សាកលវិទ្យាល័យខេមតិច សហការជាមួយក្រសួងពាក់ព័ន្ធ ជំរុញការផ្សព្វផ្សាយពីច្បាប់ និងចំណេះដឹងកម្មសិទ្ធិបញ្ញាក្នុងវិស័យស្រាវជ្រាវ និងនវានុវត្តន៍

សាកលវិទ្យាល័យខេមតិច សហការជាមួយក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ប្រកាសនីយបត្រតក្កកម្ម និងចំណេះដឹងកម្មសិទ្ធិបញ្ញា» ដើម្បីបញ្ជ្រាបការយល់ដឹងគ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជនក្នុងប្រទេសកម្ពុជា អំពីសារៈសំខាន់ និងដំណើរការក្នុងការស្នើសុំប្រកាសនីយបត្រតក្កកម្ម និងចំណេះដឹងកម្មសិទ្ធិបញ្ញាឱ្យកាន់តែមានប្រសិទ្ធភាព។

សាស្ត្រាចារ្យបណ្ឌិត ឡេង ភីរម្យ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យខេមតិច អំឡុងពេលថ្លែងសន្ទរកថា។

សាស្ត្រាចារ្យបណ្ឌិត ឡេង ភីរម្យ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យខេមតិច បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ រាជរដ្ឋាភិបាល និងក្រុមហ៊ុនសហគ្រាស គឺដើម្បីផ្សព្វផ្សាយពីច្បាប់ និងចំណេះដឹងទាំងឡាយទាក់ទងនឹងប្រកាសនីយបត្រតក្កកម្ម និងចំណេះដឹងកម្មសិទ្ធិបញ្ញាឱ្យកាន់តែទូលំទូលាយ ក៏ដូចជាលើកស្ទួយដល់ការស្រាវជ្រាវនិងនវានុវត្តន៍ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ក្លាយជាប្រទេសប្រាក់ចំណូលខ្ពស់។

លោកបណ្ឌិត សៀវ សុខលី អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានបញ្ជាក់ផងដែរ អំពីសារៈសំខាន់នៃការពង្រឹង ការផ្ទេរបច្ចេកវិទ្យារវាងសាកលវិទ្យាល័យ និងដៃគូឧស្សាហកម្ម ដើម្បីសម្រេចបាននូវទម្រង់សេដ្ឋកិច្ចផ្អែកលើចំណេះដឹង (knowledge-based economy) ឱ្យស្របតាមការវិវត្តន៍នៃបរិបទសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាពិភពលោកទាំងមូល។

លោកបណ្ឌិត សៀវ សុខលី អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អំឡុងពេល ថ្លែងសន្ទរកថា។

សាស្ត្រាចារ្យបណ្ឌិត ឡេង ភីរម្យ បានសង្កត់ធ្ងន់ថា ការស្នើសុំប្រកាសនីយបត្រតក្កកម្ម និងចំណេះដឹងកម្មសិទ្ធិបញ្ញា មានសារៈសំខាន់សម្រាប់អ្នកស្រាវជ្រាវ ឬសាកលវិទ្យាល័យក្នុងការជំរុញការផ្ទេរបច្ចេកវិទ្យា ឱ្យជោគជ័យដោយធានាបាន ថាលទ្ធផល និងគំនិតច្នៃប្រឌិត ដែលចេញពីអ្នកស្រាវជ្រាវ និងមហាវិទ្យាល័យ នឹងទទួលបានការការពារខាងកម្មសិទ្ធិបញ្ញា។

គួរជម្រាបជូនថា កម្មវិធីនេះ បានរៀបចំឡើង នាថ្ងៃសុក្រ ទី០៩ ខែឧសភា សប្ដាហ៍កន្លងទៅ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធចំនួន២១ រួមមាន គ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជន ជាពិសេស សហគ្រាសធុនតូចនិងមធ្យម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2026

អាហារូបករណ៍រដ្ឋាភិបាលចិន ១០០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...