រដ្ឋមន្រ្តីអប់រំ ផ្ដល់អនុសាសន៍៣ចំណុចដល់ភាគីពាក់ព័ន្ធក្នុងការរៀបចំយន្តការប្រឡងតេស្ត PISA ឆ្នាំ២០២៥

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងកិច្ចប្រជុំអនឡាញស្តីពី ការត្រៀមអនុវត្តកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃការសិក្សារបស់សិស្ស ឆ្នាំ២០២៥ (PISA 2025) កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អនុសាសន៍ចំនួន៣ចំណុចដល់ភាគីពាក់ព័ន្ធក្នុងការរៀបចំយន្តការប្រឡងតេស្ត PISA ឆ្នាំ២០២៥ នាពេលខាងមុខនេះ។

ដើម្បីទទួលបានលទ្ធផលល្អប្រសើរនៅក្នុង PISA ២០២៥ ខាងមុខ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍ និងណែនាំពីយន្តការមួយចំនួនរួមមាន៖

ទី១. ការត្រៀមអនុវត្តកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃការសិក្សារបស់សិស្សឆ្នាំ២០២៥ (PISA 2025)៖ ថ្នាក់ដឹកនាំក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តទាំងអស់ត្រូវចាត់ទុកកិច្ចការងារតេស្តអន្តរជាតិ PISA ជាកិច្ចការងារអាទិភាពរបស់ក្រសួង និងរាជរដ្ឋាភិបាលទាំងមូល, រៀបចំក្រុមការងារ (មានសមាសភាពមកពីគ្រប់អង្គភាពជំនាញពាក់ព័ន្ធ) ព្រមទាំងរៀបចំកម្មវិធីការងារចុះជួយគាំទ្របំប៉នគ្រូ និងហ្វឹកហាត់សំណួរតេស្តអន្តរជាតិ PISA ដល់សិស្សអាយុ ១៥ឆ្នាំ ឱ្យបានគ្រប់ ១៨៦សាលារៀនសំណាក, នាយកដ្ឋានជំនាញពាក់ព័ន្ធទាំងអស់ ជាពិសេសគម្រោងនានា ត្រូវសម្របសម្រួលផែនការសកម្មភាពរបស់ខ្លួន ដើម្បីរួមសហការក្នុងការចុះជួយសាលារៀនឆ្លើយតបនឹងតេស្តអន្តរជាតិ PISA-2025។

សកម្មភាពការងារចុះជួយគាំទ្របំប៉នគ្រូ និងហ្វឹកហាត់សំណួរតេស្តអន្តរជាតិ PISA

ទី២. ការរៀបចំផែនការសកម្មភាពបំប៉នសិស្សនៅតាមសាលារៀន ដែលត្រូវបានជ្រើសរើសជាសាលារៀនសំណាក ៖ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ទាំងអស់ត្រូវយកគំរូលំហាត់តេស្ត PISA ដែលនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ បានផ្តល់ជូន និងបង្ហោះនៅក្នុងបណ្តាញសង្គម និងតេលេក្រាម ឱ្យដល់សាលារៀនសំណាក ដើម្បីយកទៅបំប៉នសិស្សបន្ត និងចុះជួយសាលារៀនសំណាករៀងៗខ្លួន ដើម្បីឱ្យសាលារៀនសំណាកទទួលបានពិន្ទុ PISA 2025 ខ្ពស់។ លទ្ធផលរបស់សាលារៀនសំណាក នឹងត្រូវប្រើប្រាស់ដើម្បីវាយតម្លៃប្រសិទ្ធភាពការងាររបស់ប្រធានមន្ទីរ និងការលើកទឹកចិត្តផ្តល់ពានជ័យលាភីជាប្រធានមន្ទីរគំរូ។

ទី៣. ការរៀបចំយន្តការគាំទ្រ និងពិនិត្យតាមដាន ការអនុវត្តគំរូសំណួរតេស្ត PISA ៖ នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ នាយកដ្ឋានមធ្យមសិក្សា និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ត្រូវរៀបចំក្រុមការងារចុះជួយដល់សាលារៀនដែលបានជ្រើសរើស និងលើកទឹកចិត្តឱ្យ គ្រូបង្រៀនល្អ នៅតាមរាជធានីខេត្តនីមួយៗ ដើម្បីចូលរួមជួយក្នុងការហ្វឹកហាត់ឆ្លើយសំណួរតេស្ត PISA។ នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ នាយកដ្ឋានមធ្យមសិក្សា និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ត្រូវស្រង់ស្ថិតិជាប្រចាំ (តាមសប្តាហ៍) អំពីចំនួនសាលារៀន គ្រូបង្រៀន និងសិស្សានុសិស្ស ដែលបានចូលរួមអនុវត្តការបំប៉នសិស្ស និងហ្វឹកហាត់សំណួរតេស្ត PISA។

សូមជំរាបជូនថា កម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) គឺជាការវាស់វែងលើសមត្ថភាពរបស់សិស្សអាយុ ១៥ឆ្នាំ លើមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្រ្ត ដែលនៅកម្ពុជា សិស្សអាយុ ១៥ឆ្នាំកំពុងសិក្សានៅមធ្យមសិក្សាបឋមភូមិ ពីថ្នាក់ទី៧ ដល់ទី១០។ តេស្តរង្វាយតម្លៃអន្តរជាតិ PISA នេះ វាស់វែងលើសមត្ថភាព ៦កម្រិត ដែលផ្តោតលើសមត្ថភាពយល់ដឹងការស្វែងរកព័ត៌មាន ការចេះគិតពិចារណា និងអាចធ្វើទំនាក់ទំនងរវាងព័ត៌មានក្នុងការសិក្សាជាមួយនឹងចំណេះដឹងប្រចាំថ្ងៃ។

ប្រទេស​កម្ពុជាធ្លាប់បានចូលរួមកម្មវិធីនេះចំនួន២លើករួចមកហើយ ដោយលើកទី១ គឺកម្រិតសាកល្បងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នៅឆ្នាំ២០១៧ (PISA-D) និង លើកទី២ នៅ​ឆ្នាំ២០២២។ ដោយ​នៅឆ្នាំ២០២៥នេះ គឺជាការចូលរួម​របស់កម្ពុជា​លើកទី៣ ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ទី៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *