អ្នកជំនាញ​បច្ចេកវិទ្យា​មក​ពី​១៧ប្រទេស ជួបពិភាក្សា​​គ្នា​នៅ​កម្ពុជា ក្នុង​សន្និសីទ SKIMA

ភ្នំពេញ – កាលពីចុងសប្តាហ៍​កន្លងទៅនេះ អ្នកជំនាញ​ អ្នកស្រាវជ្រាវ មក​ពី​បណ្តា​គ្រឹះស្ថាន​ឧត្តមសិក្សា ក្រុម​ហ៊ុន​ឯកជន ស្ថាប័ន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ អង្គការ​ក្រៅរដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាលប្រមាណជិត​១រយនាក់ មកពី​១៧ប្រទេស​នៅទូទាំងពិភពលោក បាន​ចូលរួម​សន្និសីទអន្តរជាតិ SKIMA ដែលរៀបចំ​ឡើង​ដោយ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្រ្ត​កម្ពុជា (ខេមតិច)។

លោក អាឡាំហ្គៀ ហូសេន (Alamgir Hossain) សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យខេមតិច បានមានប្រសាសន៍​ថា នេះជាលើកទីពីរដែលសន្និសីទអន្តរជាតិប្រារព្ធនៅប្រទេសកម្ពុជា និងជាលើកទីមួយ ដែលខេមតិច សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសដទៃទៀត រៀបចំសន្និសីទអន្តរជាតិ SKIMA នៅប្រទេសកម្ពុជា ជាមួយនឹងគោលបំណង៣ គឺ ១.លើកកម្ពស់ដំណោះស្រាយជាក់ស្តែងសម្រាប់ការអភិវឌ្ឍឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព, ២.ប្រមូលផ្តុំអ្នកជំនាញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អ្នកស្រាវជ្រាវ អ្នកជំនាញគ្រប់គ្រង អនុវត្តចំណេះដឹងវិស្វកម្មសូហ្វវែរ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន និង ៣.ផ្តល់វេទិកាសម្រាប់ការចែករំលែកគំនិត បទពិសោធន៍ និងទស្សនៈផ្សេងៗ។

បើតាម​ការ​បញ្ជាក់របស់​លោក អាឡាំហ្គៀ សន្និសីទអន្តរជាតិនេះ ធ្លាប់បានរៀបចំនៅបណ្តាបស្ចឹមប្រទេស និងអាស៊ីជាច្រើនលើករួចមកហើយ ដើម្បីផ្តល់ឱកាសឱ្យអ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកអនុវត្តមកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សា ក្រុមហ៊ុនឯកជន ស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាល បានជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងទស្សនៈផ្សេងៗ​ប្រកបដោយភាពច្នៃប្រឌិតក្នុងគោលដៅអភិវឌ្ឍ និងអនុវត្តបច្ចេកវិទ្យាឆ្លាតវៃ ដើម្បីសម្រេចបាននូវ​កំណើន​សេដ្ឋកិច្ចប្រកប​ដោយចីរភាពស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាឆ្ពោះទៅ​រកបរិវត្តកម្មឌីជីថលប្រកបដោយចីរភាពសម្រាប់គ្រឹះស្ថានឧត្តមសិក្សានាពេលអនាគត។

នៅក្នុងពិធីបើកសន្និសីទអន្តរជាតិនេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គៀតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានវាយតម្លៃខ្ពស់ពីសារៈសំខាន់នៃអង្គសន្និសីទ និងសា្វគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអ្នកចូលរួមទាំងអស់។ ឯកឧត្តម បានសង្កត់ធ្ងន់ថា សន្និសីទនេះ បានផ្តល់ឱកាសដ៏​ពិសេសដល់អ្នកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អ្នកស្រាវជ្រាវ អ្នកជំនាញគ្រប់គ្រង អនុវត្តចំណេះដឹងវិស្វកម្មសូហ្វវែរ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន ក្នុងការចែករំលែកគំនិត បទពិសោធន៍ និងទស្សនៈផ្សេងៗសំដៅ​លើកកម្ពស់​ដំណោះស្រាយ​ជាក់ស្តែងសម្រាប់ការអភិវឌ្ឍឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។

សូម​បញ្ជាក់ថា សន្និសីទ SKIMA មានគោលបំណងដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងទស្សនៈផ្សេងៗពាក់ព័ន្ធនឹងកាលានុវត្តភាព និងបញ្ហាប្រឈមនានានៃបរិវត្តកម្មឌីជីថលសម្រាប់ស្ថាប័ន ដូចជា ហិរញ្ញវត្ថុ ធនធានមនុស្ស បណ្ណាល័យ កីឡា ប្រព័ន្ធគ្រប់គ្រងការសិក្សា ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-learning) ការរៀនលាយបញ្ចូលគ្នា (Blended learning) ការរៀនតាមកម្មវិធីទូរស័ព្ទ (M-learning) និងការរៀន តាមកម្មវិធីនិម្មិត/ហ្គេម(VR/game-based learning) ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥