ភ្នំពេញ – សន្និសីទយុវជនអាស៊ាន ត្រូវបានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ដោយផ្តើមកាលពីថ្ងៃសុក្រ (៧ តុលា) នៅសាកលវិទ្យាល័យខេមតិច រាជធានីភ្នំពេញ ដោយមានយុវជនពីបណ្តាប្រទេសក្នុងតំបន់អាស៊ានប្រមាណ១០០នាក់ចូលរួមដោយផ្ទាល់ និងតាមអនឡាញ ដើម្បីពិភាក្សាលើប្រធានបទ “កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩”។
លោក Senjaya Mulia ប្រធានអង្គការយុវជនអាស៊ាន ហៅកាត់ថា AYO មានប្រសាសន៍ថា សន្និសិទយុវជនអាស៊ាននេះបានបង្កើតឡើងនៅឆ្នាំ២០១៨នៅប្រទេសសិង្ហបុរី និងបន្តបន្ទាប់នៅប្រទេសផ្សេងៗនៃប្រទេសអាស៊ាន ។ លោក Senjaya Mulia បានបន្តថា នៅឆ្នាំ២០២២នេះ AYO បានបង្កើតសន្និសិទយុវជនអាស៊ាន(AYC)ឡើងក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩» ដែលនឹងផ្តោតសំខាន់លើការចូលរួមពីសំណាក់យុវជនចំពោះការអនុវត្តគោលការណ៍សន្តិភាព ស្ថេរភាព សាមគ្គីភាព ឯកភាព ភាពរុងរឿង និងនិរន្តភាព នៅក្នុងតំបន់អាស៊ាន ដែលស្របទៅនឹងតួនាទីប្រធាននៃអាស៊ានរបស់ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ ក្រោមមូលបទ « អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។

លោក Senjaya Mulia បានបន្ថែមថា សន្និសីទយុវជនអាស៊ាន(AYC)២០២២ នឹងប្រារព្ធឡើងក្នុងគោលបំណងពិភាក្សាលើសរសរស្តម្ភចំនួន៣របស់អាស៊ានគឺ សហគមន៍នយោបាយសន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និង សហគមន៍វប្បធម៍អាស៊ាន ដែលមានការចូលរួមជជែកវែកញែកពីសំណាក់យុវជនអាស៊ានដែលមកពីបណ្ដាប្រទេសនៃតំបន់អាស៊ាន ។
ប្រធានអង្គការយុវជនអាស៊ានរូបនេះថា សន្និសីទយុវជនអាស៊ាននេះផ្ដល់ប្រយោជន៍ដល់យុវជនលើសពីចំណេះដឹង បញ្ហា ដំណោះស្រាយ ការផ្លាស់ប្ដូរ ការអភិវឌ្ឍន៍ គឺធ្វើឱ្យយុវជនមានឱកាសក្នុងការសាកល្បង និងបង្កើតអ្វីដែលថ្មីសម្រាប់ការរីកចម្រើនដល់ប្រទេសជាតិ និងមិត្តភាពនៃប្រទេសទាំងអស់ក្នុងអាស៊ាន ។

បើតាម កញ្ញា ណយ ឆវិន មន្រ្តីផ្នែកកិច្ចការនិស្សិត នៃសាកលវិទ្យាល័យ ខេមតិច បានបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំសន្និសីទនេះឡើង ក្នុងគោលបំណង១.ការទទួលស្គាល់ភាពជាប្រធានអាស៊ានរបស់កម្ពុជា, ២.ការបោះពុម្ភផ្សាយឯកសាររបស់ អង្គការយុវជនអាស៊ាន (AYO) នូវឯកសារស្រាវជ្រាវក្រោមចំណងជើង “ការអភិវឌ្ឍន៍ចេរកាលនៃអាស៊ាន៖ ការចូលរួមរបស់យុវជន” និង ៣.បង្កើតទំនាក់ទំនងរវាង តំណាងសមាជិករដ្ឋនៃសមាគមអាស៊ាន, ស្ថាប័នឯកជន, ធុរកិច្ច, ចលនាសង្គមស៊ីវិល, ស្ថាប័នអប់រំ និងផ្សព្វផ្សាយ, អង្គការអន្តរជាតិ, ដៃគូពីសំណាក់សកលវិទ្យាល័យនានា, សមាគមសិស្ស និងនិស្សិត៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2025
កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2025
កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/11/2023
បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាសដល់និស្សិតស្រ្តីកម្ពុជា ទៅសិក្សានៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/07/2023
កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2025
សាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2025
កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។





































































