ភ្នំពេញ – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វិញ្ញាសាប្រឡងបាក់ឌុបឆ្នាំនេះ នឹងមិនបែកធ្លាយដើម្បីធានាបាននូវយុត្តិធម៌មួយសម្រាប់សិស្សទាំងអស់ ក៏ដូចជាជួយឱ្យដំណើរការប្រឡងមានភាពរលូន។ ឯកឧត្តមបណ្ឌិតសភាចារ្យ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាកឌុប នាព្រឹកថ្ងៃទី០៥ ធ្នូ ឆ្នាំ២០២២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
រដ្ឋមន្រ្តីក្រសួងអប់រំបញ្ជាក់បន្ថែមថា នៅពេលធ្វើកំណែទម្រង់ប្រឡង គឺក្រសួងគិតពីការបែកធ្លាយវិញ្ញាសាជាអាទិភាព ដោយសារនេះជាការធានាថា កុំឱ្យការប្រឡងមានភាពរញ៉េររញ៉ៃ។ ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា ដើម្បីជាការធានាលើចំណុចនេះ ទី១.អ្នកដែលធ្វើវិញ្ញាសាត្រូវមានតួនាទីមួយខ្ពស់ដែលជាការទទួលខុសត្រូវ គឺទទួលខុសត្រូវចំពោះមុខក្រសួងអប់រំ និងទទួលខុសត្រូវមុខច្បាប់។ ទី២. នៅក្នុងការថតចម្លង គឺរក្សាការសំងាត់ សូម្បីអ្នកដែលចេញវិញ្ញាសាដឹងតែមុខវិជ្ជាមួយប៉ុន្តែមិនមាននរណាម្នាក់ដឹងថាមុខវិជ្ជាផ្សេងទៀតចេញអ្វីឡើយ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
“សុវត្ថិភាពប្រធានវិញ្ញាសាដើរតួនាទីសំខាន់ជាងគេ ទើបយើងត្រូវគិតថារៀបចំយន្តការប្រឡងយ៉ាងម៉េចដើម្បីកុំឱ្យមានភាពរញេររញៃ ឬមានការបែកធ្លាយវិញ្ញាសា”
រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់បន្ថែមថា អ្នករៀបចំវិញ្ញាសា ជាអ្នកដែលមានទំនួលខុសត្រូវខ្ពស់ រៀបចំប្រធានវិញ្ញាសាតាមុខវិជ្ជា។ ប្រសិនបើវិញ្ញាសាណាមួយត្រូវបានបែបធ្លាយ នឹងមានការទទួលខុសត្រូវទៅតាមបទបញ្ញត្តិច្បាប់ នៅក្នុងបទបញ្ញត្តិសម្រាប់គណៈមេប្រយោគ គឺនឹងទទួលទោសដូចសិស្សដែលបានប្រព្រឹត្តកំហុសដែរ។

សម្រាប់ឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥១៧៤បន្ទប់។ ក្នុងនោះ មានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២៧៥៦នាក់។ ជាពិសេស អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី-ខេត្តចំនួន២៧០០នាក់៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/09/2026
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2025
កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2024
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្សនារីដែលរស់នៅតាមបណ្តាខេត្តដែលកំពុងសិក្សា...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈអាន ចនផន ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/03/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/05/2023
កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2023
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































