គន្លឹះ ៦យ៉ាងសម្រាប់គ្រូកម្រិតបឋមសិក្សាអនុវត្តក្នុងការបង្រៀនសិស្សឱ្យមានប្រសិទ្ធភាព

ក្នុងវ័យរៀនថ្នាក់បឋមសិក្សា ជាពេលដែលកុមារស្ថិតក្នុងដំណាក់កាល «ប្រតិបត្តិជាក់ស្ដែង» អាចមានសមត្ថភាពក្នុងការអនុវត្តប្រតិបត្តិការ អភិរក្ស ចំណាត់ថ្នាក់ និងការរៀបជាស៊េរី កុមារមានប្រព័ន្ធគិតបែបសមហេតុផលពេញលេញ តែនៅផ្សារភ្ជាប់ជាមួយនឹងរូបភាពជាក់ស្ដែង ឬបញ្ញត្តិរូបីនៅឡើយ។ សមហេតុផលនេះ ត្រូវឈរលើមូលដ្ឋាន នៃស្ថានភាពជាក់ស្តែង ដែលអាចចាត់តាំង និងចាត់ថ្នាក់បាន។

នៅក្នុងបាឋកថាទិវាជាតិអំណាន ស្ដីពីការអភិវឌ្ឍភាសា និងទ្រឹស្ដីនៃការអភិវឌ្ឍកុមារ និពន្ធដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានបង្ហាញផងដែរថា ក្នុងការស្ថិតក្នុងដំណាក់កាលនេះ ពួកគេអាចមានសមត្ថភាព ក្នុងការរៀបចំបន្ទប់របស់ខ្លួន ទោះបីមិនចាំបាច់ដោះស្រាយបញ្ហាក៏ដោយ។ ផ្ទុយទៅវិញ ក្នុងវ័យនេះកុមារមិនទាន់មានសត្ថភាព ក្នុងការគិតតាមបែបសម្មតិកម្ម ដោះស្រាយបញ្ហាអរូបី ដែលទាមទារឱ្យគេសម្របសម្រួលកត្តាជាច្រើនក្នុងពេលតែមួយ។ ដូចនេះ នៅសាលាបឋមសិក្សា កុមារស្ថិតក្នុងដំណាក់កាល «ប្រតិបត្តិជាក់ស្តែង» ចាប់ផ្តើមគិតបែបសមហេតុផល នៅពេលចូលរៀនថ្នាក់ទី១ ទី២ និងទី៣។ ក្នុងនោះ ចាប់ពីថ្នាក់ទី៤ទៅសិស្សមានការលូតលាស់ប្រព័ន្ធគិតបែបសមហេតុផលយ៉ាងពេញលេញ។

ជាមួយគ្នានេះ មានគន្លឹះមួយចំនួនដែលគ្រូកម្រិតបឋមសិក្សាអាចអនុវត្ត ដើម្បីបង្រៀនសិស្សក្នុងវ័យនេះឱ្យមានប្រសិទ្ធភាព រួមមាន៖

១.បន្តបង្រៀនសិស្សដោយប្រើប្រាស់វត្ថុ និងសម្ភារឧបទេសជាក់ស្តែង ៖ គ្រូកម្រិតបឋមសិក្សាត្រូវបន្តបង្រៀនសិស្សដោយប្រើប្រាស់វត្ថុនិងសម្ភារឧបទេសជាក់ស្តែងជាពិសេសនៅពេលបង្រៀនមេរៀនពិបាកៗ ។ ឧទាហរណ៍ ក្នុងការបង្រៀនប្រវត្តិសាស្ត្រ គ្រូអាចប្រើគំនូរបំប្រួញកាលបរិច្ឆេទ (timelines) ដែលសិស្សមើលទៅងាយយល់ ហើយក្នុងការបង្រៀនវិទ្យាសាស្ត្រ គេត្រូវប្រើរូបភាព 3D។ គ្រូអាចប្រើផែនទីគំនិតក្នុងការបង្រៀន ដើម្បីបង្ហាញទំនាក់ទំនងរវាងហេតុ និងផល និងរវាងបញ្ហាមួយទៅបញ្ហាមួយទៀត។

២. បន្តផ្តល់ឱកាសឱ្យក្មេងពិសោធជាមួយវត្ថុផ្សេងៗ ៖ ការបង្រៀនដោយប្រើប្រាស់ពិសោធន៍ជាក់ស្តែង ដើម្បីបង្ហាញពីបាតុភូតធម្មជាតិ ប្រតិកម្មគីមីជាដើម។

៣. បង្រៀនកុមារដោយប្រើបទបង្ហាញ និងអត្ថបទខ្លីៗ ដោយរៀបចំតាមលំដាប់លំដោយ ៖ ប្រើប្រាស់រឿង ឬសៀវភៅដែលមានជំពូកខ្លីៗ និងតាមលំដាប់លំដោយសមហេតុផល ដោយចាប់ផ្តើមឱ្យសិស្សអានអត្ថបទវែងៗនៅពេលដែលពួកគេត្រៀមខ្លួនរួចស្រេច។ ម្យ៉ាងវិញទៀត គ្រូត្រូវបំបែកមេរៀនវែងជាអត្ថបទខ្លីៗ ដើម្បីពន្យល់ឱ្យសិស្សយល់ខ្លឹមសារៈសំខាន់ៗជាមុនមុននឹងបញ្ចូលរឿងថ្មីៗ។

៤. ប្រើប្រាស់ឧទាហរណ៍ងាយៗ និងដែលសិស្សធ្លាប់រៀន ដើម្បីពន្យល់គំនិតធំៗ ៖ ដើម្បីឱ្យមានភាពជាក់ស្ដែង គ្រូត្រូវផ្សារភ្ជាប់រឿងដែលត្រូវបង្រៀនជាមួយជីវិតជាក់ស្ដែងរបស់សិស្ស។

៥. ផ្ដល់ឱកាសដល់សិស្សក្នុងការធ្វើចំណាត់ថ្នាក់ និងបែងចែកតាមក្រុមនៃវត្ថុ និងគំនិត ដោយអនុវត្តពីកម្រិតងាយៗ ទៅកម្រិតពិបាកៗ ៖ គូ្រអាចប្រើប្រាស់វិធីបង្រៀន ដើម្បីឱ្យសិស្សសរសេរពិពណ៌នារឿង ដោយពង្រឹងបំណិនក្នុងការជ្រើសរើសសិល្បះផ្សេងៗ ហើយប្រមូលផ្តុំតាមអត្ថន័យ ក្នុងការរៀបចំជាកថាខណ្ឌ។ ក្នុងការបង្រៀនអានអត្ថបទ គ្រូអាចឱ្យសិស្សវិភាគរឿងខ្លីៗ ហើយបង្រៀនឱ្យចេះញែករឿង ទៅតាមប្រធានបទ ពេលវេលានិងទីកន្លែង។ ក្នុងការបង្រៀនវិទ្យាសាស្ត្រ គ្រូអាចឱ្យសិស្សចេះសង្ខេបមេរៀន និងចែកខ្លឹមសារតាមប្រធានបទ។

៦. ប្រើប្រាស់វិធីសាស្ត្របង្រៀនឱ្យសិស្សរៀនគិតតាមបែបសមហេតុផល និងវិភាគបញ្ហា ៖ ពិភាក្សាលើសំណួរបើកដែលលើកទឹកចិត្តសិស្សឱ្យចេះគិត និងប្រើប្រាស់រូបថតអំពីបញ្ហាអ្វីមួយ ដើម្បីលើកទឹកចិត្តសិស្សឱ្យចេះរកដំណោះស្រាយដោយខ្លួនឯង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...