ភ្នំពេញ – លោក យក់ ស៊ីលឿន ជានាយករង និងគ្រូបង្រៀនមុខវិជ្ជា អក្សរសាស្រ្តខ្មែរ វិទ្យាល័យហ៊ុនសែន ឈើតុំ ខេត្តពោធិ៍សាត់ ត្រូវបានគណៈកម្មការប្រកាសជាប់ជ័យលាភីជាគ្រូបង្រៀនសិស្សឱ្យទទួលបានពិន្ទុខ្ពស់ជាងគេ ក្នុងចំណោមបុគ្គលិកអប់រំចំនួន ១១ រូប កាលពីទិវាគ្រូបង្រៀន៥តុលា កន្លងទៅនេះ ដោយលោកក៏បានទទួលគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោក យក់ ស៊ីលឿន បានសម្តែងនូវមោទនភាព ចំពោះការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តរបស់លោកក្នុងការបង្រៀនសិស្សរហូតពួកគេទទួលបានពិន្ទុខ្ពស់ជាងគេ ក្នុងការប្រឡងសិស្សពូកែកន្លងមក។ បើតាមលោក ស៊ីលឿន មុខវិជ្ជាអក្សរសាស្រ្តខ្មែរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងតម្រូវឱ្យមានវិញ្ញាសាតែមួយមុខ គឺការសរសេរសំណេរតែងសេចក្ដី។ លោកថា ដើម្បីឱ្យសិស្សពូកែតែងសេចក្តី រាល់ការបង្រៀនរបស់លោកគ្រូ គឺត្រូវតែពង្រឹងឱ្យសិស្សចេះអានរឿងអក្សរសិល្ប៍ក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំឱ្យបានច្រើន។

លើសពីនេះ ក៏ត្រូវបង្រៀនសិស្សពីគំនិតសំខាន់ៗក្នុងការសរសេរសំណេរតែងសេចក្ដី ដូចជា តើសរសេរបែបម៉េចដើម្បីទទួលបានពិន្ទុល្អ ? ហើយត្រូវយកចិត្តទុកដាក់អនុវត្តប្រឡងជាប្រចាំខែផង ប្រឡងផ្ទាល់ផង ដើម្បីដឹងថា សមត្ថភាពនៃការបង្ហាញពីគំនិតរបស់សិស្សមានប៉ុណ្ណា។
លោកគ្រូ យក់ ស៊ីលឿន
“ក្នុងនាមខ្ញុំជាគណៈគ្រប់គ្រងក៏ដូចជាគ្រូបង្រៀនមានសេចក្ដីសោមនស្សយ៉ាងក្រៃលែង ចំពោះលទ្ធផលនៃការបង្រៀនរបស់ខ្ញុំបាទ ក៏ដូចជាការពង្រឹងសមត្ថភាពរបស់សិស្សានុសិស្ស ជាទំពាំងស្នងឬស្សី ដើម្បីទទួលបានចំណាត់ថ្នាក់ពិតប្រាកដ និងទទួលបានការងារនៅថ្ងៃអនាគត ជាពិសេសជួយឱ្យប្រទេសជាតិមានការអភិវឌ្ឍទៅមុខ ”
គ្រូបង្រៀនឆ្នើមមុខវិជ្ជាអក្សរសាស្រ្តខ្មែររូបនេះ បញ្ជាក់បន្ថែមថា ខណៈជិតដល់ថ្ងៃប្រឡងបាក់ឌុបខាងមុខនេះ លោកនៅតែបន្តអនុវត្តនូវវិធីសាស្រ្តបង្រៀន ជំរុញសិស្សអានរឿងឱ្យចាំច្បាស់ពីសមកម្មភាពតួអង្គនៅក្នុងរឿង និងឱ្យសិស្សយល់ច្បាស់ថា សកម្មភាពតួអង្គនៅក្នុងអក្សរសិល្ប៍ឆ្លុះបញ្ចាំពីបញ្ហាសង្គមអ្វីខ្លះ? ដើម្បីអាចជួយឱ្យសិស្សប្រឡងជាប់។

ជាមួយគ្នានេះ លោក យក់ ស៊ីលឿន ក៏បានសូមណូមពរ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់សិក្សារៀនសូត្រ ជាពិសេសត្រូវដឹងពីតម្លៃនិងកាតព្វកិច្ចរបស់ខ្លួនថា តើត្រូវអនុវត្តគោលជំហបែបណាដើម្បីប្រឡងជាប់សញ្ញាបត្របាក់ឌុប និងអាចបន្តសិក្សានៅសាកលវិទ្យាល័យបាននៅថ្ងៃខាងមុខ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើសនិស្សិតអន្តរជាតិ២ពាន់នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់
អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅវិទ្យាស្ថានភាសាបរទេស និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២២កន្លែង សម្រាប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានភាសាបរទេស...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។






























