ​ប្រើប្រាស់ជុំវិញពិភពលោក និងបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ OpenAI កាន់តែល្បីខ្ទរខ្ទាររឹតតែខ្លាំងឡើង។ ទន្ទឹមនឹងនេះ វិស័យដែលទទួលបានអត្ថប្រយោជន៍ច្រើនជាងគេ ពីការដាក់ដំណើរការ ChatGPT មានដូចជា វិស័យបច្ចេកវិទ្យា វិស័យអប់រំ វិស័យសេវាកម្ម វិស័យផលិតកម្ម វិស័យហិរញ្ញវត្ថុ និងវិស័យផ្សេងទៀតជាច្រើន។

បើតាមសារព័ត៌មានសិង្ហបុរី Today បានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងអប់រំសិង្ហបុរីលោក ចាន់ ឈុនស៊ីង (Chan Chun Sing) ក៏បានបង្ហាញការយល់ឃើញរបស់លោកចំពោះ ChatGPT ផងដែរថា

“បច្ចេកវិទ្យានេះ នឹងមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ការសិក្សា ប៉ុន្តែសិស្សត្រូវចេះមូលដ្ឋានគ្រឹះប្រើវាជាមុនសិន។”

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ចំនួន ៦ដែលវិស័យអប់រំទទួលបានពីបច្ចេកវិទ្យា ChatGPT ៖

១. សម្រួលការសរសេរសំណេរ ៖ គម្រូ ChatGPT មានសក្តានុពលជួយសិស្សបង្កើនជំនាញសរសេរបានកាន់តែប្រសើរ តាមរយៈបច្ចេកវិទ្យា NLG (Natural Language Generation) ដែលមានសមត្ថភាពវិភាគប្រធានបទ ហើយបង្ហាញគោលគំនិតសំខាន់ៗ រួចសរសេរ និងកែសម្រួលខ្លឹមសារបាន។ ដូច្នេះសិស្សអាចប្រើកម្មវិធីនេះ ជាជំនួយដល់ការសរសេរសំណេររបស់គេ បានដោយងាយ និងចំណេញពេល ។ ឧទាហរណ៍៖ នៅពេលត្រូវសរសេរពីប្រធានបទអ្វីមួយ គេអាចបញ្ចូលប្រធានបទសំណេរ ឬរបាយការណ៍ស្រាវជ្រាវចូលកម្មវិធី ChatGPT បន្ទាប់មកកម្មវិធីនេះនឹងវិភាគខ្លឹមសារប្រធានបទដោយស្វ័យប្រវត្តិ ហើយបង្ហាញពីគោលគំនិតសំខាន់ៗនៃប្រធានបទ និងទិសដៅដែលត្រូវសរសេរ។ បន្ទាប់មកវានឹងសរសេរអត្ថបទព្រាងមួយអំពីប្រធានបទ ហើយសិស្សអាចស្រង់គោលគំនិតល្អៗនៃអត្ថបទនោះ មកសរសេរជាកិច្ចការរបស់គេបាន។

២. បកប្រែបានច្រើនភាសា ៖ យើងអាចប្រើ ChatGPT ដើម្បីបកប្រែអត្ថបទពីភាសាមួយ ទៅភាសាមួយទៀតបានយ៉ាងងាយ ហើយបច្ចេកវិទ្យានេះ មានសមត្ថភាពយល់ការលើឃ្លោងឃ្លា និងអត្ថន័យភាសាបានច្រើន ដែលអនុញ្ញាតឱ្យសិស្សកំពុងរៀនភាសាថ្មី ប្រើវាជាជំនួយសម្រាប់ការរៀនភាសារបស់គេបាន។ ឧទាហរណ៍៖ ខណៈពេលសិស្សជនជាតិខ្មែររៀនភាសាចិន ហើយអានអត្ថបទភាសាចិននៅត្រង់ឃ្លា ប្រយោគណាមួយមិនយល់ គេអាចប្រើ ChatGPT ដើម្បីបកប្រែឃ្លា ឬប្រយោគភាសាចិននោះ មកជាភាសាខ្មែរបាន ដើម្បីសម្រួលដល់ការយល់ និងរៀនឱ្យកាន់តែងាយស្រួល។

៣. ប្រសិទ្ធភាពស្វ័យសិក្សា ៖ មិនត្រឹមតែផ្ដល់មាតិកាមេរៀនសម្បូរបែបមួយមុខទេ ក្នុងគម្រូ ChatGPT ក៏កំណត់នូវកម្រិតនៃមាតិកាមេរៀន និងសម្ភារសិក្សា ដែលស័ក្តិសមនឹងសមត្ថភាពសិស្សម្នាក់ៗផងដែរ។ ហេតុនេះ សិស្សធ្វើការស្វ័យសិក្សាកាន់តែមានប្រសិទ្ធភាពជាងមុន នៅពេលជ្រើសរើសមុខវិជ្ជាដែលខ្លួនចង់រៀន រួមជាមួយនឹងគោលដៅច្បាស់លាស់។ ឧទាហរណ៍៖ កម្មវិធីគម្រូ ChatGPT ផ្ដល់នូវសំណួរ និងកិច្ចការស្រាវជ្រាវ ដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្តក្នុងមេរៀនមុនៗ លើសពីនេះក្រោយពីការធ្វើតេស្ត វាក៏ផ្ដល់នូវមតិកែលម្អសម្រាប់សិស្សយកទៅអនុវត្តពង្រឹងសមត្ថភាពផងដែរ។ ម្ល៉ោះហើយ អំឡុងពេលរៀន សិស្សតែងតែទទួលបានលំហាត់ ឬសំណួរ ដែលស័ក្តិសមនឹងសមត្ថភាពជាក់ស្ដែងរបស់គេ ដែលនាំឱ្យគេមិនតានតឹងក្នុងការសិក្សា និងអភិវឌ្ឍសមត្ថភាពប្រកបដោយប្រសិទ្ធភាព។

៤. ជំនួយដល់ការស្រាវជ្រាវ ៖ គម្រូ ChatGPT មានសក្តានុពលក្នុងការជួយដល់សិស្សសិក្សាស្រាវជ្រាវបានច្រើន តាមរយៈការបង្ហាញនូវសម្ភារៈ ដែលត្រូវប្រើសម្រាប់ការស្រាវជ្រាវ និងប្រភពឯកសារដែលពាក់ព័ន្ធនឹងប្រធានបទ។ ឧទាហរណ៍៖ នៅពេលត្រូវធ្វើការស្រាវជ្រាវលើប្រធានបទអ្វីមួយ សិស្សអាចបញ្ចូលប្រធានបទនោះទៅក្នុង ChatGPT បន្ទាប់មកវានឹងបង្ហាញពីសៀវភៅ ឯកសារ ឬគេហទំព័រ ដែលទាក់ទងនឹងប្រធានបទសម្រាប់សិស្សនិស្សិតប្រើជាប្រភពបានផងដែរ។ លើសពីនេះ ChatGPT នឹងបន្តផ្ដល់ជាមតិយោបល់ និងព័ត៌មានថ្មីៗអំពីប្រធានបទ នៅអំឡុងពេលស្រាវជ្រាវរហូតដល់បញ្ចប់ការស្រាវជ្រាវ។

៥. ដោះស្រាយលំហាត់គណិតវិទ្យា ៖ សមត្ថភាពពិសេសដែលគួរឱ្យចាប់អារម្មណ៍បំផុតមួយ របស់គម្រូ ChatGPT គឺវាមានសមត្ថភាពយល់ និងផ្ដល់នូវដំណោះស្រាយលំហាត់គណិតវិទ្យាទៅអ្វីតាមមនុស្សចង់បាន។ ឧទាហរណ៍៖ សិស្សអាចបញ្ចូលលំហាត់គណិតវិទ្យាដែលខ្លួនត្រូវដោះស្រាយ ចូលក្នុងគម្រូ ChatGPT បន្ទាប់មកកម្មវិធីនឹងដោះស្រាយលំហាត់នោះដោយស្វ័យប្រវត្តិ ហើយវាក៏បង្ហាញអំពីជំហាននីមួយៗនៃដំណោះស្រាយយ៉ាងជាក់លាក់ ព្រមទាំងពន្យល់អំពីដំណើរការដោះស្រាយផងដែរ ។ ចំណុចនេះ អាចជាប្រយោជន៍មួយដ៏សំខាន់សម្រាប់អ្នកដែលចង់ពង្រឹងសមត្ថភាពគណិតវិទ្យារបស់ខ្លួន តាមរយៈការធ្វើលំហាត់និងផ្ទៀងចម្លើយខ្លួនឯងជាមួយនឹងចម្លើយរបស់ ChatGPT បាន។

៦. មានសមត្ថភាពសរសេរកូដ ៖ គម្រូ ChatGPT ក៏អាចប្រើដើម្បីសរសេរមូលដ្ឋានកូដ នៅក្នុងភាសាកុំព្យូទ័រជាច្រើនកម្មវិធី។ ឧទាហរណ៍៖ អ្នកអាចប្រើឧបករណ៍បញ្ញាសិប្បនិម្មិត (AI) នេះ ដើម្បីសរសេរ Python code ដើម្បីគណនាអំពីប្រមាណវិធីបូករវាងចំនួនលេខ ៥ បូកនឹង ១០ បន្ទាប់មក Chatbot នឹងផ្ដល់ចម្លើយ នៃប្រមាណវិធីនេះភា្លមៗតាមរយៈភាសាកូដតែម្ដង។

សរុបមក ស្របតាមការបង្ហាញខាងលើបច្ចេកវិទ្យា ChatGPT នឹងមានឥទ្ធិពលខ្លាំងក្នុងវិស័យអប់រំនាពេលអនាគតជាពិសេសនៅក្នុងដំណើរការសិក្សាស្រាវជ្រាវ និងស្វ័យសិក្សា ព្រមទាំងធ្វើឱ្យវិធីសាស្ត្រអប់រំ និងសិក្សាមានការផ្លាស់ប្ដូរ ។ យ៉ាងណាមិញ ទោះជាបច្ចេកវិទ្យានេះមានសមត្ថភាពបំពេញការងារបានច្រើនមុខក្ដី ក៏មិនអាចបំពេញការងារបានល្អឥតខ្ចោះនោះដែរ ដោយមានពេលខ្លះក៏ផ្ដល់នូវទិន្នន័យ ឬចម្លើយមិនត្រឹមត្រូវ ណែនាំប្រភព ឬមាតិកាលម្អៀងជាដើម។ លើសពីនេះ ចំណេះដឹង និងទិន្នន័យអំពីព្រឹត្តិការណ៍ពិភពលោករបស់បច្ចេកវិទ្យានេះ នៅមានដែនកំណត់នៅឡើយ និងមិនអាចផ្ដល់ចម្លើយពេញលេញគ្រប់ពេលនោះទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...