ប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្នកាន់តែមានការរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះមាតិការដែលផ្សាយចេញមិនមែនសុទ្ធតែអាចប្រើប្រាស់បានទាំងអស់នោះទេ ព្រោះការផ្សព្វផ្សាយមួយចំនួនមិនមានការត្រួតពិនិត្យ និងគិតគូរពីផលប៉ះពាល់នៅក្នុងសង្គមនោះឡើយ។ ហេតុផលនេះហើយ ដែលតម្រូវឱ្យប្រជាជន ក៏ដូចជាយុវជនចាំបាច់ត្រូវស្វែងយល់អំពីការកំណត់ នៃប្រភេទមាតិកា។
យុវជន ស៊ឹម ចាន់សំណាង និស្សិតទំនាក់ទំនងអន្តរជាតិឆ្នាំទី៤ នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់ដែលអាចពាំនាំនូវចំណេះដឹង និងព័ត៌មានលម្អិតបន្ថែមដើម្បីវិភាគ និងឆ្លុះបញ្ចាំងសង្គមឱ្យមានភាពទូលាយជាងមុន។ នៅក្នុងបរិបទជំងឺរាតត្បាតកូវីដ១៩ កាន់តែជំរុញឱ្យយុវជនចំណាយពេលជាច្រើនក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ។ ចាន់សំណាង សង្កេតឃើញថា បច្ចុប្បន្នយុវជនមួយចំនួនរួមទាំងលោកផងដែរ បានជួបប្រទះបញ្ហាដែលទទួលបានព័ត៌មានមិនពិតជាច្រើន ដែលធ្វើឱ្យពិបាកក្នុងការសម្រេចចិត្តទៅលើរឿងអ្វីមួយ ហេតុដូច្នេះហើយទើបការយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់។

កញ្ញា ស៊ីវត្ថា ពេជ្រម៉ារីតា ជានិស្សិតសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ ក៏បានលើកឡើងដែរថា នៅក្នុងមុខជំនាញរបស់នាងដែលរៀននាពេលបច្ចុប្បន្ន គឺតម្រូវឱ្យតាមដានព័ត៌មានជាប្រចាំ ដែលជាហេតុបណ្តាលឱ្យនាងជួបនូវផលលំបាកក្នុងការកំណត់ប្រភេទព័ត៌មានដែលអាចទុកចិត្តបាន។ ដោយនេះជាកត្តានាំឱ្យនាងចាប់អារម្មណ៍អំពីវគ្គខ្លីៗដែលបង្រៀនអំពីអក្ខរកម្មព័ត៌មាន។
កញ្ញា ស៊ីវត្ថា ពេជ្រម៉ារីតា
“ទោះរៀនជំនាញអ្វីក៏ដោយ ការសិក្សាបន្ថែមជំនាញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយជាបំណិនបន្ថែមមិនអាចខ្វះបាន”
ចំណែក យុវជន អាត ច័ន្ទប៊ុនឆេង ជានិស្សិតផ្នែកព័ត៌មានវិទ្យា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានលើកឡើងដែរថា ក្នុងនាមជាអ្នកសិក្សាផ្នែកបច្ចេកវិទ្យាពេលខ្លះក៏មានការថ្លោះធ្លោយពេលចូលទៅកាន់គេហទំព័រដែលបង្កើតដោយជនឆបោកមួយចំនួនផងដែរ។ ប៉ុន្តែពេលដែលឈ្វេងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ វាបានពង្រឹងការប្រុងប្រយ័ត្នរបស់ខ្លួនអំពីការចូលទៅក្នុងកម្មវីធីនីមួយៗបានប្រសើរជាងមុន។

សម្រាប់យុវជន គ្រុយ ស៊ីងអ៊ីង និស្សិតទំនាក់ទំនងអន្តរជាតិ នៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា មានយោបល់មិនសូវខុសគ្នាពីយុវជនខាងលើប៉ុន្មានឡើយ យុវជន ស៊ីងអ៊ីង បញ្ជាក់ថា បំណិនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ អាចឱ្យខ្លួនអាចប្រើប្រភពព័ត៌មានដើម្បីស្វែងរកករណីសិក្សាពីឯកសារ ដើម្បីប្រើប្រាស់នៅក្នុងមហាវិទ្យាល័យដោយមានទំនុកចិត្ត។
យុវជន គ្រុយ ស៊ីងអ៊ីង
“ខ្ញុំយល់ថា ការសិក្សាពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ មិនត្រឹមតែកាត់បន្ថយពីការឆបោកនោះទេ ប៉ុន្តែវាកាត់បន្ថយការប្រើប្រាស់ពេលវេលាច្រើនក្នុងការស្វែងរកប្រភពព័ត៌មាន និងថែមទាំងដឹងពីផលប៉ះពាល់នៃបណ្តាញសង្គមបានច្រើនជាងមុន”
គួរបញ្ជាក់ថា ការសិក្សាអំពីអក្ខរកម្មប្រព័ន្ធផ្សាយគឺជាការសិក្សាអំពីការចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព និងចេះកំណត់សម្គាល់ពីវត្ថុបំណង នៃមាតិការនីមួយៗនៅលើបណ្តាញសង្គម ដែលរួមមានទាំងអត្ថបទ វីដេអូ និងការចែករំលែកនានា។ ទន្ទឹមគ្នានោះ ក៏ជួយឱ្យយើងចេះវិភាគព្រឹត្តិការណ៍ វិភាគអ្នកចែកចាយមាតិកា និងចេះបង្កើតមាតិកាល្អៗដោយខ្លួនឯងដើម្បីជាប្រយោជន៍ក្នុងសង្គម៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ ១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិធីសាស្ត្របង្រៀនភាសាបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2026
ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2023
កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

រដ្ឋាភិបាលឆែក ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក បានប្រកាសពីការបើកទទួលពាក្យស្នើសុំអាហារូបករណ៍ជាផ្លូវការសម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨ ដល់និស្សិតកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា...

៤គន្លឹះ អាចជួយអ្នកឱ្យទទួលបានអាហារូបករណ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2025
ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀមខ្លួនឱ្យរួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាសអាហារូបករណ៍៥៥កន្លែងទៅសិក្សានៅប្រទេសថៃ ពីគម្រោងអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រី សិរិថន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានប្រកាសដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅព្រះរាជាណាចក្រថៃ ដោយពេលនេះ គម្រោងព្រះរាជូបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































