ព្រះវិហារ – ជីវៈវិទ្យាក៏ជាមុខវិជ្ជាលំបាកមួយដែរក្នុងចំណោមមុខវិជ្ជាប្រឡងផ្សេងទៀតសម្រាប់សិស្សជ្រើសយកថ្នាក់វិទ្យាសាស្ត្រពិតព្រោះមានទាំងសំណួរចម្លើយ និងលំហាត់រួមបញ្ចូលគ្នា ។ នេះជាការលើកឡើងរបស់អ្នកគ្រូ ឌី សុភ័ក្រណា ជាគ្រូបង្រៀននៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ នៃខេត្តព្រះវិហារ ។
អ្នកគ្រូ ឌី សុភ័ក្រណា បន្តថា ជីវវិទ្យាមិនងាយស្រួល ក៏មិនពិបាកពេកដែរព្រោះក្នុងមុខវិទ្យានេះតម្រូវឱ្យសិស្សសិក្សាទាំងទ្រឹស្ដី ការអនុវត្តលំហាត់ និងស្រាវជ្រាវមួយចំនួនផងដែរ ។ អ្នកគ្រូបានបន្តថា សម្រាប់សិស្សដែលមានគម្រោងសិក្សាថ្នាក់វិទ្យាសាស្ត្រពិត ឬមានក្ដីស្រមៃរៀនជំនាញដែលទាក់ទងគួរតែយកចិត្តទុកដាក់ជីវវិទ្យាចាប់តាំងពីថ្នាក់ទី១០ ព្រោះថា គ្រឹះនៃជីវៈវិទ្យាត្រូវសិក្សាឱ្យបានច្បាស់អំពីរូបភាព វីដេអូនៃមេរៀន និងការស្រាវជ្រាវលើរុក្ខជាតិ និងសត្វជាដើម ។

អ្នកគ្រូឯកទេសជីវៈវិទ្យារូបនេះបានបន្ថែមថា ដើម្បីទទួលបានលទ្ធផលល្អក្នុងការសិក្សាមុខវិជ្ជានេះ សិស្សត្រូវសិក្សាតាមរយៈវីដេអូ និងរូបភាពឱ្យបានច្បាស់លាស់ ដោយសារថា បើសិនជាសិស្សយល់ច្បាស់អំពីវីដេអូ និងរូបភាពពួកគាត់អាចនឹងងាយស្រួលក្នុងការរលឹកអំពីលំនាំ នៃការដំណើរការវិវត្តន៍របស់រុក្ខជាតិ សត្វ ឬវដ្តនៃកោសិការផ្សេងៗតាមលំដាប់លំដោយនឹងបានត្រឹមត្រូវ ។
លោកស្រី ឌី សុភ័ក្រណា បានបន្ថែមថា ប្រសិនបើសិស្សចង់ទទួលបានលទ្ធផលល្អក្នុងការសិក្សាក៏ដូចជាការប្រឡងជីវវិទ្យា ពួកគាត់គួរតែធ្វើការផ្ចង់ស្មារតី និងតាំងចិត្តឱ្យស្ងប់ក្នុងការឆ្លើយសំនួរ និងធ្វើលំហាត់ ។ ក្នុងករណីដែលភ្លេចចម្លើយ ឬរូបមន្តក្នុងការប្រឡង សិស្សគួរតែបិទភ្នែក និងសមាធិបន្តិចដើម្បីរកនឹកនូវធ្វើដែលធ្លាប់បានរៀនកន្លងមក ។

ជារួមលោកស្រី ឌី សុភ័ក្រណា អ្នកគ្រូនៃវិទ្យាល័យវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ សូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ធ្វើការខិតខំប្រឹងប្រែងរៀនសូត្រគ្រប់មុនវិជ្ជាឱ្យបានច្បាស់លាស់ និងមានកម្រិតល្អស្មើៗគ្នាទើបអាចទទួលបានលទ្ធផលការសិក្សាល្អ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ ឯកឧត្ដមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសជ្រើសរើសនិស្សិតចំនួន១៥នាក់ដើម្បីសិក្សាថ្នាក់...
ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2023
សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2024
ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...
ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2024
តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និងបណ្ឌិត ពីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2025
រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៤០-៦០កន្លែង ដល់សិស្សនិស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2025
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...






























