៥គន្លឹះ ក្នុងការ​ប្រើប្រាស់អ៊ីនធឺណេតប្រកបដោយសុវត្ថិភាព ផ្សារភ្ជាប់ទំនាក់ទំនង និង​មានភាពច្នៃប្រឌិត

បច្ចុប្បន្នមនុស្សស្ទើរតែគ្រប់គ្នា​ប្រើប្រាស់អ៊ីនធឺណេតសម្រាប់តាមដានព័ត៌មាន កម្សាន្ត ស្រាវជ្រាវ ទិញ-លក់ សិក្សា ក៏​ដូចជា​ការ​អនុវត្ត​ភារកិច្ច​ប្រចាំថ្ងៃជាច្រើនទៀត។ តើធ្វើយ៉ាងដូចម្តេចដើម្បីឱ្យ​ការ​ប្រើប្រាស់អ៊ីនធឺណេត​របស់អ្នកមានសុវត្ថិភាព ហើយ​ជាមួយ​គ្នានេះ តើត្រូវភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ក្រុមគ្រួសារ យ៉ាង​ដូចម្តេច?

នៅក្នុងអត្ថបទនេះ យើង​នឹង​ចែក​រំលែក​នូវ​គន្លឹះចំនួន៥ ដែលណែនាំដោយអង្គការ​យូណេសេហ្វ ក្នុងការ​ប្រើប្រាស់​អ៊ីនធឺណេត​ប្រកបដោយសុវត្ថិភាព ផ្សារភញជាប់​ទំនាក់ទំនង និង​មានភាពច្នៃប្រឌិត៖

គន្លឹះទី១ ៖ មិនថាអ្នកលេងហ្គេម ឬបណ្តាញសង្គមនោះ​ទេ ត្រូវមានការប្រុងប្រយ័ត្ន​ នៅពេល​អ្នក​ភ្ជាប់ទំនាក់ទំនង​ជាមួយនរណាម្នាក់​នៅលើប្រព័ន្ធអនឡាញ។ តើអ្នក​បានយល់ដឹងអំពីការកំណត់​ឯកជនភាព និង​សុវត្ថិភាព​បានកម្រិតណា? សូមស្វែងយល់ពីរបៀប​ប្លុក ឬរាយការណ៍​មាតិកា ឬនរណាម្នាក់​ដែលធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍មិនល្អ។

គន្លឹះទី២ ៖ រក្សាមិត្តភាពរបស់អ្នកទាំងក្នុង និង​ក្រៅប្រព័ន្ធឌីជីថល។ គិតអំពីរបៀបរក្សា​ទំនាក់ទំនង​ដ៏មានន័យ និង​ចែក​រំលែក​ពេលវេលា ដែលមានគុណភាពជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ សួរ​ខ្លួន​អ្នកថា តើថ្ងៃនេះ អ្នក​បាន​ឆ្លៀត​ពេល​បានសួរសុខទុក្ខ​មនុស្សជាទីស្រឡាញ់ដែរ ឬទេ?

គន្លឹះទី៣ ៖ ប្រើប្រាស់ពេលវេលា​ដែលអ្នកចំណាយពេលអនឡាញ​ដោយមានស្មារតី ឬពេលប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិច​របស់អ្នក។ អ្នក​អាច​កំណត់ពេល​វេលា​ទៀងទាត់ណាមួយ ធ្វើសកម្មភាព​ដែលអ្នកចូលចិត្ត ឬជួបជុំ​ក្រៅ ប្រព័ន្ធអ៊ីនធឺណេត។ តើការ​កំណត់ពេលវេលាច្បាស់លាស់បានជួយដល់​ការ​គ្រប់គ្រងពេលវេលា​អនឡាញ​របស់អ្នក​ដែរ ឬទេ?

គន្លឹះទី៤ ៖ សូមចងចាំថា មិន​មែន​គ្រប់យ៉ាង​ដែលអ្នកឃើញនៅលើបណ្តាញ​សង្គម​សុទ្ធតែជាការពិតនោះទេ ហើយ​ព្យាយាម​កុំកំណត់​ការ​រំពឹងទុក​ដែលមិន​ពិតប្រាកដ​សម្រាប់ខ្លួនអ្នក។ តើមាតិកា​បែបណា​ដែលអ្នក​យល់ថា គួរ​ឱ្យ​ចាប់អារម្មណ៍ មានប្រយោជន៍​ ឬ​ផ្តល់ក្តីសង្ឃឹម​ដល់អ្នក?

គន្លឹះទី៥ ៖ ពិចារណាពីបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតដែលជួយគាំទ្រ​សិទ្ធ ក្នុងការ​បង្ហាញ​ពីភាពជាខ្លួន​អ្នក និងមាតិកា​ដែលអ្នក​ចូលចិត្ត។ តើអ្នក​បង្កើតមាតិកា ឬសហគមន៍​បែបណាដែលជំរុញចិត្តអ្នក?៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..