“Meet Me Meet My Major” នឹង​ទៅ​កាន់វិទ្យាល័យចំនួន៣ក្នុងខេត្តកំពង់ស្ពឺ និងខេត្ត​កំពត ដើម្បីចែករំលែកចំណេះដឹង និង​ការជ្រើសរើស​ជំនាញដល់សិស្សថ្នាក់ទី១២

គម្រោង​សហគមន៍ “Meet Me Meet My Major” ឬ “ជំនាញខ្ញុំ” ដែលបង្កើត​ឡើង​ដោយយុវទូត​និស្សិត នៃ​សាកលវិទ្យាល័យ​អន្តរជាតិផារ៉ាហ្គន គ្រោងនឹងធ្វើបេសកកម្ម ទៅកាន់វិទ្យាល័យ​ចំនួន៣ ក្នុងខេត្ត​កំពង់ស្ពឺ និង​កំពត នៅដើមខែសីហា​ខាងមុខនេះ ដើម្បីចែករំលែកចំណេះដឹង ព័ត៌មាន និង​គន្លឹះក្នុងការ​ជ្រើសរើសជំនាញ​នៅ​ថ្នាក់ឧត្តមសិក្សា ទៅ​ដល់សិស្សានុសិស្ស​ដែលកំពុងសិក្សាថ្នាក់ទី១២ ត្រៀម​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​នៅ​ពេលខាងមុខ។

លោក សយ សីហទេវន្ត ប្រធានក្រុមយុវទូតនិស្សិត នៃសាកលវិទ្យាល័យ​អន្តរជាតិផារ៉ាហ្គន បាន​ឱ្យដឹងថា នៅដើមខែសីហានេះ ពោលគឺពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៣ ក្រុមយុវជន​និស្សិត​ នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន នឹងចុះទៅកាន់វិទ្យាល័យ​ចំនួន៣ គឺ វិទ្យាល័យ​កំពង់ស្ពឺ នៅ​ក្នុងខេត្ត​កំពង់ស្ពឺ, វិទ្យាល័យ​ហ៊ុនសែនឈូក និង​វិទ្យាល័យ​មិត្តភាព​កម្ពុជា-ជប៉ុន​កំពតក្រុង នៅខេត្តកំពត ដើម្បីចែកជូននូវចំណេះដឹង និងបទពិសោធន៍​ទៅកាន់សិស្សថ្នាក់ទី១២ ក្នុងការ​​ត្រៀម​ខ្លួន​យកនិទ្ទេស A នៅក្នុងការប្រឡងបាក់ឌុបខាងមុខ ហើយពេល​ប្រឡងចប់ តើគាត់គួរបន្ត​សិក្សា​នៅ​ខេត្ត ឬក៏​បន្តឡើង​មក​ភ្នំពេញ។

ក្នុងនោះ ក្រុមយុវទូតនិស្សិត ក៏​នឹងចែករំលែកបទពិសោធន៍ និង​ចំណេះដឹងពីជីវិតជានិស្សិត​នៅភ្នំពេញ ក៏​ដូចជាចំណេះដឹងក្នុងការជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត​នៅ​តាម​មហាវិទ្យាល័យ ព្រមជាមួយ​នឹង​ការ​រៀន​នូវ​មុខ​វិជ្ជាទាំងនោះ​ផងដែរ។ ក្រៅពីនេះ ក្រុមយុវទូតនិស្សិតក៏នឹងណែនាំឱ្យស្គាល់ពីឧកាសអាហារូបករណ៍​​ដែលមាននៅភ្នំពេញទៀតផង។

បើតាមប្រធានក្រុមយុវទូតនិស្សិត វាគ្មិនដែលនឹង​ចូលរួម​ក្នុងការ​ចែករំលែក​គន្លឹះក្នុងការប្រឡងបាក់ឌុប ក៏ដូចជាបទពិសោធន៍​រស់​នៅ​រាជធានីភ្នំពេញ គឺសុទ្ធសឹងតែជា​អតីតនិស្សិតនិទ្ទេស A ដែលមានបទពិសោធន៍​ក្នុង​ការ​ប្រឡង​ទទួលបានពិន្ទុល្អ ។

វាគ្មិនរបស់យើងគាត់ជាអតីតសិស្សនិទ្ទេស A ផ្ទាល់… បន្ទាប់មក​យើងចែករំលែកនូវបទពិសោធន៍​ដែលរស់នៅភ្នំពេញថា យើងរស់នៅភ្នំពេញយើង​ជួបបញ្ហាអីគេខ្លះ គាត់នឹងចែកបទពិសោធន៍ផ្ទាល់…ហើយ​នឹង​មានការ​ចែក​រំលែកពីឱកាស​អាហារូបករណ៍ទៅរៀននៅភ្នំពេញ ក៏​ដូចជាអាហារូបករណ៍​ទៅរៀន​នៅបរទេស…

លោក សយ សីហទេវន្ត ប្រធានក្រុមយុវទូតនិស្សិត នៃសាកលវិទ្យាល័យ​អន្តរជាតិផារ៉ាហ្គន

សម្រាប់​បេសកកម្មគម្រោង ​សហគមន៍ “Meet Me Meet My Major” ឬ “ជំនាញខ្ញុំ” ទៅកាន់ខេត្ត​កំពង់ស្ពឺ និង​ខេត្តកំពតនេះ លោក សយ សីហទេវន្ត ព្រមទាំង​ក្រុមការងាររំពឹងថា ប្អូនៗ​សិស្សថ្នាក់ទី១២ នឹងអាចទទួលយកគន្លឹះ ទៅ​ប្រើប្រាស់បាន ដើម្បីសម្រេចគោលដៅ ដូចជាប្រឡង​យកនិទ្ទេស​ល្អ ក៏ដូចជានិទ្ទេស A ហើយ​ប្រសិន​បើពួកគេ​មាន​បំណង​ឡើង​មក​កាន់រាជធានីភ្នំពេញ​ដើម្បីបន្ត​ការ​សិក្សា ពួកគេ​ក៏អាចយកបទពិសោធន៍ និង​ចំណេះដឹងដែលក្រុមយុវទូតនិស្សិតធ្វើការចែករំលែក ទុកជាស្ពានសម្រាប់ការត្រៀមសម្របខ្លួនទៅតាមបរិបទថ្មី ដែលត្រូវរស់នៅភ្នំពេញ​​ និង​ការ​ជ្រើសរើសជំនាញ ក៏​ដូចជាស្វែងរក និង​​ដាក់ពាក្យ​អាហារូបករណ៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨