មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍ជំនាញបច្ចេកទេស ៥១០កន្លែង

កោះកុង – មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសដោយឥតបង់ថ្លៃ កម្រិតសញ្ញាបត្រជាន់ខ្ពស់ឬបរិញ្ញាបត្ររង និងថ្នាក់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ សម្រាប់ឆ្នាំសិក្សាថ្មី២០២១-២០២២ ។ ការជ្រើសរើសនេះ​ ផ្តល់អាទិភាពដល់ស្ត្រី ជនក្រីក្រ ជនពិការ ជនជាតិដើមភាគតិច កម្មករ កម្មការិនីបាត់បង់ឱកាសការងារ ។

សម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬបរិញ្ញាបត្ររង សិក្សារយ:ពេលពីរឆ្នាំ រួមមាន ទី១. វិស្វកម្មអគ្គិសនីចំនួន៤០នាក់ ទី២. វិស្វកម្មអេឡិចត្រូនិចចំនួន ៤០នាក់ ទី៣. សំណង់ស៊ីវិលចំនួន ៤០នាក់ ទី៤. វិស្វកម្មយន្តសាស្ត្ររថយន្ត ៣៥នាក់ ទី៥. បរិក្ខារត្រជាក់ពាណិជ្ជកម្ម ឲចំនួន ៣៥នាក់ និងទី៦. ព័ត៌មានវិទ្យា(IT) ៥០នាក់ ។

ដោយឡែកថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) សិក្សារយៈពេលមួយឆ្នាំ រួមមាន ទី១. ការតំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ចំនួន ៤០នាក់ ទី២. ការងារជាងកំបោរចំនួន ៤០នាក់ ទី៣. អេឡិចត្រូនិចចំនួន ៤០នាក់ ទី៤. សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានចំនួន ៣០នាក់ ទី៥. ការថែទាំនិងជួសជុលរថយន្តចំនួន ៣០នាក់ ទី៦. ផ្សារអគ្គិសនីចំនួន ៤០នាក់ និងទី៧. សេវាកម្មកុំព្យូទ័រចំនួន ៥០នាក់ ។

ចំពោះលក្ខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ (ប្រឡងជាប់ ឬធ្លាក់)  មានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ និងសញ្ញាបត្រដែលមានតម្លៃសមមូល សម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់ឬបរិញ្ញាបត្ររង ។ លើសពីនេះ បេក្ខជនត្រូវរៀនចប់មធ្យមសិក្សាបឋមភូមិ ត្រឹមថ្នាក់ទី៩ ឬបានបញ្ចប់ថ្នាក់ស្ពានចម្លងឬកម្រិតសមមូល សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

សិស្សដែលមានបំណងចង់សិក្សាមុខជំនាញបច្ចេកទេស អាចមកដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ អាសយដ្ឋាន ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងទល់មុខមន្ទីរទេសចរណ៍ខេត្ត ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ០១៦ ៨៨៨ ៣៦៤/០៩៨ ៣៩៧ ២៣៧/០៩៣ ៣១៤៦៨៣០៩៧ ៨៣៨៨៨៦៥ ។ កាលបរិច្ឆេទចូលរៀននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុងផ្ដល់កន្លែងស្នាក់នៅសិក្សាសម្រាប់សិស្ស និស្សិតដែលមកពីទីកន្លែងឆ្ងាយ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...