ក្រសួងអប់រំ ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​​ប្រើប្រាស់​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសាខ្មែរ​ឱ្យបាន​ត្រឹមត្រូវ​ទាំងនៅ​លើ​បណ្តាញសង្គម និង​តាម​ទីសាធារណៈ

តាមរយៈសេចក្តីជូន​ដំណឹង​មួយ​កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​ស្នើ​ដល់ភាគី​ពាក់ព័ន្ធទាំងអស់ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​សូម​ប្រើប្រាស់​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសាខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ ក្នុង​បំណង​លើក​កម្ពស់​ការ​ប្រើប្រាស់​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសាខ្មែរ នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ បណ្តាញ​ទំនាក់ទំនង​សង្គម និង​នៅ​តាម​ទីសាធារណៈ ទាំង​ក្បួន​សរសេរ អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍ ព្រមទាំង​បណ្តុះស្មារតី​ស្រឡាញ់ និង​ថែ​រក្សា​អក្សរ និង​ភាសាជាតិ​ឱ្យបាន​គង់វង្ស និង​រីកចម្រើន​ថែមទៀត។

ជាមួយ​គ្នានេះ ក្រសួង​អប់រំ យុវជន និងកីឡា ក៏បាន​ណែនាំ​ដល់​សិស្សានុសិស្ស និង​យុវជន​ទាំងអស់​ត្រូវ​យក​ចិត្តទុកដាក់ និង​ខិតខំ​រៀន​ភាសាខ្មែរ ទាំង​លើ​ការអាន និង​ការ​សរសេរ ឱ្យបាន​ត្រឹមត្រូវ​តាម​អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍​ភាសាខ្មែរ។ សិស្សានុសិស្ស យុវជន និង​ពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្ត​ទុកដាក់​ក្នុងការ​ប្រើប្រាស់​ភាសាខ្មែរ ទាំង​ការ​និយាយ ទាំង​ការ​សរសេរ ឱ្យបាន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍ និង​អក្ខរាវិរុទ្ធ​ភាសាខ្មែរ ក្នុង​គ្រប់​ស្ថានភាព ទោះក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ឬ​ទំនាក់ទំនង​ផ្ទាល់ ការ​ផ្សព្វផ្សាយ ឬការ​ចែករំលែក​ព័ត៌មាន និង​ការ​កម្សាន្ត​ណាមួយក្តី។

លើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ

គ្រប់​គ្រឹះស្ថាន​សិក្សាសាធារណៈ និង​ឯកជន​ទាំងអស់ ត្រូវ​ត្រួតពិនិត្យ និង​កែលម្អ​គ្រប់​សំណេរ​ទាំងឡាយ​ដែល​ប្រើប្រាស់ ដាក់តាំង និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ក្នុង​បរិវេណគ្រឹះស្ថានសាម៉ី ជាពិសេស​អក្ខរាវិរុទ្ធ និង​ក្បួន​វេយ្យាករណ៍​ភាសាខ្មែរ។

គ្រូ​បង្រៀន​គ្រប់​ភូមិសិក្សា គ្រប់​កម្រិត​ថ្នាក់ និង​គ្រប់មុខវិជ្ជា ត្រូវ​ជំរុញ និង​លើក​ទឹកចិត្ត សិស្ស និង​និស្សិតឱ្យ​យក​ចិត្តទុកដាក់​លើ​ការអាន និង​ការសរសេរ​ភាសាខ្មែរ ឱ្យ​បាន​ត្រឹមត្រូវ និង​ផុលផុស។

ក្នុងនោះដែរ គណៈគ្រប់គ្រង គ្រប់គ្រឹះស្ថាន​សិក្សាសាធារណៈ និង​ឯកជន​ទាំងអស់ ត្រូវ​ជំរុញឱ្យ​មាន​ការប្រឡង​ប្រជែង​អាន និង​សរសេរ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព នៃ​ការ​អាន និង​ការ​សរសេរ​ភាសាខ្មែរ។ គ្រប់​អង្គភាព​អប់រំ​ទាំង​ថ្នាក់ជាតិ ថ្នាក់​ក្រោម​ជាតិ និង​សាលារៀន ត្រូវ​ពង្រឹង យក​ចិត្តទុក​ដាក់​ក្នុង​ការ​ប្រើប្រាស់​អក្ខរាវិរុទ្ធ និង​ក្បួន​វេយ្យាករណ៍​ភាសាខ្មែរ​ឱ្យបាន​ត្រឹមត្រូវ នៅ​ក្នុង​លិខិត​រដ្ឋបាល ឬ​លិខិត​បទដ្ឋាន​គតិយុត្តិ​ទាំងឡាយ។

លើកទឹកចិត្តកូនចៅក្នុងការអាន ការសរសេរ និងការស្រាវជ្រាវ

ដោយឡែក​មាតាបិតា និង​អាណាព្យាបាល​សិស្ស ត្រូវ​ជួយ​ជំរុញ បង្កលក្ខណៈ​ងាយស្រួល និង​លើក​ទឹកចិត្ត​កូនចៅ​ក្នុង​ការអាន ការសរសេរ និង​ការស្រាវជ្រាវ ដោយ​ប្រើប្រាស់​ភាសាខ្មែរ​ឱ្យ​បានត្រឹមត្រូវ ដោយ​ជាមួយ​គ្នានេះ មាតាបិតា អាណាព្យាបាលសិស្ស និងគ្រូបង្រៀន ត្រូវ​លើកទឹកចិត្ត​កូនចៅ និង​សិស្សានុសិស្ស​ឱ្យប្រកាន់​ទម្លាប់​ប្រើប្រាស់​អក្សរខ្មែរ សម្រាប់​កត់ត្រា និង​សរសេរ​ភាសាខ្មែរ និង​គួរ​ចៀសវាង​ការប្រើ​អក្សរ​នៃ​ភាសា​ដទៃ​ជំនួស​តួអក្សរខ្មែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *